Tuesday, October 11, 2011

កុំ​ព្យូ​ទ័រ​​ អាចប៉ះ​ពាល់​វឌ្ឍន​កា​របស់​កុមារ​





ប​ណ្តាគ្រូ​ពេ​ទ្យ​ ​បា​ន​ប​ង្ហា​ញ​ថា​ ​កា​រ​ប្រើ​កុំ​ព្យូ​ទ័​រ ​ច្រើ​ន​ពេ​ក​ ​អា​ច​ប៉ះ​ពា​ល់​ដល់វ័​យ​វ​ឌ្ឍ​ន​កា​រ​រ​ប​ស់​ ​កុមា​រ​ ដូ​ច​ជា​ ​ខា​ង​ផ្នែ​ក​រា​ង​កា​យ​ ​ប​ង្ក​ឱ្យ​កើត​មា​ន​អា​កា​រ​ ​ឈឺ​រួយ​ ​រ​ហូ​ត​ដ​ល់​ពិ​ការ​បា​ន​ ​ព្រោះ​ឆ្អឹ​ង​ ​និង​សា​ច់​ដុំ​ ​មិន​បា​ន​លូ​តលា​ស់​ពេ​ញ​លេ​ញ​ ឯ​ខា​ង​ផ្នែ​ក​ចិ​ត្ត​គំ​និ​ត​ ​ប​ង្កឱ្យ​កើ​ត​មាន​ភា​ព​ព្រ​ហើ​ន​កោង​កា​ច​ និ​ង​ខ្វះ​កា​រ​ ​ស្វែ​ង​យ​ល់ស​ង្គ​ម​ ​ព្រោះ​ឋិ​ត​នៅ​ក្នុ​ង​ពិ​ភ​ព​រ​ប​ស់​ខ្លួ​ន​ឯ​ង​ ​ច្រើន​ពេ​ក​ ​រហូតដ​ល់​មិន​ចា​ប់​ច្រើ​ន​អា​រ​ម្មណ៍​អ្ន​ក​ដ​ទៃ​ ​ដែ​ល​ផល​ប៉ះ​ពា​ល់​ទាំ​ង​នេះ​ ​អា​ច​កើ​តឡើ​ង​បា​ន​ ​ប្រៀ​ប​ដូ​ច​ជា​ ​កុមារ​ញៀ​ន​ទូ​រ​ទស្ស​ន៍​ដែ​រ​។​

​តា​មសេ​ចក្តី​រា​យកា​រណ៍​ព័​ត៌​មា​ន​ ​ពីប្រ​ទេ​ស​ ​អ​ង់​គ្លេ​ស​ ​បា​ន​ឱ្យ​ដឹង​ថា​ ​កុ​មា​រ​ភា​គ​ច្រើ​ន​ មា​ន​ប​ញ្ហា​ ​សុ​ខ​ភា​ព​ ​គឺ​មា​នអា​កា​រ​ឈឺ​ចុ​ក​រួ​យ​រ៉ាំ​រ៉ៃ​ ​ព្រោះ​នៅ​តែ​ ​ជាមួ​យ​កុំ​ព្យូ​ទ័​រ​ ​​ដើ​ម្បី​ធ្វើកិ​​ច្ច​កា​រ​សាលា​ ​(​Homework​)​ ​ឬ​លេ​ង​ហ្គេ​ម​ ច្រើ​ន​ពេ​ក​។​ ​ដោ​យ​សា​រឆ្អឹ​ង​ ​និ​ង​សា​ច់​ដុំ​ ​រ​ប​ស់កុ​មា​រ​ ​មិ​ន​ទា​ន់​លូ​ត​លា​ស់​ពេ​ញ​លេ​ញ​ល្អ​ ប្រ​សិ​ន​បើ​ ​មា​ន​កា​រ​ប្រើ​ប្រា​ស់​កុំ​ព្យូទ័​រ​មិ​ន​ស​ម​ស្រ​ប​ ​រ​យៈ​ពេ​ល​យូ​រ​ ​អា​ច​ប​ង្កនូ​វផ​លវិ​បា​ក​ដល់​​កុមា​រ​បា​ន​។​


​កា​រប្រើ​កុំ​ព្យូ​ទ័​រ​យូ​រ​ នឹ​ង​ប​ង្ក​នូ​វ​ផ​ល​ប៉ះ​ពា​ល់​ ដ​ល់​ខ្សែ​ភ្នែ​ក​ ​និ​ង​សា​ច់​ដុំផ្នែ​ក​ផ្សេ​ង​ៗ​នៃ​រា​ងកា​យ​។​ ​កុ​មា​រ​ឋិ​ត​ក្នុ​ង​វ័យ​​កំ​ពុង​លូ​ត​លា​ស់​ ត​ម្រូវ​កា​រ​វិ​វ​ឌ្ឍន៍ ​សា​ច់ដុំ​ ​ទា​ម​ទា​រឱ្យ​​មាន​កា​រ​ប​ញ្ចោ​ញ​ក​ម្លាំ​ង​ពល​ក​ម្ម​ ឬ​ហា​ត់​ប្រាណ​ ​ឱ្យ​បា​នជា​ប់​លា​ប់​។​ ​កា​រ​ប្រើ​កុំ​ព្យូ​ទ័​រ​ ​ច្រើ​ន​ ​កុមា​រ​បា​ន​តែ​ប្រើ​ម្រា​ម​ដៃ​ស្តាំ​ ​អា​ច​ធ្វើ​​ឱ្យពូ​កែ​ ​គ្លិ​ក ​(​Click)​ ​ប៉ុ​ន្តែ​ ​ផ្នែក​ផ្សេ​ង​ៗ​ ​មិ​ន​បា​ន​ច​ម្រើ​នលូ​ត​-​លា​ស់តា​ម​នោះ​ទេ​។​ ​កា​រអ​ង្គុ​យ​នៅ​នឹ​ង​ក​ន្លែ​ង​យូ​រ​ៗ​ ​នឹ​ង​ធ្វើ​ឱ្យ​កើ​ត​មា​ន​អា​ការ​ឈឺ​ចុក​រួ​យ​ ​បា​ន​ដោ​យ​ងាយ​។​ ​កា​រ​រ​វល់​នឹ​ង​កុំ​ព្យូ​ទ័​រ​យូ​រ ​ធ្វើ​ឱ្យ​កុ​មា​រឋិ​ត​នៅ​ក្នុ​ង​ពិ​ភ​ព​ ​មួ​យ​ដោ​យ​ឡែ​ក ​ដែ​ល​គេ​មិន​ចាំបា​ច់​ចា​ប់អា​រ​ម្ម​ណ៍​ ​ស​មា​ជិក​ដ​ទៃ​ទៀ​ត​ក្នុ​ង​គ្រួ​សារ​ ​ធ្វើ​ឱ្យ​កុ​មារ​ខ្វះ​ទំ​នា​ក់​ទំ​នង​ ​ក្នុ​ង​សង្គ​ម​ ​និ​ង​ពិ​បាកស​ម្រ​ប​ខ្លួន​ជាមួ​យអ្ន​កនៅជុំ​វិ​ញ​ ​ខ្លួន​។​ ​ដូច្នេះ​ហើ​យ​ ​ទើ​ប​មា​ន​ល​ទ្ធផលការ​ស្រា​វ​ជ្រា​វ ​ប​ញ្ជាក់​ថា​ កុំ​ព្យូ​ទ័​រ ​ធ្វើ​ឱ្យ​កុមា​រ​ព្រ​ហើន​កោ​ង​កា​ច ​ជា​ង​មុ​ន។​


​​ធម្ម​ជា​តិ​រ​បស់​កុ​មារ​ គឺ​ត្រូវស​ម្រ​ប​ខ្លួ​នទៅ​នឹង ​ធ​ម្ម​ជា​តិ ​ធ្វើ​កា​រ​ហាត់​ប្រាណ​ ​និ​ង​ស​ម្រា​ក​ឱ្យ​បា​ន​ ​គ្រប់គ្រា​ន់​ បើ​មិ​ន​ដូ​ច្នេះ​ទេ​ ​រាង​កា​យ​នឹង​ខ្វះតុល្យ​ភា​ព ​និ​ងប៉ះ​ពា​ល់​ដល់​ចិត្តគំ​និត​។​ ដូ​ច្នេះ​ ឪពុ​កម្តា​យ​ ​គួ​រ​នាំ​កូន​ ឱ្យ​​ប្រើជី​វិ​ត​ជា​ធ​ម្ម​ជា​តិ​ឱ្យ​បាន​ច្រើ​នជា​ង​មុន​ និង​ឱ្យកូន​ៗ ​បា​នបញ្ចោ​ញ​ក​ម្លាំ​ង​ជាមួ​យ​មិ​ត្ត​ភក្តិ​ ​ដើ​ម្បី​ឱ្យ​ពួ​ក​គេ​ ​បា​ន​ប​ញ្ចោញ​ញើ​ស​ ​និ​ង​ជា​កា​រ​ប​ង្កើតទំនា​ក់​ទំ​ន​ងល្អ​ ក្នុង សង្គម​ ជា​មួ​យក្មេ​ងៗ​វ័​យ​ស្រ​បា​ល​គ្នា​ផ​ង​។​ ​ពិ​សេ​ស ​ត្រូ​វ​គ្រ​ប់​គ្រ​ង​កា​រ​មើលទូ​រ​ទ​ស្ស​ន៍​ ​មិ​ន​ឱ្យ​លើស​ពី៤៥​នាទី ក្នុ​ង១​ថ្ងៃ ​ដោយឪ​ពុ​កម្តា​យ​គួរ​អ​ង្គុ​យ​មើ​ល​រួ​មជា​មួ​យ ​កូនផ​ង​ ​ព្រោះ​មា​ន​​ការ​​ស្រាវជ្រាវ​ថា​ ​កា​​រមើ​ល​ទូ​​រ​ទ​ស្សន៍​​ ច្រើនពេ​ក​ ​ធ្វើ​ឱ្យ​កុមា​រ​មី​ញ៉ូ​ប​ភ្នែ​ក​ និង​មាន​ច​រិ​ត​កោ​ងកាច​ ​ដោ​យសារ​កុ​មា​រ ​នៅ​មិ​ន​ទាន់​អាចញែ​ក​បា​ន​ រ​វា​ង ​ពិ​ភ​ព​ពិ​ត​ ​នឹ​ងពិ​ភ​ពសិ​ល្បៈ​៕ (Refer:AKT)