Brings You The News, Health Care, Beauty Care, Sex & Family Care, House & Cooking, Idea for Life, General Ideas
Tuesday, May 17, 2011
អាហារជួយកាត់បន្ថយកូលេស្តេរ៉ូល
កូលេស្តេរ៉ូល ជាមូលហេតុដ៏សំខាន់ដែលធ្វើឱ្យកើតជំងឺលើសឈាម រួមទាំង ជំងឺបេះដូង។ ខាងក្រោមនេះ ជាអាហារដែលជួយកាត់បន្ថយកូលេស្តេរ៉ូល...។
ផ្លែប៉ោម ៖
មានជាតិផេកទីន ដែលជាជាតិសរសៃរលាយក្នុងទឹក អាចទាញយកកូលេស្តេរ៉ូល ចេញពីរាងកាយ ថែមទាំងបំប៉នបេះដូង កាត់បន្ថយសម្ពាធឈាម និងគ្រប់គ្រងបរិមាណជាតិស្ករ ក្នុងរាងកាយ ។
ត្រប់ ៖
ដែលរួមមានត្រប់ស្រួយ ត្រប់ពុតលំញង និងប៉េងប៉ោះ មានវីតាមីនសេ, បេតាខារ៉ូទីន រួមទាំងសារធាតុរ៉ែដែលមានប្រយោជន៍ជាច្រើនទៀត។
ខ្ទឹមសស្រស់ ៖
ជួយទប់ស្កាត់ជំងឺសម្ពាធឈាមខ្ពស់ កាត់បន្ថយបរិមាណជាតិខ្លាញ់ និង កូលេស្តេរ៉ូលក្នុងសរសៃឈាម។
សណ្តែក ៖
ធញ្ញជាតិពពួកសណ្តែក ពិសេស សណ្តែកសៀង មានប្រូតេអ៊ីនខ្ពស់។
ខ្ទឹមបារាំង ៖
ជួយទប់ស្កាត់ជំងឺសម្ពាធឈាមខ្ពស់ កាត់បន្ថយបរិមាណជាតិខ្លាញ់ និងកូលេស្តេរ៉ូល ក្នុងសរសៃឈាម។ ម៉្យាងទៀត សារធាតុចម្រាញ់ពីខ្ទឹមបារាំង ថែមទាំងអាចកាត់បន្ថយជាតិស្ករនៅក្នុង សរសៃឈាមបានទៀតផង។
ក្រែមទឹកដោះគោជូរ ៖
ក្រៅពីជួយកាត់បន្ថយ កូលេស្តេរ៉ូល ក្នុងឈាមហើយនោះ ថែមទាំងអាច បំប៉នស្បែកឱ្យភ្លឺរលោងទៀតផង៕