Tuesday, May 31, 2011

ចេកណាំវ៉ា និងសុខភាព


ចេកណាំវ៉ា (ចេកទឹក) មិនត្រឹមតែធ្វើឱ្យស្បែក ស្រស់​ស្អា​តនោះ​ទេ ថែ​មទាំង​អាច​​បំបាត់​​នូវបញ្ហាក្លិន មាត់​​​បាន​ថែមទៀត។ ក្រៅពីនេះ ចេក​ណាំវ៉ា នៅ​មាន​ប្រយោជន៍​ជាច្រើន​ទៀត ចំពោះសុខភាព...។

Saturday, May 28, 2011

ថែរាងឱ្យស្វែលស្អាត ដោយអាហារ


អាហារមានកាកសរសៃ ជួយដល់ការសម្រកទម្ងន់ ព្រោះវា​សម្រួល​​ដល់​ការ​​រំលាយ​អាហារ និង​ការ​​បញ្ចោញ​ចោល បន្ថយ​កម្រិត​កូលេ​ស្តេរ៉ូល បង្កើត​ការ​គ្រប់​គ្រង​ទម្ងន់ និង​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម រួម​ទាំង​ប្រឆាំង​នឹង​ការ​បង្ក​ជំងឺ​មហារីក បន្ថយ​ឱកាស​​ប្រឈម​នឹង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ ដើម្បី​ទទួល​បាន​សុខភាព​ល្អ រាងកាយ​ស្អាត​ សមសួន អ្នក​គួរ​សាកល្បង​ទទួល​ទាន​អាហារ​ដូច​ខាងក្រោម...។

Friday, May 27, 2011

ចំណុចគូរសង្កេត ដើម្បីកូនតូចសុខភាពល្អ


ឪពុកម្តាយត្រូវឧស្សាហ៍សង្កេតកូនតូចរបស់ខ្លួនថា មាន​ភាព​ខុស​ប្រក្រតី​អ្វី​កើត​ឡើង​ឬទេ? ដើម្បី​ថែទាំ​សុខភាព​កូនតូច ឱ្យ​បានល្អជានិច្ច។ ខាងក្រោម​ជា​ចំណុច​ដែល​អ្នក​គួរ​សង្កេត ៖

Thursday, May 26, 2011

ថ្ងៃសែន និង ការសែនទីជូអៀ ឬជំនាងផ្ទះ



ថ្ងៃសែនទីជូអៀ ឬជំនាងផ្ទះ ៖
ក្រៅពីការសែនទីជូអៀ តាមប្រក្រតី ដែលសែន​រៀង​រាល់​ថ្ងៃ​ឈិវអ៊ិក និង​ចាប់ង៉ូវ គឺ​ថ្ងៃ​ទី០១ និង​ថ្ងៃទី​១៥ រៀង​រាល់​ខែ តាម​ប្រតិទិន​ចិន នៅ​មាន​ការ​សែន​ក្នុង​ថ្ងៃ​ទី​០២ និង​ទី​១៦ ទៀត​ផង​ដែរ ដែល​ហៅ​ថា ​ចងែ ឬ​សែន​ងែ ជាពិសេស​​បំផុត គឺ​ងែ​ដំបូង ថ្ងៃ​ទី០២ ខែ១ និង​ងែ​ចុង​ក្រោយ​ ថ្ងៃ​ទី​១៦ ខែ​១២ រៀង​រាល់​ឆ្នាំ ​នឹង​មាន​ការសែន​ព្រេន​យ៉ាង​ធំដុំ ដើម្បី​សុំពរ​ពី​ជំនាង​ផ្ទះ និង​ជា​ការ​ដោះ​ពាក្យ​បណ្តាសា តប​ស្នង​បុណ្យ​គុណ​ចំពោះ​ទីជូ​អៀ ដែល​បាន​ជួយ​ឃុំ​គ្រង ថែ​រក្សា​អ្នក​រស់នៅ​ក្នុង​ផ្ទះ ឱ្យ​រស់នៅ​បាន​សុខ​សប្បាយ សុខ​ភាព​ល្អ ប្រកប​របរ​រកស៊ី ឬ​ធ្វើ​ការងារ​ផ្សេងៗ​បាន​រលូន​ល្អ។

កូនតូចរាករូស ពេលផ្លាស់ប្តូរវឌ្ឍនាការ


អ្នកម្តាយជាច្រើនប្រាកដជាធ្លាប់សង្កេត និងមានការ​សង្ស័យ អំឡុង​ពេ​លដែល​កូន​តូច​​​មាន​​ការ​ផ្លាស់​ប្តូរ​វឌ្ឍនាការ ពីការ​ចេះអង្គុយ មក​វារ រួចមក​តោងឈរ និង​ចេះដើរ កូ​នតូច​មាន​អាការរា​ករូស (រមាក) ញឹក​ញាប់។

តិចនិកតែងមុខ សម្រាប់ស្ត្រីសម្បុរស្រអែម


ស្ត្រីសម្បុរស្រអែម ឬស្បែកពណ៌ទឹកឃ្មុំ អាចលើកសម្រស់​របស់​ខ្លួន​​ឱ្យ​ស្អាត សិច​ស៊ី ទាន់​សម័យ ដោយ​ពណ៌​ត្នោត ឬពណ៌ទឹកឃ្មុំ ដែលនឹងធ្វើឱ្យអ្នក​មើ​លទៅ​ស្រស់​ស្អាត យ៉ាង​ស្រទន់ និង​សិច​ស៊ី​គួរ​ឱ្យ​ទាក់ទាញ...។

Wednesday, May 25, 2011

ថែសម្រស់ស្បែក ដោយ Baby Oil


ប្រេង Baby Oil មិនត្រឹមតែជាផលិតផលថែស្បែក​ទារក​ប៉ុណ្ណោះ​ទេ តែ​គេ​អាច យក​វា​មក​ប្រើ​ជា​ប្រយោជន៍​​ច្រើន​យ៉ាង​ទៀត ដែល​ស្ត្រី​ទាំង​ឡាយ គួរ​មាន​ទុកនៅ​លើ​តុ​គ្រឿង​​​សម្អាង ដើម្បី​ជួយ​ថែ​ទាំ​សម្រស់ ដូចជា ប្រើសម្រាប់ជូតគ្រឿង​សម្អាង​លើ​ផ្ទៃមុខ និង​ជុំវិញ​ភ្នែក​បាន​យ៉ាង​ស្អាត និង​ទន់ភ្លន់។

Tuesday, May 24, 2011

ទឹកក្រឡុកផ្លែឈើ ៣មុខ ប្រឆាំងមហារីក


ផ្លែសារី ក្រូចឆ្មារ និងផ្លែគីវី មាន​សារធាតុ​អាហារមាន​ប្រយោជន៍​សំខាន់ អាច​កម្ចាត់​ជាតិ​ពុល​ចេញ​ពី​រាងកាយ និង​មានសារធាតុ​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី ដែល​ជា​ប្រភព​បង្ក​មហារីក។ ដូច្នេះ បើអ្នកធ្វើភេសជ្ជៈ ដោយកិន​ក្រឡុក​ផ្លែឈើ​ទាំង​៣យ៉ាង អ្នក​នឹង​ទទួល​បាន​នូវ​សារធាតុ​អាហារ​យ៉ាង​សម្បូរ​បែប ថែម​ទាំង​អាច​បង្ការ​ជំងឺ​មហារីក បាន​ទៀត​ផង...។

វិធីប៉ះប៉ូវស្នាមឆ្កូតលើតួរថយន្ត



ស្នាមប្រឡាក់ពណ៌ ៖
ច្រើនតែកើតមាន បន្ទាប់ពីរថយន្ត​ត្រូវ​ប៉ះ​ទង្គិច​គ្នា​ស្រាលៗ ជាមួយ​រថយន្ត​ផ្សេង​ទៀត។ ប្រសិន​បើ​មាន​ស្នាម​កោស​ប្រឡាក់​បន្តិច​បន្តួច​នោះ អ្នក​អាច​យក​ថ្នាំ​ប៉ូលា​ មក​ដុស​ខាត់​ឱ្យ​ស្អាត​ឡើង​វិញ​បាន ប៉ុន្តែ ប្រសិន​បើ​ប្រឡាក់​ពណ៌​ ហើយ​មាន​ស្នាម​ក្រពឹត​ផង​នោះ អ្នក​ត្រូវ​យក​រថយន្ត​ទៅ​ឱ្យ​ជាង​ជួស​ជុល។

Monday, May 23, 2011

ជំនឿអំពីជំនាងផ្ទះ

ប្រការហាមឃាត់ ក្នុងការដាក់ហ៊ឹងទីជូអៀ ឬជំនាងផ្ទះ 

-ហាមដាក់នៅក្នុងបន្ទប់ដាក់របស់របររញ៉េរញ៉ៃ។
-ហាមដាក់នៅក្រោមធ្នឹម។
-ហាមដាក់បែរមុខតម្រង់ទៅបន្ទប់ទឹក។
-ហាមដាក់បែរមុខទៅរកអាងទឹកគ្រប់ប្រភេទ។
-ហាមដាក់បែរមុខទៅរកទូចិញ្ចឹមត្រី។
-ហាមដាក់ទូចិញ្ចឹមត្រី នៅពីលើទីជូអៀ។
-ហាមដាក់រូបភាពអាសអាភាស ពីខាងមុខទីជូអៀ។
-ហាមដាក់ផ្អែកទីជូអៀ នឹងបង្គន់ឬបន្ទប់ទឹក។
-ហាមដាក់ហ៊ឹងជំនាងផ្ទះ ក្នុងទិសដែលឆុងនឹងឆ្នាំកំណើតម្ចាស់ផ្ទះ។

កាដូខួបកំណើត ដែលយុវវ័យចូលចិត្ត





១.នំឃេក ៖ 

ទោះបីជាមិនមែនជានំបែបប្រពៃណីខ្មែរក៏ដោយ ប៉ុន្តែ វា​បាន​ឆ្លង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា យូរ​ដែរ​​មក​ហើយ រហូត​ក្លាយ​​ជា​ការនិយមសម្រាប់ មនុស្សសម័យថ្មី​។ ពិធី​ខួបកំណើត​ណា ដែល​គ្មាន​នំឃេក គឺប្រៀប​ដូចជា​​ស្ត្រី​ដែល​​ពុំបាន​លាបក្រែម​ដូច្នោះដែរ​ មើលទៅ​ដូចជា​ខ្វះអ្វីម៉្យាង។ ដូចនេះហើយ ទើបយុវវ័យ​​មិន​ដែល​​បដិសេធ​​នឹង​​កាដូប្រភេទនេះ និង​លើកស្ទួយ​ឱ្យវា​ជាកាដូពេញនិយម​លំដាប់ទីមួយ ក្នុងស្រទាប់យុវវ័យ។ 

Saturday, May 21, 2011

បញ្ហាទាំង ៥ នៃជីវិតផ្លូវភេទ

តើអ្នកមានគូជីវិតឬនៅ? បើមាន តើអ្នកពេញ​ចិត្តនឹង​បរិមាណសិច​ដែលអ្នក​មាន​ដែរទេ? ឬអ្នកមិនទាន់ ច្បាស់​ក្នុង​ចិត្ត? ដើម្បី​ដឹងច្បាស់ ចូរស្វែង​យល់​ពី​សញ្ញា​ដែលប្រាប់​ពី​បញ្ហា​ជីវិត​សិច ដូច​តទៅនេះ...។​

ប្រសិនបើមិនច្បាស់ក្នុងចិត្តថា ជីវិតសិចរបស់ អ្នកបានប្រសើរដែរឬយ៉ាងណានោះ ដល់​ពេល​ដែល​អ្នក​​គួរតែដឹង​ក្នុងរឿងនេះហើយ ដើម្បីកែខៃឱ្យ​ប្រសើរ​ឡើង...។

Thursday, May 19, 2011

វិធីតែងមុខ នាំលាភសំណាង



-ស្បែកមុខ ៖ 
ជ្រើសគ្រឿងសម្អាងដែលអាចជួយបិទបាំង ឬ​កាត់​បន្ថយ​សំណាង​អាក្រក់​ចេញ ដូចជា ​ប្រជ្រុយ ស្នាមជាំ​ អុជ​ខ្មៅ ស្នាម​ជ្រីវជ្រួញ ស្នាមខ្មៅ​ស្រអាប់ និង​ពណ៌​ស្បែក​​​ដែល​គ្រើម​ក្រោម​ភ្នែក។  គួរ​តែង​មុខ​​ឱ្យ​ភ្លឺ​ស្រស់​ថ្លា  និង​​ប្រើ​​ម្សៅ​​បិទ​បាំង​ស្នាម ស្នាមខ្មៅ​​​ពពាល ដើម្បី​​ឱ្យ​​អារម្មណ៍​ស្រស់​ថ្លា​ឡើង និង​​​បាន​​ទទួល​លាភ​ថ្មីៗ​​ជានិច្ច។ កណ្តាល​ថ្ងាស គួរ​​ប្រើ​​ម្សៅ​​បិទ​បាំងស្នាម ឬ​​ម្សៅ​ទ្រនាប់ មក​ជួយ​បិទ​បាំង​ស្នាម​ជ្រីវជ្រួញ។  សៀតផ្កា គួរ​ម៉ដ្ឋ​​ផូរ​ផង់ ដោយ​ប្រើ​ពណ៌​​ហៃឡាយថ៍ បន្ថែម​លាភ​សំណាង។ 

ពេលវេលាល្អបំផុត សម្រាប់ការហាត់ប្រាណ


វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកីឡា និងការហាត់ប្រាណ មួយកន្លែង​បានឱ្យដឹងថា ពេលវេលាសមស្របបំផុត ក្នុងការហាត់ប្រាណ សម្រាប់មនុស្សភាគច្រើន (ជាង​៩០%) គឺចន្លោះរវាងម៉ោង​ ៤រសៀល រហូតដល់ម៉ោង ៧យប់ ព្រោះ​សីតុណ្ហភាព​រាងកាយ នឹងកើនឡើងខ្ពស់បំផុត សាច់ដុំមានការរីកមាឌ និង​មាន​ភាព​យឺត​ល្អ ជា​ពេលដែលរាងកាយ មានកម្លាំងកំហែងបំផុត ចង្វាក់លោត​​នៃបេះដូង និង​សម្ពាធឈាមទាប។

ដូច្នេះ មិនចាំបាច់ត្រូវប្រឹងប្រែងច្រើនពេក ក្នុងការហាត់ប្រាណ ធ្វើឱ្យមានចិត្ត​ចង់​ហាត់ប្រាណ​ជាងមុន ឬបើមានរបួស ក៏ ស្រាលជាងមុនដែរ។

ចំពោះស្ត្រី ពេលវេលាសម្រាប់ការហាត់ប្រាណ សមស្របបំផុត ក្នុងខែនីមួយៗ គឺ​អំឡុង​ពេល​ ៧-១៤ថ្ងៃ បន្ទាប់ពីអូវុលទុំជ្រុះ ព្រោះកម្រិតអ័រម៉ូន​ប្រូចេស្តេរ៉ូន នឹងកើន​ឡើងខ្ពស់ ធ្វើឱ្យ​មាន​ឥទ្ធិពល ចំពោះវិធីដែល រាងកាយ​ប្រើប្រាស់​ជាតិខ្លាញ់ និង​ការបូអ៊ីដ្រាត។

ក្រៅពីនេះ បើមានអាការឈឺពោះ ក្នុងពេលមករដូវ ជាប្រចាំ ការហាត់ប្រាណ​ជាប់លាប់ ទោះបី​ជា​ក្នុង ពេល​មករដូវក្តី នឹងអាចជួយបន្ថយអាការឈឺពោះ បាន​ទៀតផង។

៣ចំណុច ជំរុញការចងចាំរបស់កូន


ភ្នែក ជាចំណុចចាប់ផ្តើមនៃការស្វែងយល់ ក្នុងវ័យកុមារ អ្វីៗដែលគេមើលឃើញ នឹង​រក្សាទុកជាទិន្នន័យ ហើយនៅពេលធំឡើង កុមារនឹងទាញយកទិន្នន័យទាំង​នោះ​​ទៅ​ប្រើ។ ជាមួយគ្នានេះ ឪពុកម្តាយ​គួរជំរុញ​​ការរីកចម្រើន ផ្នែកការចងចាំ​របស់កូនតូច តាម៣ចំណុច​ខាងក្រោម​...។

Tuesday, May 17, 2011

ស្លាបមាន់ចៀន គ្រឿងទេស



គ្រឿងផ្សំ ៖
-ស្លាបមាន់ ៣០០ក្រាម

-ទឹកស៊ីអ៊ីវ ២-៣ស្លាបព្រាបាយ

-ស្ករស ១-២ស្លាបព្រាបាយ

-ប្ញសជីរវ៉ាន់ស៊ុយ ១គល់

-ខ្ទឹមស ដំឱ្យបែក ៣កំពឹស

-ម្រេចបុកល្អិត ៤ស្លាបព្រាបាយ

-អំបិល ឬម្សៅស៊ុបខ្នរ ២ស្លាបព្រាកាហ្វេ

-ប្រេងឆា ១-២ស្លាបព្រាបាយ។

 វិធីធ្វើ ៖

១-ប្រឡាក់គ្រឿងស្លាបមាន់ ដោយច្របល់ជាមួយទឹកស៊ីអ៊ីវ និង ប្ញសជីរវ៉ាន់ស៊ុយ ដែលបុកម៉ដ្ឋ​ហើយ ព្រមទាំងស្ករស ម្សៅស៊ុបខ្នរ ទឹកត្រី និងខ្ទឹមស រួចផ្អាប់ទុក​ក្នុង​ទូទឹកកក ឱ្យបានយ៉ាងតិច ១ម៉ោង។

២-បន្ទាប់មក ចាក់ប្រេងឆា ចូលក្នុងខ្ទះ ឱ្យក្តៅសិន ទើបយក ស្លាបមាន់ដែល​បានប្រឡាក់គ្រឿង​រួចនោះ មកចៀនឱ្យឆ្អិន រហូតឡើង​ពណ៌ រាងក្រហម​ល្អ ទើប​ស្រង់ឡើង ទុកឱ្យស្រស់ប្រេង ជាការស្រេច៕

អាហារជួយកាត់បន្ថយកូលេស្តេរ៉ូល


កូលេស្តេរ៉ូល ជាមូលហេតុដ៏សំខាន់ដែលធ្វើឱ្យកើតជំងឺលើសឈាម រួមទាំង ជំងឺបេះដូង។ ខាងក្រោមនេះ ជាអាហារដែលជួយកាត់បន្ថយកូលេស្តេរ៉ូល...។

Monday, May 16, 2011

ប្រយោជន៍ទាំង១០ នៃការរួមភេទ

១-ជាការហាត់ប្រាណ ៖
ការរួមភេទ ជាផ្នែកមួយនៃការហាត់ប្រាណ។ នេះជាទិន្នន័យ​បា​នពីអំណះអំណាង​របស់ក្រុមគ្រូពេទ្យ នៅសាកល​វិទ្យាល័យ ផេនស៊ីលវ៉ានៀ ដែល​បា​នណែនាំ​ថា ការ​រួមភេទ ក្នុង​​១សប្តាហ៍ ៣ដង អាចជួយ​ដុតបំផ្លាញ​ថាមពល​បាន​ប្រមាណ ៧.៥០០​កាឡូរី ក្នុង១ឆ្នាំ ឬស្មើនឹង​ការរត់ចម្ងាយ ប្រមាណ​១២០គ.ម។

២-ជួយបង្កើនការដកដង្ហើម ៖
ការរួមភេទ អាចជួយបង្កើនបរិមាណខ្យល់អុកស៊ីហ្សែន ក្នុង​កោសិកា និងជួយ​ឱ្យ​ដំណើរការ​របស់​អវយវៈ និង​ភ្នាស មាន​ប្រសិទ្ធភាព​ពេញលេញល្អ។

ជំនឿអំពីការរៀបចំតុធ្វើការ


ការរៀបចំទីតាំង និងសណ្តាប់ធ្នាប់របស់ តុ និងកៅអី សម្រាប់អង្គុយធ្វើការប្រចាំថ្ងៃ តាមក្បួន​ហុង​ស៊ុយ ឱ្យ​បាន​ល្អ នឹង​ជួយ​ឱ្យការងាររបស់អ្នក កាន់តែទទួលបាន ជោគជ័យ...។

Tuesday, May 10, 2011

វិធីថែទាំសុខភាព ប្រចាំថ្ងៃ


-ទទួលទានទឹក ឱ្យបានច្រើន ពេញ១ថ្ងៃ

គួរដាក់ទឹកតាមខ្លួន ជានិច្ច ព្រោះទឹក មានសារសំខាន់ណាស់ ដល់គ្រប់ប្រព័ន្ធ​ក្នុង​រាងកាយ និង​កោសិកា​ស្បែក។ ការទទួលទានទឹក បានគ្រប់គ្រាន់ អាច​ជួ​យបន្ថយ​ការ​អស់កម្លាំង ធ្វើ​ឱ្យ​រាងកាយ ស្វាហាប់។ ប៉ុន្តែ បើអ្នក​មិនចូលចិត្ត​ទឹកសុទ្ធធម្មតា អ្នក​អាចទទួលទាន​ទឹក​តែ​ ស្រាលៗ ឬអាច​ច្របាច់​ក្រូចឆ្មារ បន្ថែម​រស​ជាតិក៏បាន។

-បន្ថយការទទួលទានកាហ្វេ និងភេសជ្ជៈដែលមានជាតិស្ករ និងកាហ្វេអ៊ីន

ដូចជា ទឹកក្រូចមានជាតិហ្គាស់ ភេសជ្ជៈប៉ូវកម្លាំង ព្រោះ​ជាតិស្ករ និង​កាហ្វេអ៊ីន ជួយ​ជំរុញ​ឱ្យ​រាងកាយមានកម្លាំង ប៉ុន្តែ បាន​តែរយៈ​ពេល​ដំបូងប៉ុណ្ណោះ បន្ទាប់មក កម្លាំង​នឹង​ថយចុះខ្លាំង។ ដូចនេះ អ្នកគួរ​ទទួលទាន​តែបៃតង តែខ្មៅ​ឱសថបុរាណ ដែលគ្មាន​ជាតិស្ករ ជំនួស​វិញ។

ស្ប៉ាខ្លួន តាមរាសីកំណើត


អ្នកអាចស្ប៉ានៅផ្ទះដោយខ្លួនឯង តាម​វិធីងាយៗ​ ខាង​ក្រោមនេះ ដោយ​​ប្រើ​ប្រេង​ក្រអូប ដែល​សមស្របទៅតាមរាសីកំណើតរបស់ខ្លួន...។

មនុស្សមីនរាសី កក្កដរាសី និងតុលារាសី ៖

សម្រាប់មនុស្សក្នុងរាសីនេះ ក្លិនផ្កាម្លិះ ផ្តល់​អារម្មណ៍​ធូរ​ស្រាល និង​ជួយ​ឱ្យ​ចិត្ត​គំនិត​ស្ងប់ស្ងៀម។ ម៉្យាង​ទៀត វា​មាន​ក្លិន​ស្រាល ពោរ​ពេញដោយ​មន្តស្នេហ៍ សម​ស្រប​ជាមួយ​អ្នកដែល​ទន់ភ្លន់ ពូកែ​ស្រមៃ និង​ចូលចិត្តសិល្បៈ។

មនុស្សឧសភរាសី និងកញ្ញារាសី ៖

សមស្របនឹងក្លិនក្រអូបបែបជីរអង្កាម ដែល​ជួយ​​បំបាត់​បញ្ហា​ឈឺក្បាល និង​​ឆ្លង​មេរោគ នៅ​ផ្លូវ​ដង្ហើម។ បើ​អ្នក​បាន​ស្រូប​ក្លិន​នេះ នឹង​មាន​អារម្មណ៍​ធូរស្រាល​យ៉ាងច្រើន។

មនុស្សមេសរាសី និងសីហរាសី ៖

ក្លិនស្លឹកគ្រៃ និងក្លិនក្រូចសើច សមស្រប​បំផុត​សម្រាប់​អ្នក ​ព្រោះ​វា​ផ្តល់ភា​ព​ស្រស់​ស្រាយ ក្រអូប​ត្រជាក់ ធ្វើ​ឱ្យ​ចិត្ត​ធូរស្រាល ​បាត់អស់​ភាពហត់នឿយ អារម្មណ៍​ស្រស់ថ្លា ។

មនុស្សកុម្ភរាសី និងវិច្ឆិករាសី ៖

អ្នកមានទំនុកចិត្តលើខ្លួនឯងខ្ពស់ សមស្រប​ជាមួយ​ក្លិន​ក្រអូប បែបក្លិន​យូខា​លីព​តាស់​ ព្រោះវា​ផ្តល់អារម្មណ៍​ស្រស់ថ្លា ធូរស្រាល​ខួរក្បាល។

មនុស្សមិថុនរាសី និងធនុរាសី ៖

អ្នកសមស្របជាមួយក្លិនក្រអូបរបស់ក្រូច ក្រូចឆ្មារ ខ្ញី ព្រោះវាអាចជួយ សម្រួល ឱ្យខួរក្បាល​ធ្វើការ​បានល្អ និង​បណ្តេញ​ញើស សមស្រប​ចំពោះស្ត្រីដែល​ងាយ​ធុញទ្រាន់ ចូលចិត្ត​ផ្សងព្រេង និងមាន​គំនិតច្នៃប្រឌិត។

មនុស្សមកររាសី ៖

ក្លិនផ្កាក្តាំងងា នឹងជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ ស្រស់ថ្លា បន្ថយភាព​ភ័​យរន្ធត់ និងជួយ​​ឱ្យ​ស្ត្រី​មា​នមន្តស្នេហ៍​ទា​ក់ទាញ សិចស៊ីជាងមុន៕

Thursday, May 05, 2011

ផឹកតែ ការពារឡើងទម្ងន់


ការផឹកតែរុក្ខឱសថ នឹងធ្វើឱ្យ​រាងកាយ មាន​អារម្មណ៍ស្រស់​ស្រាយ កក់ក្តៅ ជាពិសេស បើនៅ​អំឡុង​រដូវ​រងា មាន​អាកាស​ធាតុត្រជាក់ ការ​ផឹក​ទឹកតែក្តៅឧណ្ហៗ ១កែវ នឹង​ជួយ​សម្រួល​តុល្យភាព​របស់​រាងកាយ។ 


បើចង់ឱ្យបាន​ប្រសិទ្ធភាព​ខ្ពស់ គួរផឹក​នៅ​ពេល​ព្រឹក ព្រោះ​សារធាតុ​ក្នុង​ទឹកតែ អាច​ជួយ​​ឱ្យ​ប្រព័ន្ធ​បញ្ចេញ​កាក​សំណល់​ក្នុង​រាងកាយ ធ្វើការបានល្អ។ 


ក្រៅពីនេះ ការផឹក​តែ​រុក្ខឱសថ ថែមទាំង​ជួយ​ទៅ​រំលាយ​ជាតិ​ខ្លាញ់ ជាការជួយ​សម្រក​ទម្ងន់ បាន​ទៀត​ផង។ 

បច្ចុប្បន្ននេះ តែ មានច្រើនប្រភេទ ដែល​មាន​ដាក់​លក់​នៅ​លើទីផ្សារ សម្រាប់​អ្នក​ជ្រើសរើស មាន​ដូចជា តែបៃតង តែខារម៉ូម៉ៃល៍ តែផ្កាម្លិះ តែស្លឹកមន តែផ្កាកុលាប...៕

Tuesday, May 03, 2011

ឃ្លោកញាត់សាច់ជ្រូក តៅហ៊ូ



គ្រឿងផ្សំ ៖

​- ឃ្លោក ១ ផ្លែ

- សាច់ជ្រូកចិញ្ច្រាំ ២០០ ក្រាម

- តៅហ៊ូទន់ៗ ៤ ដុំ

- បង្គាក្រៀម ២ ស្លាបព្រាបាយ

- ម្រេចម៉ដ្ឋ ២ ស្លាបព្រាកាហ្វេ

- ដុំស៊ុបខ្នរ ១ ដុំ

- ពងមាន់ ១ គ្រាប់

- ផ្សិតខ្មៅ(ផ្សិតចិន) ត្រាំទឹក ៣ ផ្សិត

- ទឹកសៀងជ្រលក់ ៤ ស្លាបព្រាបាយ

- ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ

- ទឹកស៊ុបស្ងោរមាន់ ៤ ចានចង្កឹះ។



 វិធីធ្វើ ៖

១-ចិតសំបកឃ្លោកចេញ លាងទឹកឱ្យស្អាត​អស់រំអិល ហើយចិតផ្នែកខាងលើ ដើម្បី​ឆ្កៀល​យក​សាច់ឃ្លោក​ចេញ។ ឯ​ចំណិត​ផ្នែក​ខាងលើ ទុកធ្វើជា​គម្រប រួចហើយ​យក​ឃ្លោក​នោះ​ទៅ​ត្រាំ​ទឹក។

២-យកសាច់ជ្រូកចិញ្ច្រាំ លាយផ្សំជាមួយ​ ទឹកស៊ីអ៊ីវ ម្រេច ទឹកសៀង ជ្រលក់។ ឯ​តៅហ៊ូ​កាត់​វា​ជាដុំតូចៗ លាយ​ជាមួយ​សាច់ជ្រូកនោះ ហើយ​គោះ​ពង​មាន់​ដាក់​ចូល​ទៀត។ បន្ទាប់មក ដួស​សាច់​ជ្រូក​នោះ ញាត់​ចូលទៅ​ក្នុង​ឃ្លោក​ឱ្យ​ពេញណែន។

៣-យកឆ្នាំងធំ ដាក់ទឹកល្មម ដាំឱ្យពុះ ហើយយកចានធំ ដែលធន់​នឹង​កម្តៅ​ មក​ដាក់​ឃ្លោក។ បន្ទាប់​មក រៀប​ផ្សិត​ខ្មៅ នៅ​ក្នុង​ចាន ជុំវិញ​ផ្លែ​ឃ្លោក ហើយ​ចាក់​ទឹក​ស៊ុប​ចូលក្នុង​ចាន​នោះ រួច​យក​ទៅ​ចំហុយ​ រហូត​​ឃ្លោក​នោះ​ផុយ សឹម​ថែម​ដុំស៊ុប​ខ្នរ​ចូល មុននឹង​លើក​ចុះពីចង្ក្រាន៕

តិចនិក ជូនស្ត្រី ទៅដល់ចំណុចកំពូល

-គិតអំពីខ្លួនឯងជាមុន ៖ 

មនុស្សប្រុស​ តែងតែ​គិតពី​ខ្លួនឯង​ប៉ុណ្ណោះ ខណៈ​​ដែល​ស្ត្រី​​តែង​បារម្ភថា​អ្នកដទៃ នឹង​គិត​ដូច​ម្តេច​ដែរ ទទួល​បានសេចក្តីសុខដែរ​ឬទេ? ចាប់ពីថ្ងៃនេះទៅ បើអ្នក​ចង់​ទទួល​​បាន​​សេចក្តីសុខ​ស្រណុក​​ស្រួល​កាន់តែ​ច្រើនឡើង នៅពេលរួមភេទ គួររិះរកក្បាច់ណា ដើម្បីឱ្យ​ខ្លួនឯង​កើត​មាន​​ភាព​​ស្រណុកស្រួល មាន​សេចក្តីសុខ មុនអ្វីៗទាំងអស់។ អ្នក​មិន​​ចាំបាច់​ខ្វល់​​ថា បុរស​ជាដៃគូ​ មាន​សេចក្តីសុខ ឬគ្មាន​នោះទេ ព្រោះគេ​ពិតជា​បានសុខជាង​អ្នកទៅ​ទៀត។

វិធីបន្ថយការឈឺចាប់សាច់ដុំក និងស្មា


ចំពោះអ្នកធ្វើការក្នុងការិយាល័យ អាចស៊ាំនឹងកា​រឈឺចាប់សាច់ដុំក និងសាច់ដុំស្មា។ តាម​ការសិក្សា​លើ​អ្នកធ្វើការ បង្ហាញ​ថា ៧នាក់ ក្នុងចំណោម​មនុស្ស ១០នាក់ មានអាការ​ឈឺចាប់​តាម​សាច់​ដុំក។

វិធីខាងក្រោមនេះ អាចជួយកាត់បន្ថយអាការ ឈឺចាប់សាច់ដុំក និងស្មា មិនឱ្យ​រីករាល​ដាល​កាន់តែ​ខ្លាំងឡើង​...។

-ឥរិយាបថពេលអង្គុយធ្វើការ ៖

ឥរិយាបថដ៏ត្រឹមត្រូវ គឺត្រូវដាក់ក្បាលឱ្យត្រង់ស្រប​​គ្នានឹង ឆ្អឹងខ្នង មិនគួរ​ឈ្ងោ​កទៅមុខ ឬអែន​មក​ក្រោយ ដោយ​តម្រូវកៅអី ឱ្យសមស្រប​ទៅនឹងកម្ពស់ និងគួរក្រោកពីកន្លែងអង្គុយ រៀងរាល់​កន្លះ​ម៉ោង ម្តង។

-ការលើករបស់ ៖

ឥរិយាបថលើករបស់ធ្ងន់​ មិនត្រឹមត្រូវ ក្រៅពីធ្វើឱ្យឈឺខ្នង​ផ្នែកខាងក្រោមហើយ នៅ​រាលដាល​មក​ដល់​​​ដើម-កទៀតផង។ បើលើករបស់ធ្ងន់ ពីលើដី គួរបន្ទន់ខ្លួន រួចលើកដោយការ​ប​ន្ទន់ជង្គង់ និង​ទម្លាក់​​​ត្រគាកចុះ ឱនចុះ​ឱ្យជិត ទើប​មិ​នបាច់​ឈោង​លើករបស់​ធ្ងន់នោះ ហើយ​បើត្រូវ​​​ឈោងចាប់​របស់​​ដែល​​ខ្ពស់ជាង​ក្បាល មិនត្រូវ​ឱ្យក្បាល នៅក្នុង​លក្ខណៈ​ងើយទៅ​ខាង​ក្រោយទេ។

-ការយួរកាបូបធ្ងន់ៗ ៖

ស្ត្រីធ្វើការការិយាល័យ ភាគច្រើន ចូលចិត្តស្ពាយ​កាបូបធ្ងន់ៗ ដោយ​មិនដឹងខ្លួន។ យកល្អ អ្នកគួរ​រៀបចំ​កាបូប​សាជាថ្មី ដើម្បី​ឱ្យ​ទម្ងន់បាន​ចែកចាយស្មើគ្នា របស់​ណា​ដែលមិនចាំបាច់ គួរ​យក​ចេញ បើមិន​ដូច្នេះ​​ទេ ប្រៀប​ដូចជា​​អ្នក​ស្ពាយដុំថ្ម ទៅធ្វើការ​ជាមួយ​រាល់ថ្ងៃ​អ៊ីចឹង។

អាការ​ឈឺសាច់​ដុំបរិវេណក និងស្មា មានមូលហេតុមកពី​សកម្មភាព​របស់ អ្នកផ្ទាល់ ដូចនេះ បើចង់​ព្យាបាល ត្រូវ​ចាប់ផ្តើម​ពីខ្លួន​អ្នកផ្ទាល់ ជាមុន៕

ម៉ាស្ការ៉ា លាបយ៉ាងណា ទើបត្រឹមត្រូវ?




១-លាបពីគល់រោមភ្នែកឡើងទៅ ដើម្បីឱ្យផ្នែកគល់​ក្រាស់ជាង​ផ្នែកផ្សេង​ទៀត នឹង​ធ្វើឱ្យ​ភ្នែក មើលទៅ​ដិតច្បាស់ និង​មិនត្រូវ​លាប​​ផ្នែកចុង​ច្រើនពេក​ទេ។


២-ពេលលាបរោមភ្នែកលើ ត្រូវងើយមុខ​ទៅក្រោយបន្តិច និង​សម្លឹង​ចុះក្រោម រីឯ​ពេល​លាប រោមភ្នែក​ក្រោម ត្រូវ​ឱនមុខ​ទៅមុខ​បន្តិច រួច​សម្លឹង​ឡើងលើ ដើម្បី​លាប។ ត្រូវ​លាប​រោម​ភ្នែក​ក្រោម បន្តិច​បន្តួច​ប៉ុណ្ណោះ ដើម្បី​ឱ្យ​វា​មិន​ធ្ងន់​ភ្នែក។


៣-បើរោមភ្នែកក្រោមស្តើង និងមានរោមតិច ការលាប​ម៉ាស្ការ៉ា នឹង​ធ្វើឱ្យ​ឃើញ​ចំណុច​ខ្វះខាត នេះ​កាន់តែ​ច្បាស់ រួមទាំង​ស្នាម​ក្រមៅ ឬថង់​ក្រោម​ភ្នែក​ទៀត។


៤-បន្ទាប់ពីលាបម៉ាស្ការ៉ា​ម្តងហើយ មិនចាំបាច់​ត្រូវរង់ចាំ​រហូត​​វា​ស្ងួត សឹម​លាប​ជា​លើក​ទី២ នោះទេ ព្រោះ​នឹង​ធ្វើឱ្យ​រោមភ្នែក​ជាប់នឹងជក់ ពិបាកលាប។ គួរ​លាប​រោមភ្នែក​បន្តបន្ទាប់គ្នា តាមសេចក្តីត្រូវការ និង​គួរលាប​ឱ្យ​ហើយ​ម្ខាងៗ។


៥-បើម៉ាស្ការ៉ា​ប្រឡាក់​ត្របក​ភ្នែក ត្រូវចាំ​ឱ្យវាស្ងួត​សិន សឹមឆ្កឹះ​ចេញ បើ​ជូតវា​ពេល​មិន​ទាន់​ស្ងួត នឹង​ធ្វើឱ្យ​មាន​ស្នាមខ្មៅ។ តែបើ​ជូត​ហើយ នៅឃើញ​មានស្នាម​ខ្មៅ​ទៀត ត្រូវ​លាប​ម្សៅ​​ផាត់ភ្នែក​​​ពណ៌សាច់ ពីលើ​ស្នាមនោះ​​បន្តិច​ថែមទៀត៕