Brings You The News, Health Care, Beauty Care, Sex & Family Care, House & Cooking, Idea for Life, General Ideas
Monday, April 25, 2011
៥វិធីសន្សំលុយ ឱ្យមានប្រសិទ្ធភាព
ការសន្សំលុយកាក់ មិនមែនជារឿងលំបាកនោះទេ ប្រសិនបើអ្នកមានការតាំងចិត្ត។ ខាងក្រោមនេះ គឺជាវិធីសន្សំសំចៃលុយកាក់ ដែលអ្នកគួរសាកល្បងអនុវត្ត...។
១-ទទួលទានអាហារថ្ងៃត្រង់ ដោយ មិត្តភក្តិជាអ្នកចំណាយ ៖
នៅពេលដែលអ្នកទទួលទានអាហារថ្ងៃត្រង់ ជាមួយមិត្តភក្តិ អ្នកគួរប្រើវិធីនេះ ដោយសុំឱ្យ មិត្តភក្តិជាអ្នកចំណាយប្រាក់ជាមុនសិន នៅពេល មកដល់កន្លែងធ្វើការវិញ ទើបសងប្រាក់ទៅមិត្តភក្តិ វិញ។ ធ្វើបែបនេះ អ្នកនឹងមិនចាំបាច់ចំណាយទិញ អីវ៉ាន់កំប៉ិកកំប៉ុកច្រើន។
2-ចាយលុយរាយឱ្យអស់ជាមុនសិន ៖
អ្នកគួរព្យាយាមចាយលុយរាយឱ្យអស់ជាមុនសិន ព្រោះវាអាចជួយដាស់តឿនអ្នកថា តើ នៅថ្ងៃនេះ អ្នកចំណាយអស់ប្រាក់ប៉ុន្មានហើយ។
3-ទិញទំនិញដោយតថ្លៃ ៖
គួរសាកល្បងទិញទំនិញ ដោយតថ្លៃ ព្រោះ បើអ្នកលក់បញ្ចុះតម្លៃឱ្យនោះ នឹងធ្វើឱ្យអ្នកចំណេញ ប្រាក់បានបន្តិចបន្តួចដែរ។
4-ដាក់លុយតាមផ្នែកៗ ក្នុងកាបូប ៖
គួររៀបប្រាក់តាមថតនីមួយៗ នៃកាបូប ហើយកំណត់ខ្លួនឯងថា ថ្ងៃនេះ អ្នកត្រូវចំណាយ ប្រាក់ប៉ុន្មាន?
5-កត់ចំនួនទឹកប្រាក់ ៖
ប្រើសៀភៅតូចមួយ កត់ចំនួនទឹកប្រាក់ដែល អ្នកមាននៅក្នុងកាបូប។ ចំពោះវិធីនេះ អ្នកចិត្តវិទ្យា បានអះអាងថា អាចធ្វើឱ្យអ្នកមានការស្តាយ និង មិនចង់ឃើញចំនួនទឹកប្រាក់ថយចុះ ហេតុនេះ ទើបធ្វើឱ្យអ្នកមិនហ៊ានចំណាយផ្តេសផ្តាស។
6-ផ្ញើកាបូបជាមួយមិត្តភក្តិ ៖
រកមិត្តភក្តិជិតស្និទ្ធដែលអ្នកទុកចិត្ត ឱ្យជួយ រក្សាទុកកាបូបដាក់លុយរបស់អ្នក។ នៅពេល ដែលអ្នកមិនមានប្រាក់ នោះធ្វើឱ្យអ្នកមិនហ៊ានទិញ អ្វីដែលមិនចាំបាច់ឡើយ៕