បើតាមការស្រាវជ្រាវពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ
New York Presbyterian Hospital Weill Cornell Medicine Center
បានឱ្យដឹងថា បុរសធាត់ជ្រុល មិនត្រឹមតែបង្កើនការប្រឈមនឹងជំងឺបេះដូង
និងភាពខុសប្រក្រតីនៃប្រព័ន្ធដុតបំផ្លាញថាមពល របស់រាងកាយប៉ុណ្ណោះទេ ប៉ុន្តែ
ក៏បង្កើនការប្រឈមនឹងភាពខុសប្រក្រតី នៃសិច និងបញ្ហាបន្ទោបង់នោមញឹកញាប់ផងដែរ។យោងតាមអ្នកដឹកនាំការសិក្សា លោកវេជ្ជបណ្ឌិត Steven Kaplan សាស្ត្រាចារ្យផ្នែកប្រព័ន្ធតម្រង់មូត្រ នៃសាលារដ្ឋសាស្ត្រ និងជាប្រធាននៃវិទ្យាស្ថានសម្រាប់សុខភាពប្លោកនោម និងក្រពេញប្រូស្តាត (Institute for Bladder and Prostate Health) របស់មន្ទីរពេទ្យខាងលើ បាននិយាយក្នុងសន្និសីទសារព័ត៌មានថា “របកគំហើញបង្ហាញ ថា ភាពធាត់ក្នុងបុរស ជះឥទ្ធិពលដល់សុខុមាលភាពយ៉ាងខ្លាំង។ យើងត្រូវតែ គិតអំពីរាងកាយ ក្នុងវិធីដែលពិចារណាគ្រប់ជ្រុងជ្រោយ ព្រោះអ្វីដែលយើង ទទួលទានចូលរាងកាយ អាចបំផ្លាញនូវអ្វីច្រើនជាងបំផ្លាញតែបេះដូង”។
ក្នុងការសិក្សាដែលចុះផ្សាយក្នុងព្រឹត្តិបត្រ
British Journal of Urology International អ្នកស្រាវជ្រាវបានពិនិត្យបុរសអាយុពី៤០-៩១ឆ្នាំ
ចំនួនជាង ៤០០នាក់ សម្រាប់បញ្ហាទឹកនោម ដូចជាបន្ទោបង់នោមញឹក អំឡុងពេលថ្ងៃ និង
ពេលយប់។ ក្នុងចំណោមបុរសទាំងអស់ រកឃើញថា ៣៧,៥% មានទំហំ
បរិវេណចង្កេះ តិចជាង ៩១,៤ស.ម
ប្រមាណ១ភាគ៣ មានទំហំចង្កេះពី (៩១,៤-១០១,៦ស.ម) និង២៩% មានចង្កេះធំជាង ១០១,៦ស.ម។
លើសពីនេះ ការសិក្សាក៏បានរកឃើញថា បុរសដែលមានចង្កេះធំ មានទំនោរទទួលរងជំងឺសរសៃឈាមបេះដូង ទឹកនោមផ្អែមប្រភេទ២ សម្ពាធឈាមខ្ពស់ និងកូលេស្តេរ៉ូល ខណៈដែលការសិក្សាមុននេះ បានភ្ជាប់ទម្ងន់រាងកាយ ជាមួយនឹងមហារីកក្រពេញប្រូស្តាត ផងដែរ៕