Thursday, May 26, 2011

កូនតូចរាករូស ពេលផ្លាស់ប្តូរវឌ្ឍនាការ


អ្នកម្តាយជាច្រើនប្រាកដជាធ្លាប់សង្កេត និងមានការ​សង្ស័យ អំឡុង​ពេ​លដែល​កូន​តូច​​​មាន​​ការ​ផ្លាស់​ប្តូរ​វឌ្ឍនាការ ពីការ​ចេះអង្គុយ មក​វារ រួចមក​តោងឈរ និង​ចេះដើរ កូ​នតូច​មាន​អាការរា​ករូស (រមាក) ញឹក​ញាប់។


ពាក់ព័ន្ធនឹងចំណុចនេះ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​កុមារ បាន​ឱ្យ​ដឹង​ថា នៅ​អំឡុង​ពេល​ដែល​​កុមារ​មាន​ការ​វិវឌ្ឍន៍ ក្នុង​ដំណាក់កាលផ្សេងៗនោះ អាច​ធ្វើឱ្យកូន​តូចៗ មាន​ការ​​បន្ទោបង់​លាមក​រាវជាង​ធម្មតា ដោយសារ​អំឡុងពេលផ្លាស់ប្តូរ​ការលូតលាស់នេះ ក្មេង​នឹង​​មានការធ្វើចលនា​រាងកាយ ច្រើនឡើង ជា​ហេតុនាំ​ឱ្យ​ឱកាសនៃការ​ឆ្លងមេរោគ ធ្វើឱ្យ​រាករូស មាន​ច្រើនឡើង។

ដូច្នេះ មាតាបិតា មិនគួរបារម្ភពេកទេ ប្រសិនបើកូន​បន្ទោបង់​រាវ​មិន​ខ្លាំ​ងពេក​ទេ គ្រាន់​តែ​គួរ​ឱ្យ​កូន​ពិសា​ទឹក​អូរ៉ាលីត ឬ​ទឹកអំបិលរ៉ែ និងទឹកស្អាត ឱ្យ​បាន​ច្រើន ដើម្បី​ការពារ​​កង្វះ​​​ជាតិ​ទឹក។

ប៉ុន្តែ បើកូនតូចរាករូសរាវខ្លាំង រយៈពេលយូរថ្ងៃ អាច​មាន​​គ្រោះថ្នាក់​បាន ដូច្នេះម្តាយ​​គួរ​សង្កេត​មើល​ឱ្យ​បាន​ដិតដល់ ហើយបើរាករូសខ្លាំង គួរនាំកូនទៅ ជួប​គ្រូពេទ្យ​​ផ្នែក​កុមារ​ភ្លាម៕