ភេសជ្ជៈផ្អែម (Soft Drink) ទទួលការពេញនិយមពីមនុស្សគ្រប់វ័យ ប៉ុន្ដែ ភេសជ្ជៈផ្អែម នីមួយៗ ប្រកបដោយទឹក ផ្សំជាមួយជាតិស្កររសជាតិសិប្បនិម្មិត កាហ្វេអ៊ីន ជាតិអាស៊ីដ និងពណ៌ ដែលសារធាតុទាំងអស់នេះ ត្រូវបានអ្នកជំនាញបញ្ជាក់ថា អាចបំផ្លាញសុខភាពមនុស្ស ជាពិសេស កុមារតូចៗ....។
+ជាតិស្ករ ៖ ភេសជ្ជៈផ្អែមគ្រប់ប្រភេទ សុទ្ធតែផ្សំដោយជាតិស្ករ ក្នុងបរិមាណច្រើន ដែលអាចលើស ពីតម្រូវការប្រចាំថ្ងៃរបស់រាងកាយ។ ហើយការ ទទួលបានជាតិស្ករលើស ផ្ដល់ផលប៉ះពាល់ដល់ សុខភាព ដូចជា ៖
-បំផ្លាញដល់សុខភាពធ្មេញ និងអញ្ចាញ។
-បង្កើនការប្រឈមនឹងជំងឺទឹកនោមផ្អែម បើ ទទួលទានជាប្រចាំ។
-មានកាឡូរីខ្ពស់ ដែលអាចបង្កើនកម្រិត កូលេស្ដេរ៉ូល បណ្ដាលឱ្យប្រឈមនឹងជំងឺបេះដូង។
-បង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារ។
-ធ្វើឱ្យរោលក្រហាយដល់ស្បែក បង្កឱ្យមាន បញ្ហាស្បែកផ្សេងៗ។
+ជាតិផ្អែមសិប្បនិម្មិត មានដូចជា ៖
- Aspartame៖ ជាសារធាតុផ្អែមមួយប្រភេទ ដែលផ្អែមជាងស្ករធម្មតា ដល់ទៅ២០០ដង ដែល បង្កផលប៉ះពាល់ដល់សុខភាព ដូចជា បង្កើនបញ្ហាប្រឈមនឹងជំងឺឈឺក្បាលប្រកាំង។ ប្រឈមនឹងការបាត់បង់ការចងចាំ។ មនុស្សដែលមានបញ្ហាផ្នែកសតិអារម្មណ៍ គួរចៀសវាងឱ្យបាន ព្រោះវាទៅជំរុញប្រព័ន្ធប្រសាទ ឱ្យធ្វើការកាន់តែខ្លាំង។ បង្កបញ្ហាដល់បេះដូង និងប្រព័ន្ធដង្ហើម។ អាចបណ្ដាលឱ្យស្រវាំងភ្នែក។
- Accesulfame-K / Ace-K ៖ វាផ្អែមជាង ស្ករធម្មតា ដល់ទៅ១០០-២០០ដង និងមានរសជាតិ ល្វីងបន្ដិច បន្ទាប់ពីរសផ្អែម ដែលផ្ដល់ផលអាក្រក់ ចំពោះសុខភាពមនុស្ស។
- Saccharin ៖ ផ្អែមជាងស្ករធម្មតាដល់ទៅ ៣០០ដង អាចបណ្ដាលឱ្យកើតមហារីកប្លោកនោម។ វាជាសមាសធាតុផ្សំដែលមានក្នុងទឹកក្រូចសម្រកទម្ងន់។
- Cafeine ៖ ជាសារធាតុញៀនដែលមានក្នុងសូដា វាបង្កផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទ ដែល បង្កើនសម្ពាធឈាម បង្កឱ្យកើតជំងឺបេះដូង ទឹកនោមផ្អែម មហារីកប្លោកនោម និងក្រពះ។
- Acids ៖ ភេសជ្ជៈផ្អែមគ្រប់ប្រភេទ ផ្ទុកដោយ ជាតិអាស៊ីដ ដូចជា អាស៊ីដស៊ីទ្រិក ផូស្វរិក និងម៉ាលិក ដែលបង្កបញ្ហាដល់ឆ្អឹង ប្រព័ន្ធដង្ហើម ជំងឺឈឺក្បាល ជំងឺធាត់ អាល់លែហ្ស៊ី ជំងឺក្រពះ និងជំងឺគេងមិនលក់ ជាដើម។
ដូច្នេះ អ្នកគួរតែណែនាំកូនៗ ឱ្យទទួលទានភេសជ្ជៈពីធម្មជាតិ ដែលល្អចំពោះសុខភាព ដូចជា ទឹកក្រូចស្រស់ ទឹកផ្លែឈើស្រស់ ទឹកបន្លែស្រស់ ទឹកដោះគោ និងទឹកស្អាត ដែលក្រៅពីជួយបំបាត់អាការស្រេកទឹកហើយ វាអាចជួយកម្ចាត់ជាតិពុលចេញពីរាងកាយផងដែរ៕