១-លាបពីគល់រោមភ្នែកឡើងទៅ ដើម្បីឱ្យផ្នែកគល់ក្រាស់ជាងផ្នែកផ្សេងទៀត នឹងធ្វើឱ្យភ្នែក មើលទៅដិតច្បាស់ និងមិនត្រូវលាបផ្នែកចុងច្រើនពេកទេ។
២-ពេលលាបរោមភ្នែកលើ ត្រូវងើយមុខទៅក្រោយបន្តិច និងសម្លឹងចុះក្រោម រីឯពេលលាប រោមភ្នែកក្រោម ត្រូវឱនមុខទៅមុខបន្តិច រួចសម្លឹងឡើងលើ ដើម្បីលាប។ ត្រូវលាបរោមភ្នែកក្រោម បន្តិចបន្តួចប៉ុណ្ណោះ ដើម្បីឱ្យវាមិនធ្ងន់ភ្នែក។
៣-បើរោមភ្នែកក្រោមស្តើង និងមានរោមតិច ការលាបម៉ាស្ការ៉ា នឹងធ្វើឱ្យឃើញចំណុចខ្វះខាត នេះកាន់តែច្បាស់ រួមទាំងស្នាមក្រមៅ ឬថង់ក្រោមភ្នែកទៀត។
៤-បន្ទាប់ពីលាបម៉ាស្ការ៉ាម្តងហើយ មិនចាំបាច់ត្រូវរង់ចាំរហូតវាស្ងួត សឹមលាបជាលើកទី២ នោះទេ ព្រោះនឹងធ្វើឱ្យរោមភ្នែកជាប់នឹងជក់ ពិបាកលាប។ គួរលាបរោមភ្នែកបន្តបន្ទាប់គ្នា តាមសេចក្តីត្រូវការ និងគួរលាបឱ្យហើយម្ខាងៗ។
៥-បើម៉ាស្ការ៉ាប្រឡាក់ត្របកភ្នែក ត្រូវចាំឱ្យវាស្ងួតសិន សឹមឆ្កឹះចេញ បើជូតវាពេលមិនទាន់ស្ងួត នឹងធ្វើឱ្យមានស្នាមខ្មៅ។ តែបើជូតហើយ នៅឃើញមានស្នាមខ្មៅទៀត ត្រូវលាបម្សៅផាត់ភ្នែកពណ៌សាច់ ពីលើស្នាមនោះបន្តិចថែមទៀត៕