-ការចង្អុលបង្ហាញ ៖
ពេលទៅណាមកណា មាតាបិតា គួរចង្អុលបង្ហាញឱ្យកូនតូចមើលជុំវិញខ្លួន ដូចជា “នេះហៅថា សត្វព្រាបណាកូន! មើលស្លាបរបស់វា មានពណ៌ក្រហម អុជខ្មៅ ថែមទាំងអាចហើរបានទៀតផង” ជាដើម។ នៅពេលកូនតូច បានឃើញសត្វនោះម្តងទៀត គេនឹងចាំបានថា នោះគឺជាសត្វអ្វី។
-កិច្ចការជំរុញការចងចាំ ៖
ការចេញទៅដើរក្រៅផ្ទះ នឹងជួយឱ្យកូនតូច បានប្រើខ្សែភ្នែកមើលជុំវិញខ្លួន និងចងចាំបានច្រើន ចាត់ទុកជាការបើកទូលាយពិភពលោកឱ្យកូន ហើយពេលត្រឡប់មកវិញ បើឪពុកម្តាយបបួលកូនឱ្យគូររូបដែលបានឃើញ ក្នុងថ្ងៃនោះទៀត នឹងកាន់តែជួយជំរុញកូន ឱ្យមានការចងចាំបានល្អថែមទៀត។
-អាហារ ៖
សារធាតុអាហារផ្សេងៗ មានសារសំខាន់ ដល់ការចងចាំរបស់កូន ពិសេស បន្លែពណ៌បៃតង នឹងជួយជំរុញការវិវឌ្ឍន៍របស់ខ្សែភ្នែក និង ការមើលឃើញរបស់កូន ឱ្យបានកាន់តែពេញលេញថែមទៀត រួមទាំងការទទួលទានអាហារគ្រប់ទាំង៥ក្រុម ក៏នឹងជួយជំរុញឱ្យការវិវឌ្ឍន៍គ្រប់ផ្នែក លូតលាស់សមនឹងវ័យរបស់ខ្លួន។ កែវភ្នែកធ្វើការបានល្អ រាងកាយធំធាត់ និងខួរក្បាល លូតលាស់ល្អ សមនឹងវ័យ នឹងពុំមានឧបសគ្គអ្វីដល់ការរៀនស្វែងយល់ពិភពលោក របស់កូននោះទេ៕