Brings You The News, Health Care, Beauty Care, Sex & Family Care, House & Cooking, Idea for Life, General Ideas
Tuesday, May 10, 2011
ស្ប៉ាខ្លួន តាមរាសីកំណើត
អ្នកអាចស្ប៉ានៅផ្ទះដោយខ្លួនឯង តាមវិធីងាយៗ ខាងក្រោមនេះ ដោយប្រើប្រេងក្រអូប ដែលសមស្របទៅតាមរាសីកំណើតរបស់ខ្លួន...។
មនុស្សមីនរាសី កក្កដរាសី និងតុលារាសី ៖
សម្រាប់មនុស្សក្នុងរាសីនេះ ក្លិនផ្កាម្លិះ ផ្តល់អារម្មណ៍ធូរស្រាល និងជួយឱ្យចិត្តគំនិតស្ងប់ស្ងៀម។ ម៉្យាងទៀត វាមានក្លិនស្រាល ពោរពេញដោយមន្តស្នេហ៍ សមស្របជាមួយអ្នកដែលទន់ភ្លន់ ពូកែស្រមៃ និងចូលចិត្តសិល្បៈ។
មនុស្សឧសភរាសី និងកញ្ញារាសី ៖
សមស្របនឹងក្លិនក្រអូបបែបជីរអង្កាម ដែលជួយបំបាត់បញ្ហាឈឺក្បាល និងឆ្លងមេរោគ នៅផ្លូវដង្ហើម។ បើអ្នកបានស្រូបក្លិននេះ នឹងមានអារម្មណ៍ធូរស្រាលយ៉ាងច្រើន។
មនុស្សមេសរាសី និងសីហរាសី ៖
ក្លិនស្លឹកគ្រៃ និងក្លិនក្រូចសើច សមស្របបំផុតសម្រាប់អ្នក ព្រោះវាផ្តល់ភាពស្រស់ស្រាយ ក្រអូបត្រជាក់ ធ្វើឱ្យចិត្តធូរស្រាល បាត់អស់ភាពហត់នឿយ អារម្មណ៍ស្រស់ថ្លា ។
មនុស្សកុម្ភរាសី និងវិច្ឆិករាសី ៖
អ្នកមានទំនុកចិត្តលើខ្លួនឯងខ្ពស់ សមស្របជាមួយក្លិនក្រអូប បែបក្លិនយូខាលីពតាស់ ព្រោះវាផ្តល់អារម្មណ៍ស្រស់ថ្លា ធូរស្រាលខួរក្បាល។
មនុស្សមិថុនរាសី និងធនុរាសី ៖
អ្នកសមស្របជាមួយក្លិនក្រអូបរបស់ក្រូច ក្រូចឆ្មារ ខ្ញី ព្រោះវាអាចជួយ សម្រួល ឱ្យខួរក្បាលធ្វើការបានល្អ និងបណ្តេញញើស សមស្របចំពោះស្ត្រីដែលងាយធុញទ្រាន់ ចូលចិត្តផ្សងព្រេង និងមានគំនិតច្នៃប្រឌិត។
មនុស្សមកររាសី ៖
ក្លិនផ្កាក្តាំងងា នឹងជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ ស្រស់ថ្លា បន្ថយភាពភ័យរន្ធត់ និងជួយឱ្យស្ត្រីមានមន្តស្នេហ៍ទាក់ទាញ សិចស៊ីជាងមុន៕