Thursday, June 09, 2011

អាហារសមុទ្រ ជួយឱ្យសុខភាពរឹងមាំ



ថ្វីត្បិតអាហារសមុទ្រ មានកូលេស្តេរ៉ូលខ្ពស់ ធ្វើឱ្យមនុស្សមួយចំនួនខ្លាចរអា មិន​ហ៊ានទទួលទាន។ ប៉ុន្តែ បើអ្នកទទួលទានក្នុងបរិមាណដែលសមស្រប វា​នឹង​​ជួយ​ឱ្យអ្នក មានសុខភាពរឹងមាំ...។

-បង្កង ៖
សំបករបស់បង្កង គឺជាប្រភពនៃកាល់ស្យូម ដែល​ជួយ​ធ្វើឱ្យ​ឆ្អឹង​រឹងមាំ ចំណែក​​សាច់បង្កង មាន​ប្រូតេអ៊ីន ការបូអ៊ីដ្រាត និងសារធាតុសំខាន់​មួយចំនួនទៀត ដែល​ធ្វើឱ្យរាងកាយស្រស់ថ្លា​ភ្លាមៗ។

-សាច់ត្រី ៖
សាច់ត្រី សម្បូរប្រូតេអ៊ីនដែលងាយរលាយ និងគ្មានកូលេស្តេរ៉ូល។ ម៉្យាងទៀត វា​មាន​​អាស៊ីដអាមីណូ ដែលជួយបង្កើនប្រព័ន្ធ​ការពារ​រាងកាយ និងការពារ​​ស្នាម​ជ្រីវ​ជ្រួញ មិនឱ្យ​អ្នកឆាប់ចាស់ ថែមទាំង​មិនសូវឈឺថែមទៀត។

-មឹក ៖
ទោះបីជាមឹក មានកូលេស្តេរ៉ូលខ្ពស់​ក៏​ដោយ តែវាមានអាស៊ីដខ្លាញ់ អូមេហ្គា៣ ដែល​ជួយ​ការពារ​កូលេស្តេរ៉ូល បានដូចគ្នា។ នៅពេលដែលអ្នកទទួលទាន មឹក ជាតិខ្លាញ់​នៅ​ក្នុង​សរសៃឈាម នឹងថយចុះ។ ម៉្យាងទៀត កូលេស្តេរ៉ូល​នៅក្នុងមឹក គឺជា​​កូលេ​ស្តេ​រ៉ូល​​ប្រភេទ​អាច​ជួយបំប៉នស្បែក ធ្វើឱ្យស្បែកមុខក្រហម ស្បែក ស្អាត គ្មាន​ស្នាម​ជ្រួញ។

-ក្តាម និងពពួកខ្ចៅខ្យង ៖
នៅក្នុងសាច់ក្តាម និងពពួកខ្ចៅ ខ្យង មានអាស៊ីដអាមីណូ ច្រើនជាង១០ប្រភេទ ដែល​​​ជួយ​បំប៉ន​រាងកាយ បង្កើនប្រព័ន្ធការពាររាងកាយ បំប៉នខួរក្បាល កម្ចាត់​រ៉ាឌី​កាល់សេរី និង​សម្បូរ​វីតាមីន A, B1, B2, B3, វីតាមីន C និង D ដែល​ជួយ​ធ្វើឱ្យ​​ចង​ចាំ​​បាន​ល្អ​៕