Friday, June 17, 2011

វិធីត្រួតពិនិត្យម៉ាស៊ីនត្រជាក់រថយន្ត​ ដោយខ្លួនឯង


ម៉ាស៊ីនត្រជាក់រថយន្ត មានតួនាទីផ្តល់ផាសុកភាពដល់អ្នកជិះក្នុងរថយន្ត ដូច្នេះ ដឹងពីវិធី​ត្រួតពិនិត្យ​ម៉ាស៊ីនត្រជាក់ ដើម្បីឱ្យវាអាចប្រើការបានយូរ...។


-កម្រិតភាពត្រជាក់ នៅដូចដើមឬទេ?
នៅពេលភាពត្រជាក់ និងកម្លាំងខ្យល់នៅដូចដើម ប៉ុន្តែ មានកត្តាផ្សេង​ចូល​មក​ពាក់ព័ន្ធ ដូចជា នៅសុខៗ​ស្រាប់តែ​កម្លាំងរុញ​ច្រាន​ខ្យល់​ថយចុះ នេះអាច​បណ្តាល​មក​ពី​កុំប្រេសសឺរ ឡើង​កក​ជា​ទឹកកក ដោយ​សារ​ឧបករណ៍​គ្រប់គ្រង​សីតុណ្ហភាព មិន​កាត់​ផ្តាច់​ដំណើរ​ការ​របស់​វា ខណៈ​ដែល​ភាព​ត្រជាក់ បាន​ឡើង​​ដល់​កម្រិត​កំណត់​ហើយ។ បើមានបញ្ហានេះ ត្រូវមួលប៊ូតុង​បន្ថយ​កម្រិត​ភាព​ត្រជាក់ ឬ​បិទ​​ម៉ាស៊ីន​​ត្រជាក់  ជាបណ្តោះអាសន្នសិន  ហើយយករថយន្តទៅ​ជួសជុល​នៅ​យានដ្ឋាន។

-កម្តៅម៉ាស៊ីន ឡើងខ្ពស់ ៖
បើគ្រឿងម៉ាស៊ីនមានកម្តៅកើនឡើង ទោះជា​បណ្តាល​មក​ពី​ផ្នែក​ណា​មួយ​ក៏ដោយ ដូចជា ធុងទឹក​រថយន្តស្ទះ កង្ហារបក់បន្ថយកម្តៅមិនធ្វើការ ឬធ្វើការខុសប្រក្រតី ព្រោះ​​ប្រព័ន្ធម៉ាស៊ីនត្រជាក់ ធ្វើការ​មិន​ល្អ គឺ​ការបញ្ចោញកម្តៅពីធុងទឹករថយន្ត និង​ពី​បន្ទះ​​ខន់ដេនសឺរ របស់ម៉ាស៊ីនត្រជាក់ មិនល្អ ទើប​ធ្វើឱ្យមានបញ្ហានេះបាន។ ដូច្នេះ អ្នក​គួរ​មាន​ការ​ត្រួតពិនិត្យ​ម៉ាស៊ីន​ត្រជាក់ ដោយ​ជាង​ជំនាញ ជា​ប្រចាំ​​ផង នឹង​​ទទួល​បាន​ប្រយោជន៍​ច្រើន។

-មានសំឡេងលាន់ឮ ៖
ពេលបើកម៉ាស៊ីនត្រជាក់ ស្រាប់តែមានសំឡេងលាន់ឮនៅ​បរិវេណ​កុំ​ប្រេសសឺរ ឬ​នៅ​ប្លូវើរ របស់​ម៉ាស៊ីន​ត្រជាក់ អាចបញ្ជាក់ថា មានអ្វីមួយ​ស្ទះ​នៅ​បរិវេណ​នោះ​​ហើយ។ បើស្ទះនៅបរិវេណប្លូវើរ អាច​យកចេញ ឬ​សម្អាត​បាន​ងាយ ប៉ុន្តែ បើ​ចូល​​ទៅ​​ដល់​កុំប្រេសសឺរ​ នឹងធ្វើ​​ឱ្យ​ម៉ាស៊ីន​ត្រជាក់ មិន​ត្រជាក់ ហើយ​អាច​ធ្វើ​ឱ្យ​កើត​មេរោគ​​ទៀត​​ផង៕