ច្រើនតែកើតមាន បន្ទាប់ពីរថយន្តត្រូវប៉ះទង្គិចគ្នាស្រាលៗ ជាមួយរថយន្តផ្សេងទៀត។ ប្រសិនបើមានស្នាមកោសប្រឡាក់បន្តិចបន្តួចនោះ អ្នកអាចយកថ្នាំប៉ូលា មកដុសខាត់ឱ្យស្អាតឡើងវិញបាន ប៉ុន្តែ ប្រសិនបើប្រឡាក់ពណ៌ ហើយមានស្នាមក្រពឹតផងនោះ អ្នកត្រូវយករថយន្តទៅឱ្យជាងជួសជុល។
ស្នាមឆូតបន្តិចបន្តួច ៖
ចំពោះស្នាមឆូត ដែលមិនដល់សាច់ដែក (នៅអាចមើលឃើញស្រទាប់ថ្នាំពណ៌) អាចប៉ះប៉ូវបាន ដោយប្រើថ្នាំពណ៌ ដែលដូចពណ៌រថយន្តរបស់អ្នក។
ស្នាមឆូតជ្រៅ ៖
អាចប្រើបង់ស្អិតបិទពីលើស្នាមឆូតនោះ រួចទាញបង់ស្អិតចេញវិញ ដើម្បីឱ្យកម្ទេចសាច់ពណ៌ របូតចេញមក។ បន្ទាប់មក ត្រូវលាយថ្នាំពណ៌ ឱ្យចូលគ្នាល្អ រួចប្រើជក់ដែលមានទំហំតូច លាបទឹកថ្នាំនោះ ពីលើកន្លែងដែលខូចខាត។ នៅពេលដែលថ្នាំស្ងួតល្អហើយ អ្នកអាចលាបថ្នាំពណ៌បន្ថែម ជាស្រទាប់ស្តើងៗ ដោយរង់ចាំឱ្យស្ងួតសិន មុននឹងលាបមួយស្រទាប់ទៀត។ ប្រសិនបើស្នាមឆូតនោះ វែងខ្លាំង អ្នកអាចបិទបង់ស្អិត ការពារកុំឱ្យប្រឡាក់បរិវេណជុំវិញនោះ ឬអាចយករថយន្តទៅឱ្យជាងប៉ូលា ឬបាញ់ថ្នាំឱ្យប្រសើរជាង។
កញ្ចក់មុខរថយន្តប្រេះស្រាំ ៖
ប្រសិនបើកញ្ចក់មុខរបស់រថយន្ត ប្រេះស្រាំ វានឹងធ្វើឱ្យប្រដាប់ផាត់ទឹកភ្លៀង សឹករេចរឹល បណ្តាលឱ្យអ្នកមើលផ្លូវ មិនសូវឃើញច្បាស់។ ហេតុនេះ បើកញ្ចក់ប្រេះស្រាំតិចតួច អាចយកទៅអ៊ុតឱ្យស្អាតឡើងវិញបាន តែបើប្រេះស្រាំខ្លាំង ចាំបាច់ត្រូវផ្លាស់ប្តូរកញ្ចក់ថ្មី ជាបន្ទាន់ ហើយគួរប្រើបង់ស្អិត បិទពីលើស្នាមប្រេះស្រាំនោះ ដើម្បីការពារមិនឱ្យកម្ទេចកញ្ចក់ធ្លាក់ជ្រុះ៕