-រួមភេទនៅពេលដែលអ្នកទាំងពីរសុខចិត្ដ និងយល់ព្រមដូចគ្នា ត្រូវទៅតាមកាលៈទេសៈ ដោយមានការទទួលខុសត្រូវចំពោះគូស្នេហ៍ ឬព្រមព្រៀងនឹងសាងនូវសង្គមគ្រួសារមួយ។
-ធ្វើរឿងនេះ ដោយសេចក្ដីស្រលាញ់ ស្មោះស្ម្រ័គ មិនបែកបែរចិត្ត និងមិនចម្លងរោគឱ្យដៃគូ។
-យកចិត្ដរបស់គូស្នេហ៍ មកដាក់ក្នុងចិត្ដរបស់ខ្លួនឯង មិនបង្គាប់បញ្ជា ប៉ុន្ដែ ធ្វើឡើងដោយភាពទន់ភ្លន់។
-ចេះសួរនាំគ្នាទៅវិញទៅមកថា តើចង់ឱ្យ (ឬត្រូវធ្វើ) ដូចម្ដេច ដើម្បីឱ្យមានសេចក្ដីសុខ និងសម តាមបំណងរបស់ខ្លួនដែលចង់បាន?
-សាងនូវបរិយាកាសដ៏ស្រស់បំព្រង ពោរពេញដោយភាពផ្អែមត្រជាក់ និងធូរស្បើយ ទាំងនៅ មុនពេល ក្នុងខណៈពេល និងក្រោយពេលរួមភេទ។
-ភាគីបុរស គួរតែមានបទពិសោធន៍ ក្នុងការ រួមភេទសម្ព័ន្ធ ចេះវិធីពន្យារកំណើត ចេះគ្រប់គ្រង អារម្មណ៍ខ្លួនឯងមិនឱ្យកើតមានចំណង់សិចខ្លាំងពេក នាំឱ្យឆាប់ចេញទឹកកាម ចេះជ្រើសប្រើនូវឥរិយាបថ រួមភេទដ៏សមស្របចំពោះភរិយា។
-ពុំគួរប្រញាប់ប្រញាល់ ដើម្បីឱ្យឆាប់ដល់ត្រើយ នៃសេចក្ដីសុខស្រួល ក្នុងរយៈពេលដ៏ខ្លីពេកនោះឡើយ។
-ភរិយាភាគច្រើន ត្រូវការឱ្យស្វាមីរបស់ខ្លួន ឱបថើប បបោសអង្អែលថ្នាក់ថ្នម ដើម្បីដាស់អារម្មណ៍សិច ដោយពុំមែនផ្ដោតទៅរកតែចំណុចពិសេស របស់នាងឡើយ។
-បុរសជាស្វាមី ត្រូវសង្កេតមើលផងថា ក្នុងខណៈពេលកំពុងរួមភេទ បើភរិយាប្រឹងខ្លួន ឬត្រដរ ដោយអារម្មណ៍មិនសូវស្រួល ឬមានអាការឈឺ ត្រូវចៀសវាងនូវឥរិយាបថរួមភេទបែបនោះ។
-មិនចាប់បង្ខំ បង្គាប់បញ្ជា ប៉ុន្ដែ ផ្ដើមរួមភេទ ដោយការស៊កបញ្ចូល នៅពេលអ្នកទាំងពីរយល់ថា អ្វីៗវាដំណើរការទៅដោយរលូន ពិសេស ទឹករំអិលរបស់ស្ដ្រី ចេញមកផ្សើមក្នុងទ្វារមាសគ្រប់គ្រាន់។
-ផ្ដល់ឱកាសឱ្យភរិយាបានធ្វើជាអ្នកកាច់ចង្កូត ក្នុងរឿងលើគ្រែនេះខ្លះផង។
-បើមិនដឹងថា គួរធ្វើយ៉ាងដូចម្ដេចខ្លះ ឯភរិយា ក៏ពុំធ្លាប់ស្គាល់ភាពស្រណុកស្រួលដល់កំពូលទេនោះ អ្នកទាំងពីរ គួរនាំគ្នាទៅជួបពិគ្រោះជាមួយគ្រូពេទ្យ ជំនាញផ្នែកនេះ ដើម្បីធ្វើការត្រួតពិនិត្យ រកមូលហេតុដែលនាំឱ្យកើតបញ្ហា៕
ATM