-គិតអំពីខ្លួនឯងជាមុន ៖
មនុស្សប្រុស តែងតែគិតពីខ្លួនឯងប៉ុណ្ណោះ ខណៈដែលស្ត្រីតែងបារម្ភថាអ្នកដទៃ នឹងគិតដូចម្តេចដែរ ទទួលបានសេចក្តីសុខដែរឬទេ? ចាប់ពីថ្ងៃនេះទៅ បើអ្នកចង់ទទួលបានសេចក្តីសុខស្រណុកស្រួលកាន់តែច្រើនឡើង នៅពេលរួមភេទ គួររិះរកក្បាច់ណា ដើម្បីឱ្យខ្លួនឯងកើតមានភាពស្រណុកស្រួល មានសេចក្តីសុខ មុនអ្វីៗទាំងអស់។ អ្នកមិនចាំបាច់ខ្វល់ថា បុរសជាដៃគូ មានសេចក្តីសុខ ឬគ្មាននោះទេ ព្រោះគេពិតជាបានសុខជាងអ្នកទៅទៀត។
-រៀបចំបន្ទប់គេងឱ្យស្អាត ៖
តាមការអះអាងរបស់ស្ត្រីជាច្រើន ឱ្យដឹងថា ក្រោយពីរៀបចំបន្ទប់គេងស្អាត សិចក៏មានភាពប្រសើរឡើងទៅតាមនោះដែរ។ ដូចនេះ ដើម្បីឱ្យសិច មានភាពប្រសើរឡើង គួរតុបតែងបន្ទប់គេងឱ្យស្អាត ដោយកម្រាលពូកទន់ល្មើយ ក្លិនក្រអូបប្រហើរ។
-បណ្តោយទៅតាមធម្មជាតិ ៖
សិចបែបធម្មជាតិ នឹងផ្តល់ភាពស្រណុកស្រួល ច្រើនជាងសិចដែលប្រើតិចនិកប្លែក។ ដូចនេះ អ្នកពុំគួរខ្វល់ពីរឿងតិចនិកពេកឡើយ បើអ្នកទុកឱ្យអ្វីៗដំណើរការទៅតាមសម្រួល តាមចិត្តដែលខ្លួនចង់បាន នោះសេចក្តីសុខ នឹងកើតមាន។
-ប្រាប់នូវអ្វីដែលអ្នកចង់បាន ៖
បើអ្នកចង់បានអ្វី ចូរអ្នកស្តែងចេញឱ្យគូស្នេហ៍បានដឹង។ ដូចនេះ ក្បាច់ណាដែលអ្នកចង់បាន គួរតែស្តែងចេញឱ្យគូស្នេហ៍បានដឹង ហើយបើគូស្នេហ៍ធ្វើបាន ត្រូវចិត្តអ្នក ចូរសរសើរគេផង។
-ជួយខ្លួនឯង ៖
បើគូស្នេហ៍មិនសូវប៉ិនប្រសប់ក្នុងការដាស់អារម្មណ៍សិចឱ្យអ្នកទេ អ្នកគួរតែជួយខ្លួនឯងខ្លះ។ បើខ្មាសអៀនធ្វើនៅចំពោះមុខគូស្នេហ៍ គួរចូលទៅក្នុងបន្ទប់ទឹក ដោយប្រើដៃស្ទាបអង្អែលដាស់អារម្មណ៍ខ្លួនឯង ប្រៀបដូចជាការកម្តៅម៉ាស៊ីន មុននឹងចាប់ផ្តើមដូច្នោះដែរ។
-បិទបាំងចំណុចខ្សោយ ៖
ស្ត្រីរមែងមានកង្វល់ពីរូបរាង ខ្លួនឯង ដែលមិនស្អាត។ ដូចនេះ ចូរអ្នករកវិធីដើម្បីបិទភ្នែកភាគី បុរស ក្រៅពីជាតិចនិកប្លែកមួយ វាក៏បានជួយអ្នកឱ្យ មានភាពស្រណុកស្រួលយ៉ាងពេញបន្ទុកបានដែរ ព្រោះអ្វីៗដែលអ្នកធ្វើ រួមទាំងសម្លាកស្នាមលើខ្លួនប្រាណ មិនត្រូវបានមើលឃើញឡើយ។ ក៏ប៉ុន្តែ បើបារម្ភខ្លាំងអ្នកអាចបិទភ្លើង ឬបើកភ្លើងកុំឱ្យភ្លឺពេក ក្នុងពេលកំពុងមានអីៗជាមួយគ្នា។
-ម៉ាស្សាបន្ធូរអារម្មណ៍ ៖
អ្នកគួរសុំគូស្នេហ៍ឱ្យជួយរឺតច្របាច់ ធ្វើម៉ាស្សា ឱ្យអ្នកដោយដៃថ្នមៗ ពិសេស ក្បែរបរិវេណអវយវៈភេទរបស់អ្នក។ ធ្វើដូចនេះ ដើម្បីឱ្យឈាមនៅបរិវេណនោះ ចរាចរបានស្រួល និងធ្វើឱ្យអ្នកកើតអារម្មណ៍ធូរស្បើយ ព្រមទាំងមានសេចក្តីសុខ ដោយសារសិចផងដែរ។ ការធ្វើម៉ាស្សាឱ្យគ្នាទៅវិញទៅមក ក្រៅពីកាត់បន្ថយការខ្មាសអៀនបានមួយ កម្រិតហើយនោះ វាក៏ជាការដាស់អារម្មណ៍ឱ្យក្តៅរោលរាលថែមទៀតផង។
-ក្លិនខ្លួនក្រអូបសាយ ៖
ស្ត្រីយល់ដឹងពីក្លិន បានល្អប្រសើរជាងបុរស។ ដូចនេះ អ្នកគួរតែដឹងហើយថា គួរធ្វើដូចម្តេច? ពុំគួរបណ្តោយឱ្យមានក្លិនខ្លួនមិនល្អ តែក៏មិនគួរបាញ់ទឹកអប់ រហូតមានក្លិនឈ្ងុយឈ្ងប់ ឆួលខ្លាំងពេកទេ នាំឱ្យរំខាន អារម្មណ៍គូស្នេហ៍ទៅវិញទេ។ បើអ្នកធ្វើបានដូចនេះមែន នោះអ្នកនឹងទទួលបានសេចក្តីសុខ ស្រណុកស្រួល ដល់កម្រិតកំពូលពុំខាន៕