Tuesday, October 11, 2011

៦វិធី កែបញ្ហាលើគ្រែ

ការរួមភេទ គឺជាកិច្ចការរបស់មនុស្ស២នាក់ បញ្ហាភាពមិនសុខ​សមបំណង​​​ដែល​កើត​ឡើងលើគ្រែ មាន ផលប៉ះទង្គិចចំពោះអារម្មណ៍ជាខ្លាំង ធ្វើឱ្យ​មាន​ភាព​តាន​តឹង អាច​ជា​មូលហេតុនៃ​ការបែក​បាក់​គ្នា នៅទីបំផុតបាន ដែលអ្នកគួររក​វិធី​កែខៃ​ឱ្យ​បាន​សមស្រប...


១.រកមូលហេតុឱ្យឃើញ ៖
បើរាងកាយអ្នកគ្មានកម្លាំង​តបស្នង​អារម្មណ៍​ផ្លូវ​ភេទ តាម​ដែល​​អ្នក​ចង់ ពេល​​ខ្លះ វា​ជា​ផល​ដែល កើត​ចេញ​ពី​ភាព​ច្របូក​​ច្របល់​អារម្មណ៍ ហើយរាងកាយ​មិន​សម្ដែង​អាការ​តបត ឬកើត​ការ​ឈឺ​ថ្កាត់ ឬ​អាច​មាន​មូល​ហេតុមកពីភាពតានតឹង។ សាកល្បង​​រក​បញ្ហា​​របស់អ្នកថា វាកើតមកពីមូលហេតុអ្វី? ពេល​ខ្លះ អ្នកដឹងថា បញ្ហា គឺអ្វី ប៉ុន្ដែ ពេល​ខ្លះ​​មិន​​ព្រម​​ទទួល​ស្គាល់​ការ​ពិត ព្រោះ តែលាក់​បញ្ហា​ទុកនៅ​ក្រោយខ្នង និង​ព្យាយាមគិតថា បានដោះស្រាយរួចហើយ។

២.រួមកាយរួមចិត្ដដោះស្រាយបញ្ហា ៖​
អ្នកទាំងពីរ គួរបើកចិត្ដទូលាយ ពិភាក្សាគ្នា ដើម្បីរកមូលហេតុពិតប្រាកដ ដែល​​ធ្វើ​​ឱ្យ​អ្នក​​ខូច​អារម្មណ៍ ឬមាន​​អារម្មណ៍​​មិន​ស្រួលចិត្ដ។ ការ​ជជែក​​ដោយ​​មិន​​បន្ទោស​​គ្នា នឹង​ធ្វើឱ្យ​អ្នក​រក​ឃើញ​ឫស​គល់​បញ្ហា។ បើរក​ឃើញ​ហើយ អ្នក​នឹង​អាច​កាត់​បន្ថយក​ង្វល់ បានច្រើន​ជាង​ពាក់​កណ្ដាល ព្រោះ​អ្នក​នឹង​អាច​​រកវិធីទប់​ទល់ កែខៃវាបាន បើការ​កែខៃ​ធ្វើ​ទៅ​ដោយ​ពិបាក អ្នកនឹង​នៅ​មាន​មធ្យោបាយ ជួយ​គិត​គ្នាថា នឹង​ការ​ពារ​​បញ្ហា​មិនឱ្យ​រាលដាល​ធំឡើង បាន​យ៉ាងដូ​ចម្ដេច? ពេល​នោះ អ្នកនឹងអាច​កម្ចាត់​ភាព​តាន​តឹង​បាន ព្រោះយ៉ាងហោច​ណាស់ ក្នុងពេលដែល​អ្នកនៅក្នុង​បន្ទប់​គេង​ជាមួយ​គ្នា អ្នកនៅ​អាច បែង​ចែក​ចិត្ដ មក​សប្បាយ​ជាមួយ​រឿង​លើគ្រែបាន។

៣.យល់ពីសារសំខាន់របស់សិច ដែលមាន ចំពោះភាគីម្ខាងទៀត ៖
ស្ដ្រីភាគច្រើនគិតថា សិច គឺជាផ្នែកមួយនៃជីវិតគូ គឺមាន​ក៏បាន គ្មានក៏បាន ប៉ុន្ដែ សុំឱ្យ​តែបាន នៅ​ជាមួយ​មនុស្ស​ដែ​លខ្លួនស្រលាញ់ បានថែទាំ​ដៃគូ គឺគ្រប់​គ្រាន់​ហើយ។ តែសម្រាប់​បុរស វាគឺ​ជារឿង​សំខាន់​ណាស់ អាច​​ដោយ​សារ​​​វា​ជា​តម្រូវ​ការ​គ្រឹះ​របស់បុរស ព្រោះពេល​ដែលគេបាន​បញ្ចេញ​ទឹកកាម នឹងធ្វើ​ឱ្យមានគេអារម្មណ៍ធូរស្បើយ។ រឿងនេះ ទាក់ទងនឹងរឿងដែលថា បុរសមួយចំនួន មាន​​ភរិយារួចហើយ ប៉ុន្ដែ ហេតុអ្វីនៅគិតមានស្រីផ្សេងទៀត? តាមចម្លើយ​ពួកគេ​បានប្រាប់ថា ដោយសារ​ភរិយា មិនព្រមឱ្យរួមភេទ បុរសខ្លះ​ប្រាប់​ថា ខែខ្លះ បានតែ១-២ដងប៉ុណ្ណោះ ទើប​ពួក​គេ​ចេញ​ទៅរក ក្រៅខ្លះ។ ដូច្នេះបើមិនសូវមានសោះ ឬអ្នក​សោះអង្គើយ​ចំពោះតម្រូវការ​របស់បុរស គេ​ប្រាកដ​ជា​លួចទៅស៊ីក្រៅមិនខាន។

៤.ដឹងពីធម្មជាតិរបស់សិច ៖
ការឡើងគ្រែ ដោយសង្ឃឹមឱ្យអវយវៈភេទបុរសឡើងរឹង ឬអវយវៈភេទ​ស្ដ្រី​ជោក​ជាំដោយ​ទឹក​រំអិល​ភ្លាមៗ​នោះ មិនមែ​នជារឿងពិតប្រាកដ​ឡើយ ព្រោះវាមាន​តែនៅ​ក្នុងភាពយន្ដសិច ប៉ុណ្ណោះ។ អ្វីដែលអ្នកគួរធ្វើ គឺអ្នកទាំងពីរ ត្រូវអង្គុយ លើ​គ្រែ​ជាមួយ​គ្នា ​ទាំងមានសម្លៀកបំពាក់ជាប់ខ្លួន នែប​និត្យ​​​ជិតគ្នា ផ្លាស់ប្ដូរការប៉ះពាល់គ្នា និងម៉ាស្សា រាងកាយឱ្យគ្នាទៅវិញទៅមក ដើម្បី​បន្ធូរភាព​តាន​តឹង រួច​សឹម​ចាប់ផ្ដើម​ដោះសម្លៀក​បំពាក់ចេញមួយៗ។ ពេលខ្លះអ្នកទាំងពីរ អាច​ងូត​ទឹកក្ដៅ​ឧណ្ហៗ​ជាមួយ​គ្នា ទុកឱ្យពេលវេលាជួយរំសាយកង្វល់ចេញ មុននឹងចាប់ផ្ដើម។

៥.ប្រាប់ពីតម្រូវការរបស់ខ្លួន ៖
ការយកចិត្ដយកថ្លើម ឬតាមចិត្ដគូស្នេហ៍ក្នុងរឿង ដែលអ្នកមិនគាំទ្រ គ្រាន់តែ​ដើម្បី​ឱ្យ​ភាគីម្ខាងទៀត ស្កប់ចិត្ដ ឯអ្នក​នឹង​ក្លាយ​​ជា​ភាគី​ទទួល​ការ​មិនស្កប់ស្កល់​ចិត្ដ​ខ្លួន​ឯង​ទៅ​វិញទេ។ ក្នុងខណៈ​ដែល​អ្នក​គ្មាន​អារម្មណ៍ចង់ធ្វើ ពេលនោះ អ្នកមិនអាចប៉ាន់ស្មាន​​ឱ្យ​រាងកាយ​របស់អ្ន​កតបស្នង ឬវាយ​សម្រុក​បានល្អ ហើយ​នៅ​ទីបំផុត អ្នក​ទាំង​ពីរអាច​ខូច​អារម្មណ៍បាន។ អ្វីដែ​លគួរធ្វើ គឺត្រូវការ​ពេល​វេលា​ខ្លះដែល នៅកៀក​កិតគ្នា ឱបក្រសោប សម្ដែងសេចក្ដីស្រលាញ់ និងការព្រួយបារម្ភ ការ​លួងលោម​ចិត្ដ ឬផ្សេងៗទៀត ដោយមិន​ត្រូវ​មាន​សិច​ចូល​មក​ពាក់ព័ន្ធ ត្រូវប្រាប់គេត្រង់ៗថា អ្នក​ត្រូវការ​ឱបគេជិតស្និទ្ធិ មិនមែន ដើម្បី​ដាស់​អារម្ម​ណ៍ទេ គឺដើម្បីប្រលោមស្នេហ៍គ្នា តែប៉ុណ្ណោះ។

៦.ប្រឹក្សាជាមួយអ្នកដែលដឹងពិតប្រាកដ ៖​
បើរឿងមួយចំនួនដែលកើតឡើង និងជាបញ្ហា ដែ​លហួស​ពី​សមត្ថភាព​កែខៃ​​ដោយ​​ខ្លួនឯង សូម ណែនាំ​ឱ្យ​​អ្នក​​ទៅ​ប្រឹក្សា​​ជាមួយមនុស្សដែលដឹងពិតប្រាកដ​​ជាជាង​ការ​មកអង្គុយប៉ាន់ស្មានថា ភាពមិន​សុខស្រួល កើតមកពីមូលហេតុអ្វី? មុន​នឹង​បញ្ហា រាលដាលធំត្រូវធ្វើចិត្ដឱ្យក្លាហាន ទៅប្រឹក្សា​គ្រូពេទ្យជំនាញៗ ល្អជាង ព្រោះរឿងខ្លះ អាការខ្លះ ការគ្រាន់តែ សួរមិត្ដភក្ដិ ឬអ្នកដែល​មាន​បទ​ពិសោធន៍​ ពេល​ខ្លះ ពួក​គេ​ទាំងនោះមិនដឹងថា អ្នកកើត អ្វី ហើយ​ត្រូវកែខៃដោយវិធីណាឡើយ ព្រោះ​ពួកគេ មិនធ្លាប់កើត​ដូចអ្នក៕​​​​​​​​​​​​​​                                               (Refer: AKT)