Saturday, April 30, 2011

ពណ៌រថយន្ត ប្រាប់ពីនិស្ស័យមនុស្ស

q រថយន្តពណ៌ស 
ជាមនុស្សចិត្តទន់ ចិត្តល្អ ចូលចិត្តជួយអ្នកដទៃ ស្រលាញ់ភាពស្អាតបាត ចិត្តត្រជាក់ មិន​អាត្មា​និយម ស្រលាញ់​ញាតិមិត្ត បងប្អូន។ ប៉ុន្តែ មិនចូលចិត្ត​ផ្លាស់ប្តូរ តែងតែ​នៅជាមួយ​ភាព​ចាស់​បុរាណ។

q រថយន្តពណ៌បៃតង 
ជាមនុស្សចូលចិត្តជីវិតបែបងាយៗ ស្រលាញ់សេរីភាព ភាពស្ងប់ស្ងាត់ ឧស្សាហ៍ព្យាយាម ក្នុង​ការងារ ហ្មត់ចត់ ជឿជាក់លើខ្លួនឯង ហើយ​ជា​មនុស្ស ដែល​មានគំនិតច្នៃប្រឌិត។

q រថយន្តពណ៌ខ្មៅ 
ជាមនុស្សច្បាស់លាស់ មានភាពអំណត់ ព្យាយាម ខ្ពស់ ចិត្តស្មោះ ចូលចិត្ត ផ្តល់ឱកាស ដល់អ្នកដទៃ ចិត្តទូលាយ និងទទួលគំនិត អ្នកដទៃ មាន សេចក្តីសុខ ជាមួយដៃគូ និង អ្នកដែលស្គាល់។

 q រថយន្តពណ៌ក្រហម 
ជាមនុស្សរំភើប ហក់លោត និងចូលចិត្តភាពជាអ្នកដឹកនាំ ជឿជាក់​លើ​ខ្លួនឯង អត់ធ្មត់ ទទួល បញ្ហា​បាន​គ្រប់រឿង ប៉ុន្តែ ចិត្តក្តៅ ចូលចិត្តប្រថុយ ហ៊ានស៊ីហ៊ានសង។

q រថយន្តពណ៌ប្រផេះ 
ជាមនុស្សមិនចូលចិត្ត កកូរកកាយរឿងអ្នកដទៃ ហើយក៏មិនចូលចិត្ត ឱ្យគេ មករវីរវល់ ជាមួយដែរ និយាយតិច ហើយចិត្តត្រជាក់ ប៉ុន្តែ ពេលខ្លះ អ្នកមើលទៅ ដូចមនុស្សចម្លែក ឬពិបាកយល់ចិត្ត បន្តិច។

q រថយន្តពណ៌ផ្ទៃមេឃ និងពណ៌ខៀវ 
ជាមនុស្សឆ្លាត ប៉ុន្តែ មិនចេះអួតអាង ស្រលាញ់គ្រួសារ ចិត្តល្អ ស្រលាញ់ សន្តិភាព និង កិត្តយស។

q រថយន្តពណ៌ទឹកក្រូច 
ជាមនុស្សអារម្មណ៍ល្អ រួសរាយ សុទិដ្ឋិនិយម ស្រលាញ់យុត្តិធម៌ ចិត្តទូលាយ ប៉ុន្តែ ឆាប់ខឹង មិនងាយដាក់ចិត្តស្រលាញ់គេ ងាយឡើយ និងចូលចិត្តធ្វើ ជាងការនិយាយ។

q រថយន្តពណ៌ផ្កាឈូក 
ជាមនុស្សយកចិត្តទុកដាក់ក្នុងរឿងស្នេហា រ៉ូម៉ែនទិក ចូលចិត្តស្រមើស្រមៃ ប្រើអារម្មណ៍ជាធំ ជា មនុស្សឆ្លាត និ ងរវាសរវៃ។

q រថយន្តពណ៌ស្វាយ 
ជាមនុស្សលាក់ពុត និងកាចសាហាវ មានអារម្មណ៍ជ្រាលជ្រៅ ស្រលាញ់ងាយ ខឹងងាយ ធុញទ្រាន់ ងាយ មានគំនិត ច្នៃប្រឌិត ចូលចិត្ត ធ្វើកិច្ចការ ដែល​មានឧត្តមគតិ។

q រថយន្តពណ៌លឿង 
ជាមនុស្សឆ្លាត ស្ទុះស្ទាក្នុងការងារ។ ចាប់អារម្មណ៍រឿងការគិត និង​អារម្មណ៍​​របស់ មនុស្ស​ខ្លាំងមែន​ទែន ទើប​អ្នក​​ក្លា​យជា​​អ្នក​ដោះស្រាយបញ្ហា​ឱ្យអ្នកដ ទៃដ៏ពូកែ។

q រថយន្តពណ៌ស្ករ 
សំបកក្រៅជាមនុស្សមានរបៀបរបបខ្លាំងបំផុត តែខាងក្នុងវិញ អ្នកជា​មនុស្ស​អភិរក្សនិយម មាន អារម្មណ៍កំប្លែង ចិត្តស្មោះ។

q រថយន្តពណ៌មាស 
ជាមនុស្សចូលចិត្តភាពសប្បាយរីករាយ ជា គណនេយ្យករដ៏អស្ចារ្យ ចូលចិត្ត រាប់អានមនុស្សល្អ ចិត្ត​ទូលាយ ចូលចិត្ត សម្តែ​ងចេញ។ ប៉ុន្តែ ដោ​យពេលខ្លះ បើកចំហពេក រហូតដល់ មើលទៅ ដូចជា មាន​អំនួត​ជ្រុល ចូលចិត្ត​ចូលសង្គម មាន​គោលដៅ ក្នុងកិច្ចការជំនួញ។

q រថយន្តពណ៌ប្រាក់ 
ជាមនុស្សបាតដៃខ្នងដៃ ឬចិត្តពីរ ពេលខ្លះ ជាមនុស្សដែលមើលទៅ ដូចក្តៅ រោលរាល តែក្នុងចិត្ត រឹងមាំ តែងធ្វើនូវអ្វីដែលបាន ផ្តោតក្តីសង្ឃឹម ជានិច្ច