Friday, July 01, 2011

បាយឆាគ្រឿងសមុទ្រពិសេស



- គ្រឿងផ្សំ ៖
បង្គា មឹក ១ ចានចង្កឹះ, ជីរវ៉ាន់ស៊ុយ ១ ចានចង្កឹះ, ខ្ទឹមស ៥-៧ កំពឹស, ម្រេចស ១៥ គ្រាប់, ម្ទេសដៃនាងក្រហមហាន់បណ្តោយ ២ ផ្លែ, បាយស្រួយ ២ ចានចង្កឹះ, ម្សៅស៊ុប ឬអំបិល ២ ស្លាបព្រាកាហ្វេ, ទឹកត្រី ១ ស្លាបព្រាយបាយ, ស្ករស ២ ស្លាបព្រាបាយ, ប្រេងឆា ៣ ស្លាបព្រាបាយ។

- វិធីធ្វើ ៖
១-បុកម្រេច ជីរវ៉ាន់ស៊ុយ ខ្ទឹមស បញ្ចូលគ្នាឱ្យម៉ដ្ឋ ហើយយកទៅ ឆាកឱ្យឈ្ងុយ មុននឹងដាក់​បង្គា មឹក ឆាជាមួយ។ បន្ទាប់មក ថែម ម្សៅស៊ុបខ្នរ ទឹកត្រី និងស្ករស និងទឹកបន្តិចផង។

២-ភ្លក្សមើលរសជាតិឱ្យល្មមតាមដែលចំណូលចិត្ត រួចហើយសឹម ថែមបាយស្រួយ ចូលឆាច្របល់​ឱ្យសព្វ មុននឹងដួសដាក់ចាន ដោយរោយ ម្ទេសដៃនាងហាន់ ពីលើបាយនោះ ទើបមានឱជារសឆ្ងាញ់ពិសា៕