ការកក់សក់បានត្រឹមត្រូវ មិនត្រឹមតែអាចជួយធ្វើឱ្យសរសៃសក់ស្អាត នោះទេ ថែមទាំងជួយធ្វើឱ្យសរសៃសក់ រឹងមាំ និងមានសុខភាពល្អ ថែមទៀត។ ដូចនេះ អ្នកគួរប្រើវិធីកក់សក់ឱ្យបានត្រឹមត្រូវ...។
-មិនគួរកក់សក់ជារៀងរាល់ថ្ងៃនោះឡើយ ៖ ព្រោះវាធ្វើឱ្យជាតិខ្លាញ់ និងជាតិសំណើមរបស់សរសៃសក់ ត្រូវបាត់បង់។
-គួរសិតសក់ មុនពេលកក់សក់ ៖ ដើម្បីជួយកម្ចាត់វត្ថុកខ្វក់នៅលើសរសៃសក់ ជាមុនសិន។
-លាយសាប៊ូឱ្យរាវ ៖ គួរចាក់សាប៊ូ ទៅក្នុងដបទទេមួយ កន្លះដប និងបន្ថែមទឹកឱ្យពេញ។ ម្យ៉ាងទៀត វិធីនេះ អាចនឹងជួយសន្សំសំចៃសាប៊ូកក់សក់។
-នៅពេលកក់សក់ ៖ គួរញីសាប៊ូឱ្យបែកពពុះសិន មុននឹងយកវា មកកក់ឱ្យសព្វសរសៃសក់។ អ្នកត្រូវប្រើចុងម្រាមដៃញីសរសៃសក់ និងម៉ាស្សាស្បែកក្បាលថ្នមៗ ដោយមិនគួរប្រើក្រចក អេះស្បែកក្បាលខ្លាំងៗនោះឡើយ ព្រោះវាអាចធ្វើឱ្យដាច់ស្បែកក្បាលបាន។
-ប្រើក្រែមបន្ទន់សក់ រាល់ពេលកក់សក់រួច ៖ ជាពិសេស អ្នកមានសក់ស្ងួតខូច៕