Wednesday, April 18, 2012

យល់ដឹងអំពីការចេញភ្លើង "Check" របស់រថយន្ត

អ្នកបើកបរភាគច្រើនមិនដឹងអំពីការចេញភ្លើង "Check engine" ថា​តើវា​ជាអ្វី​នោះទេ? ការ​យល់ដឹង​អំពីបញ្ហា​នៃការចេញភ្លើងនេះ អាច​ជួយអោយអ្នកបើកបរ​ទាំងឡាយ​ចៀសផុតពីការខូច​បំផ្លាញ​ដែល​លក្ខណៈ​ធំដុំ​​ដល់ផ្នែកម៉ាស៊ីនរថយន្ត
ការចេញភ្លើង "check engine" គឺកំពុងប្រាប់អ្នក អំពីប្រព័ន្ធ​​ត្រួត​ពិនិត្យ​ម៉ាស៊ីន​​ដោយកំព្យុទ័រ​ជួបបញ្ហា នឹង​អាចធ្វើអោយ​រថយន្ត​បញ្ចេញផ្សែង​ខ្លាំង។
បញ្ហាទូទៅ​ដែលធ្វើអោយ​រថយន្តចេញភ្លើង "Check" ដូចជាៈ
- បញ្ហាម៉ាស៊ីនៈ ការបញ្ចេញអុកស៊ីសែន (oxygen),​ សីតុណ្ហភាព​ធាតុត្​រជាក់ (coolant temperature),​ MAP (manifold absolute pressure) ​ sensor នៃលំហូរខ្យល់។
- បញ្ហាភ្លើងៈ ការប៉ះទង្គិចនៃខ្សែភ្លើង ការតប្រព័ន្ធភ្លើង​ខុសបច្ចេកទេស ខ្សែស៊ីម៉ាំង ឬ​ប្រព័ន្ធ​ផ្នែក​ប្រេង​សាំង
- បញ្ហាត្រួតពិនិត្យផ្នែក​ចែកចាយ (Emission-control failures) ដូចជា ការធូររលុង ឬបែកធ្លាយបំពង់​ទុយោរ ការធ្លាយធុង ឬបាត់គម្រប់ហ្គាស
ក្នុងការ​ដោះស្រាយបញ្ហា "check engine" វាអាស្រ័យ​ភ្លើង​​ដោយ​លោត​ចេញឡើង។ ក្នុងករណីភ្លើង "check engine" ចេញមួយសន្ទុះរួចបាត់ទៅវិញ អ្នកអាច​ជួបបញ្ហា​មួយពេល​តែប៉ុណ្ណោះ។ ភ្លើង​លោត​បាត់​ទៅវិញ នៅពេល​មិនមានបញ្ហា ប៉ុន្តែប្រព័ន្ធកំព្យុទ័រ​​អាចផ្ទុកនូវបញ្ហា​ដែលបានកើតមានឡើង ទោះបី​បញ្ហាកើតមានមួយពេលក៏ដោយ។ ប្រសិន​ជា​ភ្លើង​មិនកើតមានផ្ទួនៗទេ អ្នកអាច​មិនរវីរវល់​បាន ប៉ុន្តែបើភ្លើងឆេះមួយសន្ទុះ រួច​បាត់ទៅវិញ ឆេះមួយសន្ទុះ រួចបាត់ទៅវិញ អ្នកត្រូវ​យក​រថយន្តធ្​វើការត្រួតពិនិត្យជាបន្ទាន់
ក្នុងករណីភ្លើងឆេះ ហើយមិនរលត់ទៅវិញ រថយន្តរបស់អ្នកជាមានបញ្ហាហើយ។ ដូច្នេះ​អ្នក​ត្រូវ​ប្រញាប់​យករថយន្ត​ធ្វើការត្រួតពិនិត្យភ្លាម។ បញ្ហាដែល​កើតមាន​អាចបណ្តាល​មកពី​បញ្ហា​ចំបងៗ​ដូច​រៀបរាប់ខាងលើ
ក្នុងករណីភ្លើង "check engine" ឆេះបាត់ៗភ្លាមៗ បញ្ហាដែល​កើតមាន​អាចបណ្តាល​មកពីប្រតិកម្ម​បំលែងកម្តៅ។ បញ្ហានេះ​វាអាចធ្វើអោយបំផ្លាញដល់ផ្នែកបញ្ឆេះម៉ាស៊ីន។ ដូច្នេះ​​អ្នកត្រូវ​ប្រញាប់​យក​រថយន្ត​ធ្វើការត្រួតពិនិត្យ និងជួសជុលជាបន្ទាន់
Refer: website AutoCambodia.