Wednesday, April 27, 2011

ខ្ញី និងសុខភាព

ចំពោះអ្នកកើតជំងឺផ្តាសាយ 
ពេលអ្នកមានជំងឺផ្តាសាយ អ្នកគួរប្រើខ្ញីស្រស់ តែខ្ញី ឬខ្ញីក្រៀម ដែលបុកឱ្យម៉ដ្ឋក៏បាន មករោយក្នុងផើងដាក់ទឹកក្តៅ រួចជាស្រេច។ បន្ទាប់ពីនោះ ដាក់ទឹកឃ្មុំ ២ស្លាបព្រាបាយ រួចយកជើងទៅត្រាំ ឱ្យបាន១៥នាទី ទៅកន្លះម៉ោង។
ធ្វើដូចនេះ ទឹកខ្ញីក្តៅៗ នឹងធ្វើឱ្យឈាមដំណើរការបានល្អជាងមុន ធ្វើឱ្យច្រមុះ និងក្បាល ធូរស្រាល រួមទាំងជំរុញឱ្យប្រព័ន្ធការពាររាងកាយ ប្រឆាំងនឹងជំងឺផ្តាសាយ បានយ៉ាងប្រសើរ។
តែប្រសិនបើអ្នកមិនចូលចិត្ត ត្រាំជើង អ្នកអាចឱនក្បាលលើអាងដាក់ទឹក រួចប្រើ កន្សែងពោះគោ គ្របក្បាល ដើម្បីស្រូបយកផ្សែងទឹកខ្ញី តាមច្រមុះ ក៏អាចជួយឱ្យធូរស្រាលពី​ជំងឺផ្តាសាយ ដូចគ្នាដែរ។

ចំពោះអ្នកដែលមានបញ្ហាដៃ ជើង 
អ្នកត្រូវយកខ្ញីស្រស់ មកហាន់ឱ្យល្អិត រួចយកវា មកម៉ាស្សា នៅលើដើមដៃ គល់ភ្លៅ ចង្កេះ ត្រគាក និងកន្លែងដែលមានសែលលូឡៃត៍ ច្រើន។ កម្តៅរបស់ ខ្ញី ជួយធ្វើឱ្យដុំខ្លាញ់​រលាយ រហូតក្លាយជាខ្លាញ់ ដែល រាងកាយ អាចបណ្តេញ​ចេញបាន ហើយប្រសិនបើ ធ្វើបែបនេះ​​ជាប្រចាំ ស្បែករបស់អ្នក នឹងស្រស់ស្អាត អស់បញ្ហា​ជាក់​ជាមិនខាន។

ចំពោះអ្នកដែលមានបញ្ហាសក់ជ្រុះ 
គួរយកប្រេងអូលីវ ២ស្លាបព្រាបាយ មកកម្តៅឱ្យក្តៅ រួចច្របាច់យកទឹកខ្ញីស្រស់ៗ ឱ្យបាន ២ស្លាបព្រាបាយ លាយជាមួយគ្នា។
អ្នកត្រូវកូរសមាសធាតុផ្សំទាំងពីរនេះ ឱ្យចូលគ្នា រួចយកវាមកម៉ា​​ស្សា​លើស្បែកក្បាល។ បន្ទាប់មក យកកន្សែងពោះគោ ទៅជ្រលក់ទឹកក្តៅខ្លាំង រួចយកមកគ្របសក់ ឱ្យបាន១ម៉ោង ទើបកក់សក់ តាមធម្មតា។
ជាតិថ្នាំដែលមាននៅក្នុងខ្ញី អាចជួយកម្ចាត់បាក់តេរីនៅលើស្បែកក្បាល ធ្វើឱ្យសក់​លែងជ្រុះ។ ចំណែកឯប្រេងអូលីវ ជួយបំប៉នទាំងសក់ និង ស្បែកក្បាល ឱ្យរឹងមាំ ហើយសក់​ដែល​ដុះឡើងថ្មី នឹងមានសុខភាពល្អ ស្អាតរលោង