Monday, July 25, 2011

ប្រយោជន៍ជីរវ៉ាន់ស៊ុយ ចំពោះសុខភាព


ជីរវ៉ាន់ស៊ុយ អាចយកមកផ្សំជាមួយមុខម្ហូប ឱ្យមានរសជាតិឈ្ងុយក្រអូបឆ្ងាញ់ ជា​ពិសេស មានប្រយោជន៍ច្រើន សម្រាប់សុខភាព...។


-បើយកជីរវ៉ាន់ស៊ុយទាំងដើមមកស្ងោរ រួចទទួលទានតែទឹក អាចជួយបណ្តេញខ្យល់ បំបាត់អាការឆ្អល់ពោះ និងកន្ទួលចែងថ្ងៃបាន។

-គ្រាប់ជីរវ៉ាន់ស៊ុយ ជួយបំប៉នក្រពះ ជួយរំលាយអាហារ បំបាត់ជំងឺហឺត បំបាត់​រាកមួល និងធ្វើឱ្យពោះវៀន​កន្ត្រាក់តិចជាងមុន។

-ចំពោះអ្នកដែលកើតជំងឺប្ញសដូងបាត យកគ្រាប់ជីរវ៉ាន់ស៊ុយ ទៅលីង រួចបុក​លាយ​ជាមួយនឹងស្រា យកទៅលាប ឱ្យបាន៣-៥ដង ក្នុង ១ថ្ងៃ ប្ញសដូងបាត និង​បាត់​បន្តិច​ម្តងៗ។

-ប្រសិនបើអ្នកឈឺពោះ ឆ្អល់ណែនពោះ ចូរយកគ្រាប់ជីរវ៉ាន់ស៊ុយ ២ស្លាបព្រាកាហ្វេ មកលាយជាមួយទឹកឆ្អិន ទទួលទាន អាការនឹងបាត់បន្តិចម្តងៗ។

-ក្រៅពីនេះ ជីរវ៉ាន់ស៊ុយ អាចជួយបំបាត់ស្នាមកន្ទួលរមាស់ស្បែកបាន ដោយ​គ្រាន់​តែ​​យក​ជីរវ៉ាន់ស៊ុយ​ស្រស់ៗ មកកិន​​ឬបុកឱ្យម៉ដ្ឋ រួចបិទលើកន្លែង​កន្ទួល ប្រហែល​កន្លះ​ម៉ោង នោះ​ស្នាម​កន្ទួលនឹងបាត់អស់៕