Thursday, July 12, 2012

ធ្វើ​ពង​ទាប្រៃ​ ដោយ​ទឹកអំបិល​



ការធ្វើពងទាប្រៃ ដោយទឹកអំបិល​ ងាយស្រួសជាងការ​ប្រឡាក់​ផេះ​អង្កាម​ប្រៃ ។​ ខាងក្រោមនេះជាវត្ថុដែលត្រូវត្រៀម និងវិធីធ្វើ។​

-​ ​ វត្ថុត្រៀម   :

​ ​- ពង​ទា​ចំនួន ១២ គ្រាប់

​ ​- ទឹក​ចំនួន ១២ ​ពែង​

​ ​- អំបិល​ចំនួន ៦ ​ពែង​

- ​ ​វិធី​ធ្វើ :

​ ​- ដាក់​ទឹក​ក្នុង​ឆ្នាំង​ ដាក់​អំបិល​ចូល កូរ​ឲ្យ​រលាយ​ ដាក់​ដាំ​លើ​ភ្លើង​រហូត​ពុះ រួចលើក​ចេញ ​ទុក​ឲ្យត្រជាក់​

​ ​- លាង​ពង​ទា​ឲ្យ​ស្អាត ជូត​ឲ្យ​ស្ងួត​

​ ​- យក​កែវ​ធំ​មួយ​ចាក់​ទឹកអំបិល​ចូល​បន្តិច ក្រឡុក​លាងរួច​ចាក់ចេញ​វិញ​

​ ​- តម្រៀប​ពង​ទា​ទៅក្នុង​កែវ​ ​ប្រយ័ត្ន​កុំ​ឲ្យ​បែក រួច​យកទៅទុក​នៅ​ទីមួយ​ មិនត្រូវពី​កំដៅង្ងៃ និង​គ្មាន​សំណើម​​   រយៈពេល ១២​ថ្ងៃ ពង​ទាប្រៃ​នេះ​ អាច​យកមក​ចំអិន​ជា​ម្ហូប​បាន​

​ ​- ចំពោះវិធីចម្អិន គឺស្ងោរ​ពង​ទាប្រៃ​ត្រឹមតែ ១០​នាទី​ ជាការស្រេច​។​

​ ​ពង​ទាប្រៃ​ធ្វើតាម​របៀបនេះ អាច​រក្សាទុក​បាន​ច្រើន​ខែ ប៉ុន្តែ​ពង​ក្រហម​ខាងក្នុង​របស់​វា មិនបាន​ក្រហម​ដូចជា​ការធ្វើ​ប្រឡាក់​ផេះ​អង្កាម​ប្រៃ​នោះឡើយ​៕​