Friday, September 09, 2011

សញ្ញាខុសប្រក្រតី នៃខ្សែភ្នែក

សុខភាពភ្នែក ជាការសំខាន់ ទោះជាអាយុប៉ុន្មានក៏ដោយ ពិសេស បើ​អ្នក​អាយុ​៦០ឆ្នាំឡើងទៅ គួរទៅពិនិត្យភ្នែក​ជាប្រចាំ រាល់ឆ្នាំ។

ប៉ុន្ដែ ប្រសិនបើមានអ្វីខុសប្រក្រតីកើតឡើងចំពោះភ្នែក ដូចខាងក្រោម គួរ​ប្រញាប់ទៅ​ពិគ្រោះជាមួយគ្រូពេទ្យផ្នែកចក្ខុជាបន្ទាន់...។


-ភ្នែកស្រវាំង ៖ ឃើញរូបភាពស្រវាំង ឬព្រិល ដោយកើតបន្ដិចម្ដងៗ។

-ត្រូវផ្លាស់ប្ដួរវ៉ែនតាញឹកញាប់ ៖ ដោយសារភ្នែកមីញ៉ូបកាន់តែខ្លាំង គឺ​ការ​សម្លឹង​មើល​ឆ្ងាយ មិនសូវច្បាស់ មើលជិតច្បាស់ជាង ជាដើម។

-ចាញ់ពន្លឺ ៖ មានបញ្ហាក្នុងការសម្លឹងមើល ពិសេស ក្នុងកន្លែងដែលមានពន្លឺខ្លាំង ឬការសម្លឹងមើល​អំពូលភ្លើង ក្នុងពេលយប់ ជាដើម។

-ភ្នែកម្ខាងអាចសម្លឹងរូបភាពត្រួតគ្នា ៖ កើតពីពន្លឺដែលជះទៅរ៉េទីនភ្នែក ផ្ដុំ​ពន្លឺ​ច្រើន​ចំណុច ទើប ធ្វើឱ្យ​ឃើញរូបភាពពីរ ឬបីត្រួតគ្នា និង​មើល​ឃើញ​ពណ៌ផ្សេងៗ ខុសពីមុន ជាពិសេស ពណ៌លឿង។

-ឈឺភ្នែក និងកើតមានសម្ពាធក្នុងភ្នែក ៖ ជាអាការដ៏គ្រោះថ្នាក់ ព្រោះ​ខ្សែភ្នែកកាន់តែស្រវាំងទៅៗ ពិបាកកែ ឬអាចកែមិនបានក៏មាន។