Friday, June 03, 2011

ជ្រើសពណ៌ និងស្លាកលេខរថយន្ត តាមថ្ងៃកំណើត


តើអ្នកគួរជ្រើសរថយន្ត ពណ៌អ្វី  ហើយស្លាកលេខរថយន្ត មិនគួរមានលេខប៉ុន្មានខ្លះ ដើម្បី​ឲ្យ​ត្រូវ​នឹងហុងស៊ុយថ្ងៃកំណើតរបស់អ្នក? ដូច្នេះ ចូរតាមដានដូចខាងក្រោម...

- អ្នកកើតថ្ងៃអាទិត្យ ៖
ពណ៌ឈាមជ្រូក, ពណ៌ក្រហម ៖ ជួយឱ្យមាន អ្នកគោរពកោតក្រែង។

ពណ៌ខ្មៅ ៖ ជួយរឿងលុយកាក់។

ពណ៌ស ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពី គ្រោះថ្នាក់ផ្សេងៗ។

ពណ៌សំបកមង្ឃុត ៖ ជួយចម្រើនលុយកាក់ និងទំនុកចិត្ត។

ពណ៌បៃតង ៖ មានអ្នកជួយទំនុកបម្រុង។

ពណ៌ត្នោត, ប្រផេះ, មាស ៖ មានមេត្តា មានមន្តស្នេហ៍។

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ផ្ទៃមេឃ និង ពណ៌ខៀវ ។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៣ និង ៦។

- អ្នកកើតថ្ងៃចន្ទ ៖
ពណ៌ទឹកក្រូច, លឿងចាស់ ៖ ចម្រើនខាង លុយកាក់ និងភាពរឹងប៉ឹងមាំមួន។

ពណ៌ខ្មៅ ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

ពណ៌ខៀវ, មាស ៖ មានមេត្តា មានមន្តស្នេហ៍ ទទួលការទំនុកបម្រុងពីមនុស្សចាស់ ធ្វើឱ្យមានជោគលាភ។

ពណ៌សំបកមង្ឃុត ៖ ជួយចម្រើនថាមពល ឱ្យរលូនក្នុងជីវិត។

ពណ៌ជម្ពូ ឬផ្កាឈូក ៖ ជួយឱ្យមានអ្នកទំនុកបម្រុង។

ពណ៌ផ្ទៃមេឃ ៖ ជួយឱ្យសម្រេចជោគជ័យ ក្នុងជីវិត និងការងារ។

ពណ៌បៃតង ៖ ជួយឱ្យមានអំណាច កិត្តិយស មានឈ្មោះបោះសំឡេង។

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ក្រហម។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ១ និង ៥។

- អ្នកកើតថ្ងៃអង្គារ ៖
ពណ៌ស្វាយចាស់ ៖ ជួយឱ្យមានជោគជ័យ និងបារមី។

ពណ៌ខ្មៅ ៖ ជួយឱ្យមានអំណាច កិត្តិយស កេរ្តិ៍ឈ្មោះ។

ពណ៌ត្នោត, ប្រផេះ ៖ ជួយឱ្យគេជឿជាក់។

ពណ៌មាស ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុត ពីគ្រោះថ្នាក់ផ្សេងៗ។

ពណ៌ស្ករ ៖ ជួយឱ្យមានស្ថេរភាពក្នុងជីវិត។

ពណ៌បៃតង ៖ ជួយឱ្យចាកឆ្ងាយពីឧបសគ្គ សត្រូវ ឬបញ្ហាផ្សេងៗ។

ពណ៌ក្រហម, ផ្កាឈូក ៖ ជួយឱ្យសម្រេចកិច្ចការងារ ព្រោះមានអ្នកចាំជួយឧបត្ថម្ភគាំទ្រ។

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ស ឬលឿងទុំ។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ១ និង ២។

- អ្នកកើតថ្ងៃពុធ (ពីម៉ោង៦ៈ០១ព្រឹក ដល់៦ៈ០០ល្ងាច) ៖
ពណ៌ខៀវ, ផ្ទៃមេឃ ៖ ជួយឱ្យក្លាយជា អ្នកគួរឱ្យលើកតម្កើង ឬគោរពរាប់អាន។

ពណ៌ស្ករ, មាស ៖ ជួយបង្កើនអំណាច កិត្តិយស កេរ្តិ៍ឈ្មោះ។

ពណ៌ស, លឿងខ្ចី ៖ ជួយឱ្យជោគជ័យក្នុងជីវិត និងការងារ ព្រោះ​មាន​អ្នក​ជួយ​ឧបត្ថម្ភ​គាំទ្រ។

ពណ៌ប្រផេះ , ត្នោត ៖ ជួយបង្កើនភាពរលូន ក្នុងជីវិត។

ពណ៌ស្វាយចាស់ ៖ ជួយបង្កើនឱ្យមាន ជោគលាភ វាសនាខ្ពង់ខ្ពស់។

ពណ៌បៃតង ៖ ជួយឱ្យមានមន្តស្នេហ៍ មេត្តាធម៌ និងការគួរឱ្យគោរព។

ពណ៌មិនគួរប្រើ ៖ ពណ៌ក្រហម និងផ្កាឈូក។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៣ និង ៨។

- អ្នកកើតថ្ងៃពុធ (ពីម៉ោង៦ៈ០១ល្ងាច ដល់ ៦ៈ០០ព្រឹក) ៖
ពណ៌ផ្កាឈូក ៖ ជួយឱ្យមានទំនុកចិត្ត។

ពណ៌ខ្មៅ ៖ ជួយឱ្យការងារដំណើរការបានល្អ។

ពណ៌ប្រផេះ, ត្នោត ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

ពណ៌ស្វាយចាស់ ៖ ជួយឱ្យសម្រេចជោគជ័យ ក្នុងជីវិត និង​ការងារ ព្រោះ​មាន​អ្នក​ចាំ​ជួយគាំទ្រ។

ពណ៌ខៀវ, ផ្ទៃមេឃ ៖ ជួយឱ្យចាកឆ្ងាយ ពីគ្រោះថ្នាក់។

ពណ៌ក្រហម, ស្ករ ៖ ជួយឱ្យមានជោគលាភ។

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ទឹកក្រូច និង ពណ៌មាស។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៤ និង ៥។

- អ្នកកើតថ្ងៃព្រហស្បតិ៍ ៖
ពណ៌ស ៖ ជួយឱ្យអ្នកដទៃមានទំនុកចិត្ត។

ពណ៌ក្រហម ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

ពណ៌ត្នោត, ប្រផេះ ៖ ជួយឱ្យចាកឆ្ងាយពីឧបសគ្គ សត្រូវ និងបញ្ហាផ្សេងៗ។

ពណ៌ផ្ទៃមេឃ ៖ ជួយបង្កើនជោគលាភ វាសនា និងបារមី។

ពណ៌បៃតង ៖ ជួយឱ្យសម្រេចបំណង ព្រោះមានអ្នកជួយឧបត្ថម្ភគាំទ្រ។

ពណ៌ទឹកក្រូច, មាស ៖ ជួយឱ្យមានសិរីមង្គល ក្នុងជីវិត។

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ខ្មៅ ពណ៌ស្វាយ និងពណ៌ខៀវ។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៧ និង ៩។

- អ្នកកើតថ្ងៃសុក្រ ៖
ពណ៌បៃតង ៖ ជួយឱ្យអ្នកដទៃមានទំនុកចិត្ត និងការជឿជាក់។

ពណ៌ក្រហម, មាស ៖ ជួយឱ្យការងាររលូន ទៅមុខល្អ។

ពណ៌ក្រហម, ផ្កាឈូក ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

ពណ៌លឿង ៖ ជួយឱ្យសម្រេចកិច្ចការធំ។

ពណ៌ខ្មៅ ៖ ជួយឱ្យរួចផុតពីឧបសគ្គ សត្រូវ និងបញ្ហាផ្សេងៗ។

ពណ៌ស្ករ ៖ ជួយឱ្យមានជោគលាភ។

ពណ៌ផ្ទៃមេឃ, ខៀវ ៖ ជួយឱ្យមាន លាភ បារមី វាសនាល្អ។

ពណ៌ដែលមិនគួរប្រើ ៖ ពណ៌ត្នោត ពណ៌ប្រផេះ និងពណ៌ស្វាយ។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៨ និង ៧។

- អ្នកកើតថ្ងៃសៅរ៍ ៖
ពណ៌ក្រហម ៖ ជួយឱ្យអ្នកដទៃជឿទុកចិត្ត។

ពណ៌ផ្កាឈូក ៖ ជួយឱ្យសម្រេចបំណង ព្រោះមានអ្នកចាំជួយឧបត្ថម្ភគាំទ្រ។

ពណ៌ខៀវ, ផ្ទៃមេឃ ៖ ជួយឱ្យមានសុវត្ថិភាព ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ។

ពណ៌មាស, លឿង ៖ ជួយឱ្យចាកឆ្ងាយពី ឧបសគ្គ សត្រូវ និងបញ្ហាផ្សេងៗ។

ពណ៌ខ្មៅ, ស្វាយចាស់ ៖ ជួយឱ្យមានជោគលាភ មន្តស្នេហ៍ គួរឱ្យគោរព។

ពណ៌មិនគួរប្រើ ៖ ពណ៌បៃតង។

ស្លាកលេខរថយន្ត មិនគួរមានលេខ ៖ ៤ និង ៦”៕