Thursday, May 19, 2011

ពេលវេលាល្អបំផុត សម្រាប់ការហាត់ប្រាណ


វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកីឡា និងការហាត់ប្រាណ មួយកន្លែង​បានឱ្យដឹងថា ពេលវេលាសមស្របបំផុត ក្នុងការហាត់ប្រាណ សម្រាប់មនុស្សភាគច្រើន (ជាង​៩០%) គឺចន្លោះរវាងម៉ោង​ ៤រសៀល រហូតដល់ម៉ោង ៧យប់ ព្រោះ​សីតុណ្ហភាព​រាងកាយ នឹងកើនឡើងខ្ពស់បំផុត សាច់ដុំមានការរីកមាឌ និង​មាន​ភាព​យឺត​ល្អ ជា​ពេលដែលរាងកាយ មានកម្លាំងកំហែងបំផុត ចង្វាក់លោត​​នៃបេះដូង និង​សម្ពាធឈាមទាប។

ដូច្នេះ មិនចាំបាច់ត្រូវប្រឹងប្រែងច្រើនពេក ក្នុងការហាត់ប្រាណ ធ្វើឱ្យមានចិត្ត​ចង់​ហាត់ប្រាណ​ជាងមុន ឬបើមានរបួស ក៏ ស្រាលជាងមុនដែរ។

ចំពោះស្ត្រី ពេលវេលាសម្រាប់ការហាត់ប្រាណ សមស្របបំផុត ក្នុងខែនីមួយៗ គឺ​អំឡុង​ពេល​ ៧-១៤ថ្ងៃ បន្ទាប់ពីអូវុលទុំជ្រុះ ព្រោះកម្រិតអ័រម៉ូន​ប្រូចេស្តេរ៉ូន នឹងកើន​ឡើងខ្ពស់ ធ្វើឱ្យ​មាន​ឥទ្ធិពល ចំពោះវិធីដែល រាងកាយ​ប្រើប្រាស់​ជាតិខ្លាញ់ និង​ការបូអ៊ីដ្រាត។

ក្រៅពីនេះ បើមានអាការឈឺពោះ ក្នុងពេលមករដូវ ជាប្រចាំ ការហាត់ប្រាណ​ជាប់លាប់ ទោះបី​ជា​ក្នុង ពេល​មករដូវក្តី នឹងអាចជួយបន្ថយអាការឈឺពោះ បាន​ទៀតផង។