Friday, September 09, 2011

ដំំណឹងល្អ សម្រាប់ស្ដ្រីត្រគាកធំ


ស្ដ្រីមួយចំនួន ដែលមានត្រគាកធំជ្រុលពេក តែងបារម្ភខ្លាច​មើលទៅ​មិនស្រស់ស្អាត ប៉ុន្ដែ យោង​តាមអ្នកវិទ្យាសាស្ដ្រ​ពីសាលាវេជ្ជសាស្ដ្រហារវ៉ាដ ទីក្រុងប៊ូស្ដុន សហរដ្ឋ​​អាមេរិក បានប្រាប់ថា
ជាតិខ្លាញ់ នៅបរិវេណនីមួយៗក្នុងខ្លួនមនុស្ស មិនអាក្រក់​ទាំងអស់នោះទេ ដូចជា ជាតិខ្លាញ់បរិវេណក្បាលពោះ អាចជះឥទ្ធិពលឱ្យកើតជំងឺទឹកនោមផ្អែម កាន់តែងាយ ប៉ុន្ដែ ស្ដ្រីដែលមានជាតិខ្លាញ់​បរិវេណក្បាលពោះ បែរជាមិនសូវមានជំងឺនេះទៅវិញ។

នេះគឺដោយសារជាតិខ្លាញ់ ដែលប្រមូលផ្ដុំបរិវេណត្រគាក និងកំប៉េះគូទ ជាជាតិ​ខ្លាញ់ ប្រភេទនៅ​ក្រោមស្បែក អាចជួយជំរុញ​អ៊ីនស៊ូលីន ដែលជា​អ័រម៉ូន ជួយ​សម្រួល​​កម្រិត​ជាតិស្ករ​ក្នុងឈាម ឱ្យ​ដំណើរការ ទើបជួយការពារការកើតជំងឺ​ទឹកនោមផ្អែម​បាន។

អ្នកវិទ្យាសាស្ដ្របានពិសោធន៍ ដោយនាំយកជាតិខ្លាញ់ក្រោមស្បែក របស់​កណ្ដុរ ទៅ​ចាក់ចូល​បរិវេណក្បាលពោះ និងក្រោមស្បែករបស់សត្វកណ្ដុរ មួយក្បាល​ទៀត លទ្ធផលឃើញថា សត្វកណ្ដុរ​ទាំងនេះ ស្រកទម្ងន់ កោសិកាខ្លាញ់ មានការរួញខ្លួន ថែមទាំង​ដុតបំផ្លាញអាហារបានល្អទៀតផង ទាំងដែលគ្មាន​ការ​ផ្លាស់ប្ដូរ ប្រភេទ​អាហារដែលទទួលទាន ឬកិច្ចការផ្សេងៗ របស់សត្វកណ្ដុរ​ឡើយ។

សម្រាប់របកគំហើញនេះ អ្នកស្រាវជ្រាវនឹងនាំយកទៅរកការផលិតថ្នាំប្រភេទថ្មី ពី​ជាតិខ្លាញ់ របស់មនុស្ស៕