ប្រេង Baby Oil មិនត្រឹមតែជាផលិតផលថែស្បែកទារកប៉ុណ្ណោះទេ តែគេអាច យកវាមកប្រើជាប្រយោជន៍ច្រើនយ៉ាងទៀត ដែលស្ត្រីទាំងឡាយ គួរមានទុកនៅលើតុគ្រឿងសម្អាង ដើម្បីជួយថែទាំសម្រស់ ដូចជា ប្រើសម្រាប់ជូតគ្រឿងសម្អាងលើផ្ទៃមុខ និងជុំវិញភ្នែកបានយ៉ាងស្អាត និងទន់ភ្លន់។
ក្រៅពីនេះ អាចប្រើប្រេង Baby Oil មក លាបបំប៉នសរសៃសក់ មុនពេលកក់សក់ ដើម្បីការពារសក់ស្ងួត និងបែកចុង។
ចំណែកការលាបប្រេង Baby Oil លើស្បែក ក្រោយពេលងូតទឹករួច ខណៈដែលស្បែកនៅសើម ជួយរក្សាសំណើមស្បែកបានល្អជាងការលាបឡេ ដល់ទៅ១០ដង សមស្របបំផុតសម្រាប់ការថែទាំចំណុចដែលស្ងួតក្រិនក្រោះ ដូចជា កែងដៃ កែងជើង ក្បាលជង្គង់ រួមទាំងអាចយកប្រេង Baby Oil មកលាបបបូរមាត់ឱ្យទន់ មើលទៅមានសុខភាពល្អផងដែរ។
ចំណែកក្នុងការកោររោមជើង ក៏អាចប្រើប្រេង Baby Oil ជំនួសក្រែមកោររោមបាន ព្រមទាំងអាចយកប្រេង Baby Oil មកលាបស្បែកបរិវេណជើង ដើម្បីបំប៉នស្បែកឱ្យទន់រលោងស្អាត ឬប្រើជាប្រេងម៉ាស្សាខ្លួន ដើម្បីផ្តល់នូវអារម្មណ៍កក់ក្តៅ និងទន់ភ្លន់ផងដែរ៕