Monday, May 16, 2011

ប្រយោជន៍ទាំង១០ នៃការរួមភេទ

១-ជាការហាត់ប្រាណ ៖
ការរួមភេទ ជាផ្នែកមួយនៃការហាត់ប្រាណ។ នេះជាទិន្នន័យ​បា​នពីអំណះអំណាង​របស់ក្រុមគ្រូពេទ្យ នៅសាកល​វិទ្យាល័យ ផេនស៊ីលវ៉ានៀ ដែល​បា​នណែនាំ​ថា ការ​រួមភេទ ក្នុង​​១សប្តាហ៍ ៣ដង អាចជួយ​ដុតបំផ្លាញ​ថាមពល​បាន​ប្រមាណ ៧.៥០០​កាឡូរី ក្នុង១ឆ្នាំ ឬស្មើនឹង​ការរត់ចម្ងាយ ប្រមាណ​១២០គ.ម។

២-ជួយបង្កើនការដកដង្ហើម ៖
ការរួមភេទ អាចជួយបង្កើនបរិមាណខ្យល់អុកស៊ីហ្សែន ក្នុង​កោសិកា និងជួយ​ឱ្យ​ដំណើរការ​របស់​អវយវៈ និង​ភ្នាស មាន​ប្រសិទ្ធភាព​ពេញលេញល្អ។

៣-ជួយព្យាបាលឆ្អឹងនិងសាច់ដុំ ឱ្យរឹងមាំ ៖
គ្រប់ចលនារបស់រាងកាយ នឹងជួយឱ្យកម្រិតអ័រម៉ូនថេស្តូស្តេរ៉ូន មានបរិមាណ កើន​ឡើង។ នេះជា​អំណះអំណាង​របស់វេជ្ជបណ្ឌិត ទទួលបន្ទុក​ផ្នែកការព្យាបាល​​ពាក់ព័ន្ធ​នឹង​​បញ្ហា​ផ្លូវភេទ និង​ជីវិតគូ នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ នៃ​សាកលវិទ្យាល័យ ណថវេសស្ទើន ដោយ​បានបញ្ជាក់ថា អ័រម៉ូន​ថេស្តូស្តេរ៉ូន ត្រូវ​បាន​គេជឿថា អាច​ជួយ​ព្យាបាល ឆ្អឹង​ និង​សាច់ដុំ​របស់​បុរស ឱ្យ​រឹងប៉ឹង​មាំមួន។

៤-កាត់បន្ថយកូលេស្តេរ៉ូល ៖
ការរួមភេទជាប្រចាំ អាចជួយកាត់បន្ថយបរិមាណខ្លាញ់ក្នុង​ឈាម (កូលេស្តេរ៉ូល) ជារួម​របស់ រាងកាយ​បាន​តិចតួច​ដែរ ព្រមទាំង​ធ្វើឱ្យ​មានការប្រែប្រួលរវាងខ្លាញ់ល្អ នឹង​ខ្លាញ់មិនល្អ ឱ្យបាន​ល្អ​ឡើង។

៥-កាត់បន្ថយការឈឺចាប់ ៖
វេជ្ជបណ្ឌិតប្រធានសមាគមនៃអ្នកសិក្សាផ្នែកផ្លូវភេទ អាមេរិក បានបញ្ជាក់​ឱ្យ​ដឹង​ថា សិច អាច​កាត់បន្ថយ​ការ​ឈឺចាប់​ដែលបណ្តា​លឡើង​ដោយជំងឺ​សន្លាក់ឆ្អឹង អាការ​ឈឺចាប់​សាច់ដុំ ឬឈឺក្បាល បាន។ អ័រម៉ូន ដែល​បាន​បញ្ចោញ​មក នៅ​ពេល​កើតមាន​អារម្មណ៍​ផ្លូវភេទ និង​ពេល​ឈាន​ដល់ចំណុច​កំពូល នឹង​ជួយ​បន្ថែមនូវ​ភាពអត់ធន់​ដល់ការ​ឈឺចាប់បាន កាន់តែ​ច្រើនឡើង។

៦-ផ្តល់អាហារបំប៉នដែលមិនចាំបាច់ទទួលទាន ៖
DHEA (Dehydroepiandrosterone) គឺជាអាហារបំប៉នមួយ ក្នុងចំណោម​អាហារបំប៉ន​ដែលមនុស្សយើង​និយមទទួលទាន។ ក្នុង​ពេលរួមរ័ក មុនពេលឈានដល់​ចំណុច​កំពូល និងការបញ្ចោញទឹកកាម អ័រម៉ូន DHEA នឹង​បាញ់ខ្លាំងជាងពេលធម្មតា ៣-៥ដង។

៧-ការពារក្រពេញប្រូស្តាត ៖
ក្រុមវេជ្ជបណ្ឌិតដែលបានធ្វើការសិក្សាស្រាវជ្រាវ លើករណីនេះ បានប្រាប់ថា បញ្ហា​ក្រពេញ​ប្រូស្តាត​របស់​បុរស អាច​​ប្រសើរ​ឡើង ឬកាន់តែ​អាក្រក់ អាស្រ័យ​​លើការ​ស្ទះ​ដោយ​​វត្ថុរាវ​​ក្នុង​ក្រពេញ​ប្រូស្តាត។ ការ​បញ្ចោញ​​ទឹកកាម​​ជាប្រចាំ នឹង​ជួយ​​លាង​ជម្រះ​វត្ថុរាវ​ទាំងនោះ។

៨-កាត់បន្ថយភាពតប់ប្រមល់ ៖​
ក្រុមអ្នកជំនាញ យល់ឃើញស្របគ្នាថា ការរួមភេទ ជាវិធីមួយ​ដ៏មាន​ប្រសិទ្ធភាព​បំផុត ក្នុងការ​កាត់​បន្ថយ​ភាព​តប់ប្រមល់។

៩-សាងភាពស្នេហ៍ស្និទ្ធ ៖
ការបបោសអង្អែល ដោយសេចក្តីស្រលាញ់ អាចជួយបង្កើននូវ​កម្រិត​អុកស៊ី​តូស៊ីន ដែល​ជា អ័រម៉ូន​ជួយ​ភ្ជាប់​នូវ​ភាព​ស្នេហ៍​ស្និទ្ធ រវាង​គូស្នេហ៍បាន។

១០-ជួយបង្កើនអ័រម៉ូនតាមបែបធម្មជាតិ ៖
ការរួមភេទជាប្រចាំ អាចជួយបង្កើនកម្រិតអេស្ត្រូចេនឱ្យស្ត្រី ជួយ​ការពារ​បេះដូង និង​ជួយ​ឱ្យ​ភ្នាស​នៅ​ក្នុង​ទ្វារមាស មាន​ភាព​យឺតយារ​បាន​ប្រសើរ​ឡើង៕