Tuesday, May 24, 2011

ទឹកក្រឡុកផ្លែឈើ ៣មុខ ប្រឆាំងមហារីក


ផ្លែសារី ក្រូចឆ្មារ និងផ្លែគីវី មាន​សារធាតុ​អាហារមាន​ប្រយោជន៍​សំខាន់ អាច​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ និង​មានសារធាតុ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី ដែល​ជា​ប្រភព​បង្ក​មហារីក។ ដូច្នេះ បើអ្នកធ្វើភេសជ្ជៈ ដោយកិន​ក្រឡុក​ផ្លែឈើ​ទាំង​៣យ៉ាង អ្នក​នឹង​ទទួល​បាន​នូវ​សារធាតុ​អាហារ​យ៉ាង​សម្បូរ​បែប ថែម​ទាំង​អាច​បង្ការ​ជំងឺ​មហារីក បាន​ទៀត​ផង...។


ទឹកក្រឡុកផ្លែសារី ៖
សម្បូរដោយវីតាមីន C, អាស៊ីដ​ហ្វូ​លិក, ណៃ​អាស៊ីន, កាល់​ស្យូម, ប៉ូ​តាស​ស្យូម និង​ម៉ាញេ​ស្យូម អាច​កម្ចាត់​កូលេ​ស្តេរ៉ូល សម្អាត​ពោះវៀន សម្អាត​សារធាតុ​មិន​ល្អ​នៅ​ក្នុង​តម្រង​នោម មាន​សារធាតុ​ប្រឆាំង​នឹង​រ៉ាឌី​កាល់​សេរី។

ទឹកក្រឡុកក្រូចឆ្មារ ៖
ជាប្រភពប្រមូលផ្តុំនៃវីតាមីន B1, B2, B4, វីតាមីន C, ការបូអ៊ីដ្រាត, ប្រូតេអ៊ីន និង​សារធាតុរ៉ែ ជួយ​កាត់​ស្លេស្ម, បណ្តេញ​ព្រូន, លាង​សារធាតុ​ពុល​ក្នុង​រាងកាយ, ការពារ​ជំងឺ​ចេញ​ឈាម​តាម​ជើង​ធ្មេញ, ព្យាបាល​ក្អក និង​ក្អួតច​ង្អោរ វិលមុខ ជាដើម។

ទឹកក្រឡុកផ្លែគីវី ៖
មានវីតាមីន C, ម៉ាញេស្យូម, ប៉ូតាស​ស្យូម, កាល់ស្យូម, ផូស្វ័រ, សូដ្យូម និង​បេតា​ខារ៉ូទីន ប្រឆាំង​នឹង​រ៉ាឌី​កាល់​សេរី ការពារ​មហារីក និង​ការពារ​ជំងឺ​សើ​ស្បែក៕