Friday, July 01, 2011

អំបិល និងប្រយោជន៍សុខភាព



១. ជាវត្ថុដែលមិនអាចអត់បាន ៖
តួនាទីចម្បងរបស់អំបិល គឺសម្រួលសម្ពាធឈាម និង​សារធាតុរាវ​នៅ​ក្នុង​រាងកាយ ឱ្យ​នៅ​ធម្មតា បញ្ជូន​សារធាតុអាហារ​ទៅកាន់កោសិកា​ផ្សេងៗនៃ​រាងកាយ ធ្វើឱ្យ​កាល់ស្យូម និង​សារធាតុរ៉ែ​ផ្សេងៗ រលាយ​ក្នុងឈាម គ្រប់គ្រងការបង្រួមខ្លួន​នៃ​សាច់ដុំ បង្កើ​នការ​ធ្វើការ របស់​កោសិកា​ប្រសាទ​ប្រភេទ​ខ្លះ ដែល​មាន​ទឹក និងអំបិល ជាអ្នកចិញ្ចឹម។

២. សម្រួលចង្វាក់បេះដូង ៖
អំបិល មានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការ​សម្រួល​ជីពចរ​ឱ្យ​ប្រក្រតី។ គ្រាន់តែ​ពិសា​ទឹក ១-២កែវ រោយអំបិល​បន្តិច នឹងជួយកាត់បន្ថយអាការ​បេះដូង លោត​ញាប់ បាន​យ៉ាង​ឆាប់​រហ័ស ហើយ​នៅ​ក្នុង​រយៈពេលវែង អាចជួយកាត់បន្ថយសម្ពាធឈាម តែ​ត្រូវ​ពិសា​ទឹក​​ឱ្យច្រើន ដើម្បី​លាង​ជម្រះអំបិល ដែល​លើស​ចេញផងដែរ។

៣. ជាថ្នាំប្រឆាំងនឹង Histamine ៖
កាត់បន្ថយអាការហឺត ដោយការពិសាទឹក ១-២កែវ និង​លាបអំបិល​លើ​អណ្តាត ជំនួស​ឱ្យ​ថ្នាំ​បាញ់ (ជួយ​ឱ្យ​គេងលក់ស្រួល)។ ក្រៅពីនេះ នៅជួយកាត់បន្ថយ​អាការ​ក្អក​ស្ងួត ធ្វើឱ្យ​ប្រព័ន្ធ​ដង្ហើម​គ្មានសំបោរ។ ពិសេស អ្នក​កើតជំងឺហឺត ឬថង់ខ្យល់ប៉ោង អំបិល​​មាន​គុណប្រយោជន៍​​ជាថ្នាំ​សម្លាប់​មេរោគ​បាន​ទៀត​ផង។

៤. បំបាត់ភាពតានតឹង ៖
អំបិល ជួយរក្សាកម្រិតសារធាតុបញ្ជូនឆ្លងកាត់ប្រសាទ នៅ​ក្នុង​ខួរក្បាល ដែល​ជា​ថ្នាំ​ប្រឆាំងនឹង​ជំងឺ​សោកសៅ​តាមធម្មជាតិ ដូចជា សារធាតុសេរ៉ូថូនីន, មេឡាថូនីន និង​ទ្រីពតាមីន។

៥. កាត់បន្ថយជាតិអាស៊ីដក្នុងរាងកាយ ៖
អំបិល សំខាន់ណាស់ចំពោះការនាំយក​អាស៊ីដ​ដែល​លើស​ ចេញ​ពី​កោសិកា ជា​ពិសេស កោសិការ​ខួរក្បាល បើគ្មាន​អំបិលទេ អាច​នឹងធ្វើឱ្យកើតជំងឺ​វង្វេងវង្វាន់ ហើយរាងកាយ នឹងមានអាស៊ីដ​ច្រើនឡើង ព្រោះ​តម្រងនោម មិនអាចច្រោះអំបិល​ដែលលើសចេញមក​តាមទឹកនោមបាន។

បើបរិភោគអំបិលតិចពេក អាចធ្វើឱ្យសាច់ដុំកន្ត្រាក់ ជីពចរ​លោត​ខុស​ចង្វាក់ ដល់​ថ្នាក់​បាត់បង់ជីវិត​បាន។ ប៉ុន្តែ ការបរិភោគអំបិលច្រើនពេក អាចធ្វើឱ្យលើសឈាម (បរិមាណអំបិលដែលគួរទទួលទាន ក្នុងមួយថ្ងៃ គឺ៤០០-១.៤៧០មិល្លីក្រាម)៕