Tuesday, May 31, 2011

ចេកណាំវ៉ា និងសុខភាព


ចេកណាំវ៉ា (ចេកទឹក) មិនត្រឹមតែធ្វើឱ្យស្បែក ស្រស់​ស្អា​តនោះ​ទេ ថែ​មទាំង​អាច​​បំបាត់​​នូវបញ្ហាក្លិន មាត់​​​បាន​ថែមទៀត។ ក្រៅពីនេះ ចេក​ណាំវ៉ា នៅ​មាន​ប្រយោជន៍​ជាច្រើន​ទៀត ចំពោះសុខភាព...។


-កែបញ្ហារឿងក្លិនមាត់ ៖
ពេលក្រោកពីគេង អ្នកមិនត្រូវប្រញាប់ដុសធ្មេញ ភ្លាម​ទេ អ្នក​ត្រូវ​ទទួល​ទា​នចេក​ណាំវ៉ា ១ផ្លែសិន ធ្វើបែបនេះ រយៈពេល​១សប្តាហ៍ នោះក្លិនមាត់ នឹង​បាត់​ទៅ​ដោយ​ខ្លួនឯង។

-ជួយធ្វើឱ្យស្បែកស្អាត ៖
ចំពោះស្បែកដែលធ្លាប់ស្លេកស្លាំង នៅពេល ដែល​ទទួល​ទាន​ចេក​ណាំវ៉ា ចូល​ទៅ​ពេលពោះទទេ ជាប្រចាំ រៀងរាល់ថ្ងៃ នោះស្បែករបស់អ្នកនឹងភ្លឺថ្លា ម្ត​ងបន្តិចៗ ព្រោះថា ពេលពោះ​ទទេ រាងកាយ​នឹង ស្រូបយកវីតាមីន C, វីតាមីន D, វីតាមីន E ដែល មាន​ប្រយោជន៍​ដល់ស្បែក ពីចេកណាំវ៉ា បានច្រើន ជាងពេលធម្មតា។

-ធ្វើឱ្យអាយុវែង ៖
យកចេកណាំវ៉ាទុំជោរ មកបកសំបកចេញ ហើយ​យក​​ទៅ​ត្រាំ​​ក្នុងទឹកឃ្មុំ ដោយ​​​ទុក​ចោល ១អាទិត្យ រហូត​ដល់ទឹកឃ្មុំ​ជ្រាប​ចូលក្នុងសាច់ចេក បន្ទាប់មក អ្នក​នឹង​ទទួល​​បា​នបង្អែ​មដែលល្អបំផុត ចំពោះ​សុខភាព យកមកទទួលទាន ក្នុង១ថ្ងៃ ២-៣​ផ្លែ ជំនួសនំ​ដែល មានជាតិកាឡូរីខ្ពស់​ទាំងឡាយ។ ក្រៅ​ពី​​ធ្វើឱ្យ​មាន​រូបរាង​ស្អាតហើយ ប្រព័ន្ធប្រឆាំង​មេរោគ ក៏មានភាព រឹងមាំជាងមុន មិនងាយនឹង​កើត​ជំងឺផ្សេងៗបាន ថែមទៀត។

-កែខៃបញ្ហាទល់លាមក ៖
ចេកណាំវ៉ា មានជាតិកាកសរសៃអាហារខ្ពស់ ចំពោះអ្នក​ដែ​ល​មិន​ចូល​ចិត្ត​ទទួល​ទាន​បន្លែ គួរ​ងាក​មក ទទួលទានចេកណាំវ៉ា ជំនួស នោះនឹងធ្វើ​ឱ្យ​ប្រព័ន្ធ​​បញ្ចោញ​ចោល ដំណើរ​ការ​​បានល្អ។

-បញ្ឈប់ជំងឺរាករូស ៖
ចេកទុំ ធ្វើឱ្យការបញ្ចោញចោលប្រព្រឹត្តទៅបានស្រួល តែ​ចេក​ខ្ចី អាចធ្វើ​ឱ្យ​ទល់​លាមក។ សម្រាប់​អ្នកដែល​មានបញ្ហារាករូស ប្រសិនបើបាន​ទទួល​ទាន​ចេកណាំវ៉ា ១ផ្លែ មិន​យូរប៉ុន្មាន ជំងឺ​រាករូសនោះ នឹងបាត់បន្តិចម្តងៗ។


-ចេកល្អ សំបកត្រូវមានអុជៗខ្មៅ 

បើអ្នកចង់ បានអាហារផ្តល់សុខភាព អ្នកគួរជ្រើសចេក ដែលមានចំណុចអុជៗខ្មៅ ព្រោះបើ​តាម​អ្នកស្រាវជ្រាវជប៉ុន បានប្រាប់ថា ពេលចេកទុំ វានឹងបង្កើត​សារ​ធាតុ​ឈ្មោះថា TNF (Tumor Necrosis Factor) ឡើងមក ដែលជួយបង្កើន​ភាព​រឹងមាំ ដល់​ប្រព័ន្ធ​ការពារ​ជំងឺ របស់មនុស្ស ប្រឆាំង​កោសិកា​មហារីក និងធ្វើឱ្យគ្រាប់​ឈាមស រឹងមាំ ហើយបើចេកទុំជោរ នឹងកាន់តែមាន TNF ច្រើន។ ចេក​ដែល​មាន​សំបក​រលាង​ស្អាត គ្មានចំណុចអុជខ្មៅសោះ នឹងមិនទទួលបានសារធាតុ​នេះ​ឡើយ។ ជាពិសេស ចេក​ដែល​ទុំជោរខ្លាំង រហូត​មាន​ចំណុច​អុជខ្មៅ ច្រើន​កន្លែង អាច​ជួយ​បង្កើន​គ្រាប់ឈាមស ឱ្យអ្នក រឹងមាំជាង​ចេកខ្ចី ដែល​សំបក​ពណ៌បៃតង ដល់ទៅ​៨ដង ឯណោះ៕