Friday, September 09, 2011

ទឹកផ្លែប៉ោមខាប់ ល្អសម្រាប់សុខភាព


ទឹកផ្លែប៉ោម ដែលខាប់ៗ មើលទៅមិនគួរឱ្យចង់ទទួលទាន តែវា​គឺ​ជាទឹកផ្លែឈើ​ដែលអ្នក​មិនគួរ​មើល​រំលង​ឡើយ ព្រោះនៅក្នុងទឹកផ្លែប៉ោមនោះ
មានសារធាតុ​ប៉ូលីហ្វេណុល ដែលជា​សារធាតុប្រឆាំង​នឹង​រ៉ាឌីកាល់សេរី ច្រើនជាងទឹកថ្លា ដល់​ទៅ​៤ដង និងអាចកម្ចាត់រ៉ាឌីកាល់សេរី ចេញពីរាងកាយ​បានថែមទៀត។
ចំណែកទឹកផ្លែប៉ោមថ្លាៗ មានពណ៌ស្រស់ស្អាត រសជាតិឆ្ងាញ់ តែវា​មិន​សូវ​មាន​សារធាតុ​​ដែល​ល្អ​សម្រាប់​រាងកាយនោះទេ។

ដូចនេះ ដើម្បីផ្ដល់សារធាតុល្អៗនានា ដល់រាងកាយឱ្យបានច្រើន អ្នកគួរទទួលទាន​ទឹកផ្លែប៉ោមខាប់​ វិញ៕