Brings You The News, Health Care, Beauty Care, Sex & Family Care, House & Cooking, Idea for Life, General Ideas
Tuesday, May 03, 2011
ឃ្លោកញាត់សាច់ជ្រូក តៅហ៊ូ
គ្រឿងផ្សំ ៖
- ឃ្លោក ១ ផ្លែ
- សាច់ជ្រូកចិញ្ច្រាំ ២០០ ក្រាម
- តៅហ៊ូទន់ៗ ៤ ដុំ
- បង្គាក្រៀម ២ ស្លាបព្រាបាយ
- ម្រេចម៉ដ្ឋ ២ ស្លាបព្រាកាហ្វេ
- ដុំស៊ុបខ្នរ ១ ដុំ
- ពងមាន់ ១ គ្រាប់
- ផ្សិតខ្មៅ(ផ្សិតចិន) ត្រាំទឹក ៣ ផ្សិត
- ទឹកសៀងជ្រលក់ ៤ ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ
- ទឹកស៊ុបស្ងោរមាន់ ៤ ចានចង្កឹះ។
វិធីធ្វើ ៖
១-ចិតសំបកឃ្លោកចេញ លាងទឹកឱ្យស្អាតអស់រំអិល ហើយចិតផ្នែកខាងលើ ដើម្បីឆ្កៀលយកសាច់ឃ្លោកចេញ។ ឯចំណិតផ្នែកខាងលើ ទុកធ្វើជាគម្រប រួចហើយយកឃ្លោកនោះទៅត្រាំទឹក។
២-យកសាច់ជ្រូកចិញ្ច្រាំ លាយផ្សំជាមួយ ទឹកស៊ីអ៊ីវ ម្រេច ទឹកសៀង ជ្រលក់។ ឯតៅហ៊ូកាត់វាជាដុំតូចៗ លាយជាមួយសាច់ជ្រូកនោះ ហើយគោះពងមាន់ដាក់ចូលទៀត។ បន្ទាប់មក ដួសសាច់ជ្រូកនោះ ញាត់ចូលទៅក្នុងឃ្លោកឱ្យពេញណែន។
៣-យកឆ្នាំងធំ ដាក់ទឹកល្មម ដាំឱ្យពុះ ហើយយកចានធំ ដែលធន់នឹងកម្តៅ មកដាក់ឃ្លោក។ បន្ទាប់មក រៀបផ្សិតខ្មៅ នៅក្នុងចាន ជុំវិញផ្លែឃ្លោក ហើយចាក់ទឹកស៊ុបចូលក្នុងចាននោះ រួចយកទៅចំហុយ រហូតឃ្លោកនោះផុយ សឹមថែមដុំស៊ុបខ្នរចូល មុននឹងលើកចុះពីចង្ក្រាន៕