Brings You The News, Health Care, Beauty Care, Sex & Family Care, House & Cooking, Idea for Life, General Ideas
Wednesday, April 18, 2012
ថែទាំរថយន្ត ដើម្បីបង្កើនរាសី និងហុងស៊ុយ
រថយន្តរបស់លោកអ្នក ក៏ជាផ្នែកមួយដែលទាក់ទងនឹងថាមពលជីវិត របស់លោកអ្នកដែរ ដូច្នេះ អ្នកគួរយកចិត្តទុកដាក់ ថែទាំរថយន្ត ឲ្យបានល្អ ដើម្បីបង្កើន រាសី និងថាមពលហុងស៊ុយរថយន្តរបស់លោកអ្នក។
1/. ប្រើអំបិលបណ្តេញថាមពលមិនល្អ ៖
ប្រសិនបើលោកអ្នកទើបតែទិញរថយន្តថ្មី ជាពិសេសរថយន្តមួយទឹក (Second hand) ដែលគេប្រើរួច មុននឹងបើកបររថយន្តនោះ អ្នកគួរយកអំបិល ដែលមានគ្រាប់ធំៗ មកដាក់លើកម្រាល ក្នុងរថយន្តរួចទុកចោលឲ្យបានមួយយប់ ដើម្បីបណ្តេញថាមពលមិនល្អឲ្យចេញពីរថយន្តរបស់លោកអ្នក វិធីនេះអ្នកក៏អាចប្រើបានដែរ នៅពេលដែលអ្នកមានអារម្មណ៏ថា ក្នុងអំឡុងពេលនេះ បើករថយន្តទៅបុកនេះបុកនោះញឹកញាប់។
2/. សម្អាតកញ្ចក់ឲ្យភ្លឺ ៖
អ្នកគួរសម្អាតកញ្ចក់រថយន្ត ឲ្យបានស្អាតជានិច្ច ព្រោះកញ្ចក់ ប្រៀបដូចជាកែវភ្នែករបស់រថយន្ត ប្រសិនបើវាមិនស្អាត វាអាចធ្វើឲ្យអ្នកមើលអ្វីពីក្នុងកញ្ចក់មិនបានច្បាស់។ ម្យ៉ាងទៀតកញ្ចក់ស្អាតភ្លឺថ្លា ថែមទាំងអាចជួយស្រូបយកថាមពលល្អៗពីខាងក្រៅចូលមកក្នុងរថយន្តថែមទៀតផង។
3/. រៀបចំវត្ថុឲ្យមានរបៀប ៖
រថយន្តដែលរញ៉េរញ៉ៃ គឺជាកន្លែងប្រមូលផ្តុំសំណាងមិនល្អ ប្រសិនបើអ្នកមានពេល អ្នកគួររៀបចំវត្ថុនានាឲ្យមានរបៀប និងសម្អាតរថយន្តជាប្រចាំ។
4/. បើកចម្រៀងពេលបើករថយន្ត ៖
សម្លេងចម្រៀង អាចបន្ថែមថាមពលនៅក្នុងរថយន្ត ជួយឲ្យអ្នកបើកបរបានយ៉ាងរលូន រហូតដល់គោលដៅដោយសុវត្ថិភាព៕