អ្នកស្រាវជ្រាវប្រទេសអូស្ដ្រាលី បានឱ្យដឹងថា ការបរិភោគផ្លែប៉ោម អាចជួយឱ្យឃ្លាតឆ្ងាយពីជំងឺបេះដូង និងជំងឺសរសៃឈាម...។
និស្សិតថ្នាក់បណ្ឌិត ឯកទេសភេសជ្ជវិទ្យា នៃសកលវិទ្យាល័យ វេស្ទើន អូស្ដ្រាលី បានសិក្សាពីគុណសម្បត្ដិផ្លែប៉ោម ក្នុងការបង្កើតនីទ្រិក អុកស៊ីដ និងការធ្វើការរបស់ភ្នាសកោសិកា ដែលប៉ះពាល់ដល់សុខភាពបេះដូង និងសរសៃឈាម បានរកឃើញថា សារធាតុហ្វ្លាវ៉ូណូអ៊ីដ ឬហ្វ្លាវ៉ូណយដ៍ ដែលមាននៅនឹងសំបកផ្លែប៉ោម នឹងជួយបង្កើតនីទ្រិក អុកស៊ីដ ដែលជួយឱ្យសាច់ដុំជុំវិញបេះដូង បានធូរស្រាល ធ្វើឱ្យសរសៃឈាមរីកមាឌ និងចរន្ដឈាម ដំណើរការបានស្រួល។
លទ្ធផលនៃការសិក្សា ឆ្លុះបញ្ចាំងឱ្យឃើញថា ផ្លែប៉ោម ដែលសម្បូរដោយសារធាតុហ្វ្លាវ៉ូណូអ៊ីដ ជួយក្នុងការបង្កើតនីទ្រិក អុកស៊ីដ និងការធ្វើការរបស់ភ្នាសកោសិកា ដែលបំប៉នសុខភាពបេះដូង និងសរសៃឈាម៕