Friday, May 27, 2011

ចំណុចគូរសង្កេត ដើម្បីកូនតូចសុខភាពល្អ


ឪពុកម្តាយត្រូវឧស្សាហ៍សង្កេតកូនតូចរបស់ខ្លួនថា មាន​ភាព​ខុស​ប្រក្រតី​អ្វី​កើត​ឡើង​ឬទេ? ដើម្បី​ថែទាំ​សុខភាព​កូនតូច ឱ្យ​បានល្អជានិច្ច។ ខាងក្រោម​ជា​ចំណុច​ដែល​អ្នក​គួរ​សង្កេត ៖


ក្បាល ៖ ត្រូវពិនិត្យមើលថា ក្បាលរបស់កូន​តូច​មាន​ខ្នាត​ធំ​ជាង​ក្មេង​ដទៃ ដែល​មាន​អាយុ​ស្មើ​គ្នា​ឬអត់?

ភ្នែក ៖ ស្បែកភ្នែករបស់កូនតូចធ្លាក់ឬអត់? ពេលណាខ្លះ​ភ្នែក​ឡើង​ក្រហម? មាន​អាចម៍​ភ្នែក​ច្រើន ខុសប្រក្រតី ឬអត់?

ត្រចៀក ៖ ពិនិត្យមើលថា មានអាចម៍ត្រចៀកជាទឹក ខុសប្រក្រតីឬទេ?

ច្រមុះ ៖ សង្កេតមើលថា មានសំបោរហៀរពីច្រមុះ​តែ​ម្ខាង​ឬអត់? សំបោរ​ខាប់ស្អិត ឬថ្លា? សំបោរ មាន​ពណ៌​ខៀវ​ខុស​ប្រក្រតី​ឬអត់?

មាត់ ៖ អញ្ចាញហើមឬអត់? ធ្មេញពុកច្រើនឬទេ?

ស្បែក ៖ ស្បែកមានរលាកកន្ទួលឬអត់? ស្បែកស្លេកស្លាំង ឬលឿង​ខុស​ប្រក្រតី​ឬអត់?

បើពិនិត្យឃើញថា កូនតូចមានភាពខុសប្រក្រតីណាមួយ គួរ​ប្រញាប់​​នាំ​កូន​ទៅ​​ជួប​​គ្រូពេទ្យ​កុមារ ដើម្បី​ពិគ្រោះ និង​ព្យាបាល​ឱ្យបានទាន់ពេលវេលា ប្រយោជន៍​​ដើម្បី​​ធានា​​បាន​​នូវ​​សុខភាព​ល្អ ដល់​កូនតូច​របស់​អ្នក៕