Saturday, May 21, 2011

បញ្ហាទាំង ៥ នៃជីវិតផ្លូវភេទ

តើអ្នកមានគូជីវិតឬនៅ? បើមាន តើអ្នកពេញ​ចិត្តនឹង​បរិមាណសិច​ដែលអ្នក​មាន​ដែរទេ? ឬអ្នកមិនទាន់ ច្បាស់​ក្នុង​ចិត្ត? ដើម្បី​ដឹងច្បាស់ ចូរស្វែង​យល់​ពី​សញ្ញា​ដែលប្រាប់​ពី​បញ្ហា​ជីវិត​សិច ដូច​តទៅនេះ...។​

ប្រសិនបើមិនច្បាស់ក្នុងចិត្តថា ជីវិតសិចរបស់ អ្នកបានប្រសើរដែរឬយ៉ាងណានោះ ដល់​ពេល​ដែល​អ្នក​​គួរតែដឹង​ក្នុងរឿងនេះហើយ ដើម្បីកែខៃឱ្យ​ប្រសើរ​ឡើង...។

សញ្ញាទី១ ៖ អ្នកមានអារម្មណ៍ថា សិច គួរឱ្យធុញ ៖

ជាសំណាងមិនល្អ ដែលគូស្នេហ៍ជាច្រើន ពិសេស អ្នកដែលមាន​​ចំណងទាក់ទង​គ្នា​ យូរមក​ហើយ បានឈាន​មក​ដល់ចំណុច​មួយ ដែល​សិច​លែងមាន​សេចក្តីសុខ​ដូចមុន។ វាមើលទៅ​ដូចជា​ភារកិច្ច ឬ​កិច្ចការងារ​​ដែល​ត្រូវ​ធ្វើ សម្រាប់​អ្នក​ដែរឬទេ? តើអ្នក​ពន្យារ​ពេលចូលគេង មិនឱ្យដំណាលគ្នា ដើម្បី​គេចវេះពីរឿង​លើគ្រែ​នេះ​ដែរឬទេ? បើអ្នកធ្វើដូច្នេះមែន ជីវិតផ្លូវភេទ​របស់អ្នក អាច​នឹ​ង​ត្រូវការកែប្រែ ឬធ្វើឱ្យ ប្រសើរឡើងវិញហើយ។

សញ្ញាទី២ ៖ អ្នកត្រូវបានបោះបង់ចោល ធ្វើឱ្យអារម្មណ៍​ហេលហាល និង​គ្មាន​សេចក្តីសុខ ៖
បើអ្នក​រួមភេទជាមួយគូស្នេហ៍ តើអ្នក​ទទួល​បាន​នូវការពេញចិត្ត​ដែរឬទេ? បើគ្មានទេ​នោះ សិចរបស់​អ្នក កំពុង​កើតមាន​បញ្ហា​ធ្ងន់ធ្ងរ​ហើយ។ នេះជាករណី ដែលកើត​ឡើង​​​ទៅលើស្ត្រី​ជាច្រើន។ ស្ត្រីខ្លះ រកឃើញថា វាជា​​ការ​លំបាក​ណាស់ ក្នុង​ការទទួល​បាន​នូវសេចក្តី​សុខ​ស្រណុក​ស្រួល ប៉ុន្តែ វាក៏អាច​កើតមាន​ឡើងបាន​ដែរ។ អ្នក​គួរ​តែផ្តល់​ការ​ណែនាំ ឬនាំផ្លូវ​គូស្នេហ៍​របស់​អ្នក ហើយ​ទោះបីធ្វើយ៉ាង​ដូចម្តេច​​ក៏ដោយ ចូរ​ប្រាកដ​ក្នុង​ចិត្តថា ត្រូវតែ​អនុវត្ត​ភ្លាម កុំបង្អង់​យូរ ព្រោះ​សម្ព័ន្ធសិច ដែល​មាន​តែ​ភាគីម្ខាង​​ទទួលបា​ន​សេចក្តីសុខ​នោះ ចាត់ទុក​ជា​ការ​​បរាជ័យ​មួយហើយ។

សញ្ញាទី៣ ៖ មានអារម្មណ៍ថា សិច គឺជាការទទួលខុសត្រូវ ៖
ដូចការបញ្ជាក់បង្ហាញពីខាងដើម បើការរួមភេទ ជាមួយ​ដៃគូ​ស្នេហា អ្នក​មាន​អារម្មណ៍​​ថា វាប្រៀប​ដូច​ជា កិច្ច​ការងារ ឬកាតព្វកិច្ច​ដែល​ចាំបាច់ត្រូវ​ធ្វើនោះ ដល់​ពេល​ដែល​អ្នក​ត្រូវកែ​លម្អ​ហើយ។ ដូច្នេះ​ អ្នកគួរ​ជា​​អ្នក​ចាប់ផ្តើម​​មុន​ខ្លះផង ក្នុងរឿង​សិច ​ជាង​ការ​ដែល​រង់ចាំឱ្យ​គូស្នេហ៍ជាអ្នក​នាំមុខ ហើយ​ដើម្បីបង្កើន​ភាព​ត្រេក​ត្រអាល គួរ​​រក​អ្វី​​​ដែល​ថ្មី ក្បាច់​ថ្មីៗ ឬ​ទីកន្លែង​ថ្មីៗ ដើម្បី​សាកល្បង។

សញ្ញាទី៤ ៖ ពុំមានជីវិតផ្លូវភេទ ៖
ការដែលមានជីវិតផ្លូវភេទដ៏ល្អ​ប្រសើរ​មួយ ចាំបាច់​ត្រូវ​មាន​ការរួម​ភេទ។ បើ​អ្នក​មាន​គូជីវិត គឺអ្នក​គួរតែ​មាន​ការ​រួមភេទ ទោះបី​ការរួមភេទ​នោះ ប្រព្រឹត្ត​ទៅរៀង​រាល់ថ្ងៃ ឬ​១​​សប្តាហ៍ ១​ដង​ក៏​ដោយ។ ភាព​ស្នេហ៍​ស្និទ្ធ​ដូចនេះ ចាត់​ទុក​ជារឿង​សំខាន់ណាស់ សម្រាប់​ជីវិតគូ និង​មិនត្រឹម​គ្រាន់តែ​ជារឿង​ផ្នែក​រាងកាយ​ប៉ុណ្ណោះទេ តែ​គឺ​​ជា​ការ​​បង្កើត​ឡើង​នូវភាព ស្និទ្ធស្នាល​យ៉ាង​ផ្អែមល្ហែម ល្អូកល្អិន​ផ្នែក​ផ្លូវចិត្ត។

សញ្ញាទី៥ ៖ ជីវិតគូរបស់អ្នក ត្រូវបរាជ័យ ៖
តើអ្នកនឹងគូស្នេហ៍ ចំណាយពេលវេលាយ៉ាងច្រើន ក្នុង​ការ​ឈ្លោះ​ប្រកែក​​គ្នា​​ដែរ​​ឬ​ទេ? បើមាន​នោះ សម្ព័ន្ធ​សិច​​របស់អ្នក អាចកើត​មាន​បញ្ហាធំហើយ ទោះបី​​ជា​រឿង​ឈ្លោះ​ទាស់ទែងគ្នានោះ ពុំពាក់ព័ន្ធ​នឹង​រឿង​សិចក៏ដោយ ដូចជា រឿង​លុយកាក់ ឬ​រឿងការងារ ជាដើម។ ក្នុងនោះ កង្វះខាតផ្នែក​ផ្លូវភេទ អាចជា​ដើមហេតុ​នៃ​បញ្ហា​​ក៏​ថា​បាន។ គូស្នេហ៍ដែល​មានសេចក្តីសុខ ស្រណុក​ស្រួល​​​ក្នុង​​រឿង​​លើគ្រែ រមែង​មាន​សេចក្តី​សុខ​​ក្រៅបន្ទប់គេង​​នោះ ដែរ ព្រោះ​ទាំងពីរ​យ៉ាង​នេះ រមែង​ទៅ​ព្រមគ្នា។ ឯ​រយៈពេល​ដ៏​ប្រសើរ​បំផុត ក្នុង​ការរួមភេទ គឺចន្លោះពី៧-១៣​នាទី ជា​ការ​គ្រប់គ្រាន់​សម្រាប់គូស្នេហ៍។ នេះយោង​តាម​ការសិក្សា​ស្រាវ​ជ្រាវ របស់​សាកល​​វិទ្យាល័យ ផេនស៊ីល​វ៉ានៀ៕