-ស្បែកមុខ ៖
ជ្រើសគ្រឿងសម្អាងដែលអាចជួយបិទបាំង ឬកាត់បន្ថយសំណាងអាក្រក់ចេញ ដូចជា ប្រជ្រុយ ស្នាមជាំ អុជខ្មៅ ស្នាមជ្រីវជ្រួញ ស្នាមខ្មៅស្រអាប់ និងពណ៌ស្បែកដែលគ្រើមក្រោមភ្នែក។ គួរតែងមុខឱ្យភ្លឺស្រស់ថ្លា និងប្រើម្សៅបិទបាំងស្នាម ស្នាមខ្មៅពពាល ដើម្បីឱ្យអារម្មណ៍ស្រស់ថ្លាឡើង និងបានទទួលលាភថ្មីៗជានិច្ច។ កណ្តាលថ្ងាស គួរប្រើម្សៅបិទបាំងស្នាម ឬម្សៅទ្រនាប់ មកជួយបិទបាំងស្នាមជ្រីវជ្រួញ។ សៀតផ្កា គួរម៉ដ្ឋផូរផង់ ដោយប្រើពណ៌ហៃឡាយថ៍ បន្ថែមលាភសំណាង។
-ថ្ពាល់ ៖
ព្យាយាមឱ្យម៉ដ្ឋផូរផង់ស្រស់ថ្លា និងមិនឱ្យមានរន្ធរោមធំ ព្រោះចំណុចនេះ បញ្ជាក់ពីរឿងក្តីក្តាំ និងការបង្វិលប្រាក់។
-ចុងច្រមុះ ៖
ច្រមុះ ជាថង់ប្រាក់ ត្រូវតែផូរផង់ ដោយពណ៌មាសភ្លឺ ឬលឿងបែបជម្ពូ និងបន្ថែមឱ្យចុងច្រមុះ មានភាពមូលក្លុំ។ បើមានស្នាមក្រហម អាចកែខៃបាន ដោយម្សៅពណ៌បៃតង។ រីឯស្នាមខ្មៅពពាល គួរប្រើហៃឡាយថ៍បិទបាំង ហើយបើមានមុនខ្សាច់ ត្រូវបកចេញឱ្យអស់ ដើម្បីបង្កើនលាភសំណាងផ្នែកទ្រព្យសម្បត្តិ។
-បបូរមាត់ ៖
កុំបណ្តោយឱ្យប្រេះបែកជាដាច់ខាត គួរខាត់បរិវេណបបូរមាត់ រួចប្រើក្រែមពណ៌ស្រស់ ឬស្រាល ដើម្បីផ្តល់សំណើមបបូរមាត់ ពេញមួយថ្ងៃ ទើបនាំលាភសំណាង៕