Brings You The News, Health Care, Beauty Care, Sex & Family Care, House & Cooking, Idea for Life, General Ideas
Thursday, October 27, 2011
Tuesday, October 11, 2011
កុំព្យូទ័រ អាចប៉ះពាល់វឌ្ឍនការបស់កុមារ

បណ្តាគ្រូពេទ្យ បានបង្ហាញថា ការប្រើកុំព្យូទ័រ ច្រើនពេក អាចប៉ះពាល់ដល់វ័យវឌ្ឍនការរបស់ កុមារ ដូចជា ខាងផ្នែករាងកាយ បង្កឱ្យកើតមានអាការ ឈឺរួយ រហូតដល់ពិការបាន ព្រោះឆ្អឹង និងសាច់ដុំ មិនបានលូតលាស់ពេញលេញ ឯខាងផ្នែកចិត្តគំនិត បង្កឱ្យកើតមានភាពព្រហើនកោងកាច និងខ្វះការ ស្វែងយល់សង្គម ព្រោះឋិតនៅក្នុងពិភពរបស់ខ្លួនឯង ច្រើនពេក រហូតដល់មិនចាប់ច្រើនអារម្មណ៍អ្នកដទៃ ដែលផលប៉ះពាល់ទាំងនេះ អាចកើតឡើងបាន ប្រៀបដូចជា កុមារញៀនទូរទស្សន៍ដែរ។
ទឹកឃ្មុំ និងវិធីទទួលទានតាមក្បួនចិន
៦វិធី កែបញ្ហាលើគ្រែ
ការរួមភេទ គឺជាកិច្ចការរបស់មនុស្ស២នាក់ បញ្ហាភាពមិនសុខសមបំណងដែលកើតឡើងលើគ្រែ មាន ផលប៉ះទង្គិចចំពោះអារម្មណ៍ជាខ្លាំង ធ្វើឱ្យមានភាពតានតឹង អាចជាមូលហេតុនៃការបែកបាក់គ្នា នៅទីបំផុតបាន ដែលអ្នកគួររកវិធីកែខៃឱ្យបានសមស្រប...
Friday, September 09, 2011
ទឹកផ្លែប៉ោមខាប់ ល្អសម្រាប់សុខភាព
ទឹកផ្លែប៉ោម ដែលខាប់ៗ មើលទៅមិនគួរឱ្យចង់ទទួលទាន តែវាគឺជាទឹកផ្លែឈើដែលអ្នកមិនគួរមើលរំលងឡើយ ព្រោះនៅក្នុងទឹកផ្លែប៉ោមនោះ
តិចនិកសម្រាប់បុរសជួយដៃគួដល់ចំណុចកំពូល
ស្ត្រីភាកច្រើនមានការពិបាកនឹងដល់ចំណុចកំពូល តើបុរសជាដៃគួរធ្វើយ៉ាងណា?
-រួមភេទនៅពេលដែលអ្នកទាំងពីរសុខចិត្ដ និងយល់ព្រមដូចគ្នា ត្រូវទៅតាមកាលៈទេសៈ ដោយមានការទទួលខុសត្រូវចំពោះគូស្នេហ៍ ឬព្រមព្រៀងនឹងសាងនូវសង្គមគ្រួសារមួយ។
-រួមភេទនៅពេលដែលអ្នកទាំងពីរសុខចិត្ដ និងយល់ព្រមដូចគ្នា ត្រូវទៅតាមកាលៈទេសៈ ដោយមានការទទួលខុសត្រូវចំពោះគូស្នេហ៍ ឬព្រមព្រៀងនឹងសាងនូវសង្គមគ្រួសារមួយ។
ដំំណឹងល្អ សម្រាប់ស្ដ្រីត្រគាកធំ
ស្ដ្រីមួយចំនួន ដែលមានត្រគាកធំជ្រុលពេក តែងបារម្ភខ្លាចមើលទៅមិនស្រស់ស្អាត ប៉ុន្ដែ យោងតាមអ្នកវិទ្យាសាស្ដ្រពីសាលាវេជ្ជសាស្ដ្រហារវ៉ាដ ទីក្រុងប៊ូស្ដុន សហរដ្ឋអាមេរិក បានប្រាប់ថា
សញ្ញាខុសប្រក្រតី នៃខ្សែភ្នែក
សុខភាពភ្នែក ជាការសំខាន់ ទោះជាអាយុប៉ុន្មានក៏ដោយ ពិសេស បើអ្នកអាយុ៦០ឆ្នាំឡើងទៅ គួរទៅពិនិត្យភ្នែកជាប្រចាំ រាល់ឆ្នាំ។
ប៉ុន្ដែ ប្រសិនបើមានអ្វីខុសប្រក្រតីកើតឡើងចំពោះភ្នែក ដូចខាងក្រោម គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យផ្នែកចក្ខុជាបន្ទាន់...។
ប៉ុន្ដែ ប្រសិនបើមានអ្វីខុសប្រក្រតីកើតឡើងចំពោះភ្នែក ដូចខាងក្រោម គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យផ្នែកចក្ខុជាបន្ទាន់...។
ក្រោយទទួលទានអាហារ មិនគួរដុសធ្មេញភ្លាម

មនុស្សមួយចំនួន មានទម្លាប់ដុសធ្មេញ រាល់ពេល ក្រោយទទួលទានអាហារ ជាពិសេស បើទទួលទានអាហារដែលមានរសជាតិផ្អែម នំចំណីផ្សេងៗ រួមទាំងភេសជ្ជៈមានជាតិហ្គាស់ ព្រោះបើទទួលទានអាហារទាំងនេះហើយ មិនដុសធ្មេញ អាចធ្វើឱ្យធ្មេញឆាប់ពុក ។
Monday, July 25, 2011
ប្រយោជន៍ជីរវ៉ាន់ស៊ុយ ចំពោះសុខភាព
ជីរវ៉ាន់ស៊ុយ អាចយកមកផ្សំជាមួយមុខម្ហូប ឱ្យមានរសជាតិឈ្ងុយក្រអូបឆ្ងាញ់ ជាពិសេស មានប្រយោជន៍ច្រើន សម្រាប់សុខភាព...។
Friday, July 01, 2011
បាយឆាគ្រឿងសមុទ្រពិសេស
បង្គា មឹក ១ ចានចង្កឹះ, ជីរវ៉ាន់ស៊ុយ ១ ចានចង្កឹះ, ខ្ទឹមស ៥-៧ កំពឹស, ម្រេចស ១៥ គ្រាប់, ម្ទេសដៃនាងក្រហមហាន់បណ្តោយ ២ ផ្លែ, បាយស្រួយ ២ ចានចង្កឹះ, ម្សៅស៊ុប ឬអំបិល ២ ស្លាបព្រាកាហ្វេ, ទឹកត្រី ១ ស្លាបព្រាយបាយ, ស្ករស ២ ស្លាបព្រាបាយ, ប្រេងឆា ៣ ស្លាបព្រាបាយ។
- វិធីធ្វើ ៖
១-បុកម្រេច ជីរវ៉ាន់ស៊ុយ ខ្ទឹមស បញ្ចូលគ្នាឱ្យម៉ដ្ឋ ហើយយកទៅ ឆាកឱ្យឈ្ងុយ មុននឹងដាក់បង្គា មឹក ឆាជាមួយ។ បន្ទាប់មក ថែម ម្សៅស៊ុបខ្នរ ទឹកត្រី និងស្ករស និងទឹកបន្តិចផង។
២-ភ្លក្សមើលរសជាតិឱ្យល្មមតាមដែលចំណូលចិត្ត រួចហើយសឹម ថែមបាយស្រួយ ចូលឆាច្របល់ឱ្យសព្វ មុននឹងដួសដាក់ចាន ដោយរោយ ម្ទេសដៃនាងហាន់ ពីលើបាយនោះ ទើបមានឱជារសឆ្ងាញ់ពិសា៕
អំបិល និងប្រយោជន៍សុខភាព
១. ជាវត្ថុដែលមិនអាចអត់បាន ៖
តួនាទីចម្បងរបស់អំបិល គឺសម្រួលសម្ពាធឈាម និងសារធាតុរាវនៅក្នុងរាងកាយ ឱ្យនៅធម្មតា បញ្ជូនសារធាតុអាហារទៅកាន់កោសិកាផ្សេងៗនៃរាងកាយ ធ្វើឱ្យកាល់ស្យូម និងសារធាតុរ៉ែផ្សេងៗ រលាយក្នុងឈាម គ្រប់គ្រងការបង្រួមខ្លួននៃសាច់ដុំ បង្កើនការធ្វើការ របស់កោសិកាប្រសាទប្រភេទខ្លះ ដែលមានទឹក និងអំបិល ជាអ្នកចិញ្ចឹម។
២. សម្រួលចង្វាក់បេះដូង ៖
អំបិល មានប្រសិទ្ធភាពខ្លាំងណាស់ក្នុងការសម្រួលជីពចរឱ្យប្រក្រតី។ គ្រាន់តែពិសាទឹក ១-២កែវ រោយអំបិលបន្តិច នឹងជួយកាត់បន្ថយអាការបេះដូង លោតញាប់ បានយ៉ាងឆាប់រហ័ស ហើយនៅក្នុងរយៈពេលវែង អាចជួយកាត់បន្ថយសម្ពាធឈាម តែត្រូវពិសាទឹកឱ្យច្រើន ដើម្បីលាងជម្រះអំបិល ដែលលើសចេញផងដែរ។
៣. ជាថ្នាំប្រឆាំងនឹង Histamine ៖
កាត់បន្ថយអាការហឺត ដោយការពិសាទឹក ១-២កែវ និងលាបអំបិលលើអណ្តាត ជំនួសឱ្យថ្នាំបាញ់ (ជួយឱ្យគេងលក់ស្រួល)។ ក្រៅពីនេះ នៅជួយកាត់បន្ថយអាការក្អកស្ងួត ធ្វើឱ្យប្រព័ន្ធដង្ហើមគ្មានសំបោរ។ ពិសេស អ្នកកើតជំងឺហឺត ឬថង់ខ្យល់ប៉ោង អំបិលមានគុណប្រយោជន៍ជាថ្នាំសម្លាប់មេរោគបានទៀតផង។
៤. បំបាត់ភាពតានតឹង ៖
អំបិល ជួយរក្សាកម្រិតសារធាតុបញ្ជូនឆ្លងកាត់ប្រសាទ នៅក្នុងខួរក្បាល ដែលជាថ្នាំប្រឆាំងនឹងជំងឺសោកសៅតាមធម្មជាតិ ដូចជា សារធាតុសេរ៉ូថូនីន, មេឡាថូនីន និងទ្រីពតាមីន។
៥. កាត់បន្ថយជាតិអាស៊ីដក្នុងរាងកាយ ៖
អំបិល សំខាន់ណាស់ចំពោះការនាំយកអាស៊ីដដែលលើស ចេញពីកោសិកា ជាពិសេស កោសិការខួរក្បាល បើគ្មានអំបិលទេ អាចនឹងធ្វើឱ្យកើតជំងឺវង្វេងវង្វាន់ ហើយរាងកាយ នឹងមានអាស៊ីដច្រើនឡើង ព្រោះតម្រងនោម មិនអាចច្រោះអំបិលដែលលើសចេញមកតាមទឹកនោមបាន។
បើបរិភោគអំបិលតិចពេក អាចធ្វើឱ្យសាច់ដុំកន្ត្រាក់ ជីពចរលោតខុសចង្វាក់ ដល់ថ្នាក់បាត់បង់ជីវិតបាន។ ប៉ុន្តែ ការបរិភោគអំបិលច្រើនពេក អាចធ្វើឱ្យលើសឈាម (បរិមាណអំបិលដែលគួរទទួលទាន ក្នុងមួយថ្ងៃ គឺ៤០០-១.៤៧០មិល្លីក្រាម)៕
Thursday, June 23, 2011
វិធីអញ្ជើញទីជូអៀ ឬជំនាងផ្ទះ
-ការអញ្ជើញទីជូអៀ ឬជំនាងផ្ទះ មាន២ករណី គឺ ៖
១.មិនធ្លាប់មានទីជូអៀ ហើយត្រូវសាងផ្ទះឱ្យទីជូអៀ។
២.មានទីជូអៀរួចហើយ ចង់ផ្លាស់ប្តូរថ្មី ដោយការទិញផ្ទះថ្មីឱ្យទីជូអៀ និងធ្វើពិធីសុំប្តូរផ្ទះថ្មី ឱ្យទីជូអៀ ដោយធ្វើពិធីអញ្ជើញទេវៈឱ្យមករស់នៅក្នុងផ្ទះថ្មី ជំនួសផ្ទះចាស់ដែលត្រូវរើចេញ។ ចំពោះរបស់ចាស់ដែលទ្រុឌទ្រោម ឬមិនស្អាត (ចង់ប្តូរថ្មី) អាចយកទៅចោលបាន។
Friday, June 17, 2011
បង្កងស្ងោរជ្រក់ពិសេស
-គ្រឿងផ្សំ ៖
បង្កងទន្លេ ឬ បង្កងសមុទ្រ ៦ក្បាល, ជីរវ៉ាន់ស៊ុយ ហាន់ទាំងប្ញសល្អិត ១ស្លាបព្រាបាយ, ខ្ទឹមក្រហម ៥មើម, ម្រេច ប្រមាណ១០គ្រាប់, ប៊ីចេង ឬម្សៅស៊ុប បន្តិចបន្តួច, កាពិ ១ស្លាបព្រាកាហ្វេ, ខ្ទឹមក្រហមចិញ្ច្រាំ ៣មើម, ទឹកស្អាត សម្រាប់ស្ងោរជ្រក់ ៣កែវ, អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ, ទឹកអម្ពិលទុំ ៣ស្លាបព្រាបាយ,ស្ករស ៣ស្លាបព្រាបាយ, ដើមខ្ទឹម ហាន់កង់ៗ ២-៣ដើម, ប្រេងឆា ៣ស្លាបព្រាបាយ។
វិធីត្រួតពិនិត្យម៉ាស៊ីនត្រជាក់រថយន្ត ដោយខ្លួនឯង
ម៉ាស៊ីនត្រជាក់រថយន្ត មានតួនាទីផ្តល់ផាសុកភាពដល់អ្នកជិះក្នុងរថយន្ត ដូច្នេះ ដឹងពីវិធីត្រួតពិនិត្យម៉ាស៊ីនត្រជាក់ ដើម្បីឱ្យវាអាចប្រើការបានយូរ...។
Thursday, June 09, 2011
ស្វែងរកសេចក្តីសុខពីការថើប
ថើប ជាភាសាផ្នែករាងកាយមួយ បង្ហាញពីក្តីស្រលាញ់។ ម៉្យាងទៀត ការថើប អាចបង្ហាញពីការរាក់ទាក់គ្នា ការនិយាយ លាគ្នា ការបង្ហាញពីការនឹករលឹក ឬពេលខ្លះ ជាការបើកឆាកស្នេហា...។
អាហារសមុទ្រ ជួយឱ្យសុខភាពរឹងមាំ
ថ្វីត្បិតអាហារសមុទ្រ មានកូលេស្តេរ៉ូលខ្ពស់ ធ្វើឱ្យមនុស្សមួយចំនួនខ្លាចរអា មិនហ៊ានទទួលទាន។ ប៉ុន្តែ បើអ្នកទទួលទានក្នុងបរិមាណដែលសមស្រប វានឹងជួយឱ្យអ្នក មានសុខភាពរឹងមាំ...។
Friday, June 03, 2011
ជ្រើសពណ៌ និងស្លាកលេខរថយន្ត តាមថ្ងៃកំណើត
Tuesday, May 31, 2011
ចេកណាំវ៉ា និងសុខភាព
ចេកណាំវ៉ា (ចេកទឹក) មិនត្រឹមតែធ្វើឱ្យស្បែក ស្រស់ស្អាតនោះទេ ថែមទាំងអាចបំបាត់នូវបញ្ហាក្លិន មាត់បានថែមទៀត។ ក្រៅពីនេះ ចេកណាំវ៉ា នៅមានប្រយោជន៍ជាច្រើនទៀត ចំពោះសុខភាព...។
Saturday, May 28, 2011
ថែរាងឱ្យស្វែលស្អាត ដោយអាហារ
អាហារមានកាកសរសៃ ជួយដល់ការសម្រកទម្ងន់ ព្រោះវាសម្រួលដល់ការរំលាយអាហារ និងការបញ្ចោញចោល បន្ថយកម្រិតកូលេស្តេរ៉ូល បង្កើតការគ្រប់គ្រងទម្ងន់ និងកម្រិតជាតិស្ករក្នុងឈាម រួមទាំងប្រឆាំងនឹងការបង្កជំងឺមហារីក បន្ថយឱកាសប្រឈមនឹងជំងឺសរសៃឈាមបេះដូង។ ដើម្បីទទួលបានសុខភាពល្អ រាងកាយស្អាត សមសួន អ្នកគួរសាកល្បងទទួលទានអាហារដូចខាងក្រោម...។
Friday, May 27, 2011
ចំណុចគូរសង្កេត ដើម្បីកូនតូចសុខភាពល្អ
ឪពុកម្តាយត្រូវឧស្សាហ៍សង្កេតកូនតូចរបស់ខ្លួនថា មានភាពខុសប្រក្រតីអ្វីកើតឡើងឬទេ? ដើម្បីថែទាំសុខភាពកូនតូច ឱ្យបានល្អជានិច្ច។ ខាងក្រោមជាចំណុចដែលអ្នកគួរសង្កេត ៖
Thursday, May 26, 2011
ថ្ងៃសែន និង ការសែនទីជូអៀ ឬជំនាងផ្ទះ
ថ្ងៃសែនទីជូអៀ ឬជំនាងផ្ទះ ៖
ក្រៅពីការសែនទីជូអៀ តាមប្រក្រតី ដែលសែនរៀងរាល់ថ្ងៃឈិវអ៊ិក និងចាប់ង៉ូវ គឺថ្ងៃទី០១ និងថ្ងៃទី១៥ រៀងរាល់ខែ តាមប្រតិទិនចិន នៅមានការសែនក្នុងថ្ងៃទី០២ និងទី១៦ ទៀតផងដែរ ដែលហៅថា ចងែ ឬសែនងែ ជាពិសេសបំផុត គឺងែដំបូង ថ្ងៃទី០២ ខែ១ និងងែចុងក្រោយ ថ្ងៃទី១៦ ខែ១២ រៀងរាល់ឆ្នាំ នឹងមានការសែនព្រេនយ៉ាងធំដុំ ដើម្បីសុំពរពីជំនាងផ្ទះ និងជាការដោះពាក្យបណ្តាសា តបស្នងបុណ្យគុណចំពោះទីជូអៀ ដែលបានជួយឃុំគ្រង ថែរក្សាអ្នករស់នៅក្នុងផ្ទះ ឱ្យរស់នៅបានសុខសប្បាយ សុខភាពល្អ ប្រកបរបររកស៊ី ឬធ្វើការងារផ្សេងៗបានរលូនល្អ។
កូនតូចរាករូស ពេលផ្លាស់ប្តូរវឌ្ឍនាការ
អ្នកម្តាយជាច្រើនប្រាកដជាធ្លាប់សង្កេត និងមានការសង្ស័យ អំឡុងពេលដែលកូនតូចមានការផ្លាស់ប្តូរវឌ្ឍនាការ ពីការចេះអង្គុយ មកវារ រួចមកតោងឈរ និងចេះដើរ កូនតូចមានអាការរាករូស (រមាក) ញឹកញាប់។
តិចនិកតែងមុខ សម្រាប់ស្ត្រីសម្បុរស្រអែម
ស្ត្រីសម្បុរស្រអែម ឬស្បែកពណ៌ទឹកឃ្មុំ អាចលើកសម្រស់របស់ខ្លួនឱ្យស្អាត សិចស៊ី ទាន់សម័យ ដោយពណ៌ត្នោត ឬពណ៌ទឹកឃ្មុំ ដែលនឹងធ្វើឱ្យអ្នកមើលទៅស្រស់ស្អាត យ៉ាងស្រទន់ និងសិចស៊ីគួរឱ្យទាក់ទាញ...។
Wednesday, May 25, 2011
ថែសម្រស់ស្បែក ដោយ Baby Oil
ប្រេង Baby Oil មិនត្រឹមតែជាផលិតផលថែស្បែកទារកប៉ុណ្ណោះទេ តែគេអាច យកវាមកប្រើជាប្រយោជន៍ច្រើនយ៉ាងទៀត ដែលស្ត្រីទាំងឡាយ គួរមានទុកនៅលើតុគ្រឿងសម្អាង ដើម្បីជួយថែទាំសម្រស់ ដូចជា ប្រើសម្រាប់ជូតគ្រឿងសម្អាងលើផ្ទៃមុខ និងជុំវិញភ្នែកបានយ៉ាងស្អាត និងទន់ភ្លន់។
Tuesday, May 24, 2011
ទឹកក្រឡុកផ្លែឈើ ៣មុខ ប្រឆាំងមហារីក
ផ្លែសារី ក្រូចឆ្មារ និងផ្លែគីវី មានសារធាតុអាហារមានប្រយោជន៍សំខាន់ អាចកម្ចាត់ជាតិពុលចេញពីរាងកាយ និងមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលជាប្រភពបង្កមហារីក។ ដូច្នេះ បើអ្នកធ្វើភេសជ្ជៈ ដោយកិនក្រឡុកផ្លែឈើទាំង៣យ៉ាង អ្នកនឹងទទួលបាននូវសារធាតុអាហារយ៉ាងសម្បូរបែប ថែមទាំងអាចបង្ការជំងឺមហារីក បានទៀតផង...។
វិធីប៉ះប៉ូវស្នាមឆ្កូតលើតួរថយន្ត
ច្រើនតែកើតមាន បន្ទាប់ពីរថយន្តត្រូវប៉ះទង្គិចគ្នាស្រាលៗ ជាមួយរថយន្តផ្សេងទៀត។ ប្រសិនបើមានស្នាមកោសប្រឡាក់បន្តិចបន្តួចនោះ អ្នកអាចយកថ្នាំប៉ូលា មកដុសខាត់ឱ្យស្អាតឡើងវិញបាន ប៉ុន្តែ ប្រសិនបើប្រឡាក់ពណ៌ ហើយមានស្នាមក្រពឹតផងនោះ អ្នកត្រូវយករថយន្តទៅឱ្យជាងជួសជុល។
Monday, May 23, 2011
ជំនឿអំពីជំនាងផ្ទះ
ប្រការហាមឃាត់ ក្នុងការដាក់ហ៊ឹងទីជូអៀ ឬជំនាងផ្ទះ ៖
-ហាមដាក់នៅក្នុងបន្ទប់ដាក់របស់របររញ៉េរញ៉ៃ។
-ហាមដាក់នៅក្រោមធ្នឹម។
-ហាមដាក់បែរមុខតម្រង់ទៅបន្ទប់ទឹក។
-ហាមដាក់បែរមុខទៅរកអាងទឹកគ្រប់ប្រភេទ។
-ហាមដាក់បែរមុខទៅរកទូចិញ្ចឹមត្រី។
-ហាមដាក់ទូចិញ្ចឹមត្រី នៅពីលើទីជូអៀ។
-ហាមដាក់រូបភាពអាសអាភាស ពីខាងមុខទីជូអៀ។
-ហាមដាក់ផ្អែកទីជូអៀ នឹងបង្គន់ឬបន្ទប់ទឹក។
-ហាមដាក់ហ៊ឹងជំនាងផ្ទះ ក្នុងទិសដែលឆុងនឹងឆ្នាំកំណើតម្ចាស់ផ្ទះ។

-ហាមដាក់នៅក្រោមធ្នឹម។
-ហាមដាក់បែរមុខតម្រង់ទៅបន្ទប់ទឹក។
-ហាមដាក់បែរមុខទៅរកអាងទឹកគ្រប់ប្រភេទ។
-ហាមដាក់បែរមុខទៅរកទូចិញ្ចឹមត្រី។
-ហាមដាក់ទូចិញ្ចឹមត្រី នៅពីលើទីជូអៀ។
-ហាមដាក់រូបភាពអាសអាភាស ពីខាងមុខទីជូអៀ។
-ហាមដាក់ផ្អែកទីជូអៀ នឹងបង្គន់ឬបន្ទប់ទឹក។
-ហាមដាក់ហ៊ឹងជំនាងផ្ទះ ក្នុងទិសដែលឆុងនឹងឆ្នាំកំណើតម្ចាស់ផ្ទះ។
កាដូខួបកំណើត ដែលយុវវ័យចូលចិត្ត
១.នំឃេក ៖
ទោះបីជាមិនមែនជានំបែបប្រពៃណីខ្មែរក៏ដោយ ប៉ុន្តែ វាបានឆ្លងចូលមកក្នុងប្រទេសកម្ពុជា យូរដែរមកហើយ រហូតក្លាយជាការនិយមសម្រាប់ មនុស្សសម័យថ្មី។ ពិធីខួបកំណើតណា ដែលគ្មាននំឃេក គឺប្រៀបដូចជាស្ត្រីដែលពុំបានលាបក្រែមដូច្នោះដែរ មើលទៅដូចជាខ្វះអ្វីម៉្យាង។ ដូចនេះហើយ ទើបយុវវ័យមិនដែលបដិសេធនឹងកាដូប្រភេទនេះ និងលើកស្ទួយឱ្យវាជាកាដូពេញនិយមលំដាប់ទីមួយ ក្នុងស្រទាប់យុវវ័យ។
Saturday, May 21, 2011
បញ្ហាទាំង ៥ នៃជីវិតផ្លូវភេទ
តើអ្នកមានគូជីវិតឬនៅ? បើមាន តើអ្នកពេញចិត្តនឹងបរិមាណសិចដែលអ្នកមានដែរទេ? ឬអ្នកមិនទាន់ ច្បាស់ក្នុងចិត្ត? ដើម្បីដឹងច្បាស់ ចូរស្វែងយល់ពីសញ្ញាដែលប្រាប់ពីបញ្ហាជីវិតសិច ដូចតទៅនេះ...។
ប្រសិនបើមិនច្បាស់ក្នុងចិត្តថា ជីវិតសិចរបស់ អ្នកបានប្រសើរដែរឬយ៉ាងណានោះ ដល់ពេលដែលអ្នកគួរតែដឹងក្នុងរឿងនេះហើយ ដើម្បីកែខៃឱ្យប្រសើរឡើង...។
Thursday, May 19, 2011
វិធីតែងមុខ នាំលាភសំណាង
-ស្បែកមុខ ៖
ជ្រើសគ្រឿងសម្អាងដែលអាចជួយបិទបាំង ឬកាត់បន្ថយសំណាងអាក្រក់ចេញ ដូចជា ប្រជ្រុយ ស្នាមជាំ អុជខ្មៅ ស្នាមជ្រីវជ្រួញ ស្នាមខ្មៅស្រអាប់ និងពណ៌ស្បែកដែលគ្រើមក្រោមភ្នែក។ គួរតែងមុខឱ្យភ្លឺស្រស់ថ្លា និងប្រើម្សៅបិទបាំងស្នាម ស្នាមខ្មៅពពាល ដើម្បីឱ្យអារម្មណ៍ស្រស់ថ្លាឡើង និងបានទទួលលាភថ្មីៗជានិច្ច។ កណ្តាលថ្ងាស គួរប្រើម្សៅបិទបាំងស្នាម ឬម្សៅទ្រនាប់ មកជួយបិទបាំងស្នាមជ្រីវជ្រួញ។ សៀតផ្កា គួរម៉ដ្ឋផូរផង់ ដោយប្រើពណ៌ហៃឡាយថ៍ បន្ថែមលាភសំណាង។
ពេលវេលាល្អបំផុត សម្រាប់ការហាត់ប្រាណ
វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រកីឡា និងការហាត់ប្រាណ មួយកន្លែងបានឱ្យដឹងថា ពេលវេលាសមស្របបំផុត ក្នុងការហាត់ប្រាណ សម្រាប់មនុស្សភាគច្រើន (ជាង៩០%) គឺចន្លោះរវាងម៉ោង ៤រសៀល រហូតដល់ម៉ោង ៧យប់ ព្រោះសីតុណ្ហភាពរាងកាយ នឹងកើនឡើងខ្ពស់បំផុត សាច់ដុំមានការរីកមាឌ និងមានភាពយឺតល្អ ជាពេលដែលរាងកាយ មានកម្លាំងកំហែងបំផុត ចង្វាក់លោតនៃបេះដូង និងសម្ពាធឈាមទាប។
ដូច្នេះ មិនចាំបាច់ត្រូវប្រឹងប្រែងច្រើនពេក ក្នុងការហាត់ប្រាណ ធ្វើឱ្យមានចិត្តចង់ហាត់ប្រាណជាងមុន ឬបើមានរបួស ក៏ ស្រាលជាងមុនដែរ។
ចំពោះស្ត្រី ពេលវេលាសម្រាប់ការហាត់ប្រាណ សមស្របបំផុត ក្នុងខែនីមួយៗ គឺអំឡុងពេល ៧-១៤ថ្ងៃ បន្ទាប់ពីអូវុលទុំជ្រុះ ព្រោះកម្រិតអ័រម៉ូនប្រូចេស្តេរ៉ូន នឹងកើនឡើងខ្ពស់ ធ្វើឱ្យមានឥទ្ធិពល ចំពោះវិធីដែល រាងកាយប្រើប្រាស់ជាតិខ្លាញ់ និងការបូអ៊ីដ្រាត។
ក្រៅពីនេះ បើមានអាការឈឺពោះ ក្នុងពេលមករដូវ ជាប្រចាំ ការហាត់ប្រាណជាប់លាប់ ទោះបីជាក្នុង ពេលមករដូវក្តី នឹងអាចជួយបន្ថយអាការឈឺពោះ បានទៀតផង។
៣ចំណុច ជំរុញការចងចាំរបស់កូន
ភ្នែក ជាចំណុចចាប់ផ្តើមនៃការស្វែងយល់ ក្នុងវ័យកុមារ អ្វីៗដែលគេមើលឃើញ នឹងរក្សាទុកជាទិន្នន័យ ហើយនៅពេលធំឡើង កុមារនឹងទាញយកទិន្នន័យទាំងនោះទៅប្រើ។ ជាមួយគ្នានេះ ឪពុកម្តាយគួរជំរុញការរីកចម្រើន ផ្នែកការចងចាំរបស់កូនតូច តាម៣ចំណុចខាងក្រោម...។
Tuesday, May 17, 2011
ស្លាបមាន់ចៀន គ្រឿងទេស
-ស្លាបមាន់ ៣០០ក្រាម
-ទឹកស៊ីអ៊ីវ ២-៣ស្លាបព្រាបាយ
-ស្ករស ១-២ស្លាបព្រាបាយ
-ប្ញសជីរវ៉ាន់ស៊ុយ ១គល់
-ខ្ទឹមស ដំឱ្យបែក ៣កំពឹស
-ម្រេចបុកល្អិត ៤ស្លាបព្រាបាយ
-អំបិល ឬម្សៅស៊ុបខ្នរ ២ស្លាបព្រាកាហ្វេ
-ប្រេងឆា ១-២ស្លាបព្រាបាយ។
វិធីធ្វើ ៖
១-ប្រឡាក់គ្រឿងស្លាបមាន់ ដោយច្របល់ជាមួយទឹកស៊ីអ៊ីវ និង ប្ញសជីរវ៉ាន់ស៊ុយ ដែលបុកម៉ដ្ឋហើយ ព្រមទាំងស្ករស ម្សៅស៊ុបខ្នរ ទឹកត្រី និងខ្ទឹមស រួចផ្អាប់ទុកក្នុងទូទឹកកក ឱ្យបានយ៉ាងតិច ១ម៉ោង។
២-បន្ទាប់មក ចាក់ប្រេងឆា ចូលក្នុងខ្ទះ ឱ្យក្តៅសិន ទើបយក ស្លាបមាន់ដែលបានប្រឡាក់គ្រឿងរួចនោះ មកចៀនឱ្យឆ្អិន រហូតឡើងពណ៌ រាងក្រហមល្អ ទើបស្រង់ឡើង ទុកឱ្យស្រស់ប្រេង ជាការស្រេច៕
អាហារជួយកាត់បន្ថយកូលេស្តេរ៉ូល
កូលេស្តេរ៉ូល ជាមូលហេតុដ៏សំខាន់ដែលធ្វើឱ្យកើតជំងឺលើសឈាម រួមទាំង ជំងឺបេះដូង។ ខាងក្រោមនេះ ជាអាហារដែលជួយកាត់បន្ថយកូលេស្តេរ៉ូល...។
Monday, May 16, 2011
ប្រយោជន៍ទាំង១០ នៃការរួមភេទ
១-ជាការហាត់ប្រាណ ៖
ការរួមភេទ ជាផ្នែកមួយនៃការហាត់ប្រាណ។ នេះជាទិន្នន័យបានពីអំណះអំណាងរបស់ក្រុមគ្រូពេទ្យ នៅសាកលវិទ្យាល័យ ផេនស៊ីលវ៉ានៀ ដែលបានណែនាំថា ការរួមភេទ ក្នុង១សប្តាហ៍ ៣ដង អាចជួយដុតបំផ្លាញថាមពលបានប្រមាណ ៧.៥០០កាឡូរី ក្នុង១ឆ្នាំ ឬស្មើនឹងការរត់ចម្ងាយ ប្រមាណ១២០គ.ម។
២-ជួយបង្កើនការដកដង្ហើម ៖
ការរួមភេទ អាចជួយបង្កើនបរិមាណខ្យល់អុកស៊ីហ្សែន ក្នុងកោសិកា និងជួយឱ្យដំណើរការរបស់អវយវៈ និងភ្នាស មានប្រសិទ្ធភាពពេញលេញល្អ។
ជំនឿអំពីការរៀបចំតុធ្វើការ
ការរៀបចំទីតាំង និងសណ្តាប់ធ្នាប់របស់ តុ និងកៅអី សម្រាប់អង្គុយធ្វើការប្រចាំថ្ងៃ តាមក្បួនហុងស៊ុយ ឱ្យបានល្អ នឹងជួយឱ្យការងាររបស់អ្នក កាន់តែទទួលបាន ជោគជ័យ...។
Tuesday, May 10, 2011
វិធីថែទាំសុខភាព ប្រចាំថ្ងៃ
១-ទទួលទានទឹក ឱ្យបានច្រើន ពេញ១ថ្ងៃ ៖
គួរដាក់ទឹកតាមខ្លួន ជានិច្ច ព្រោះទឹក មានសារសំខាន់ណាស់ ដល់គ្រប់ប្រព័ន្ធក្នុងរាងកាយ និងកោសិកាស្បែក។ ការទទួលទានទឹក បានគ្រប់គ្រាន់ អាចជួយបន្ថយការអស់កម្លាំង ធ្វើឱ្យរាងកាយ ស្វាហាប់។ ប៉ុន្តែ បើអ្នកមិនចូលចិត្តទឹកសុទ្ធធម្មតា អ្នកអាចទទួលទានទឹកតែ ស្រាលៗ ឬអាចច្របាច់ក្រូចឆ្មារ បន្ថែមរសជាតិក៏បាន។
២-បន្ថយការទទួលទានកាហ្វេ និងភេសជ្ជៈដែលមានជាតិស្ករ និងកាហ្វេអ៊ីន ៖
ដូចជា ទឹកក្រូចមានជាតិហ្គាស់ ភេសជ្ជៈប៉ូវកម្លាំង ព្រោះជាតិស្ករ និងកាហ្វេអ៊ីន ជួយជំរុញឱ្យរាងកាយមានកម្លាំង ប៉ុន្តែ បានតែរយៈពេលដំបូងប៉ុណ្ណោះ បន្ទាប់មក កម្លាំងនឹងថយចុះខ្លាំង។ ដូចនេះ អ្នកគួរទទួលទានតែបៃតង តែខ្មៅឱសថបុរាណ ដែលគ្មានជាតិស្ករ ជំនួសវិញ។
ស្ប៉ាខ្លួន តាមរាសីកំណើត
អ្នកអាចស្ប៉ានៅផ្ទះដោយខ្លួនឯង តាមវិធីងាយៗ ខាងក្រោមនេះ ដោយប្រើប្រេងក្រអូប ដែលសមស្របទៅតាមរាសីកំណើតរបស់ខ្លួន...។
មនុស្សមីនរាសី កក្កដរាសី និងតុលារាសី ៖
សម្រាប់មនុស្សក្នុងរាសីនេះ ក្លិនផ្កាម្លិះ ផ្តល់អារម្មណ៍ធូរស្រាល និងជួយឱ្យចិត្តគំនិតស្ងប់ស្ងៀម។ ម៉្យាងទៀត វាមានក្លិនស្រាល ពោរពេញដោយមន្តស្នេហ៍ សមស្របជាមួយអ្នកដែលទន់ភ្លន់ ពូកែស្រមៃ និងចូលចិត្តសិល្បៈ។
មនុស្សឧសភរាសី និងកញ្ញារាសី ៖
សមស្របនឹងក្លិនក្រអូបបែបជីរអង្កាម ដែលជួយបំបាត់បញ្ហាឈឺក្បាល និងឆ្លងមេរោគ នៅផ្លូវដង្ហើម។ បើអ្នកបានស្រូបក្លិននេះ នឹងមានអារម្មណ៍ធូរស្រាលយ៉ាងច្រើន។
មនុស្សមេសរាសី និងសីហរាសី ៖
ក្លិនស្លឹកគ្រៃ និងក្លិនក្រូចសើច សមស្របបំផុតសម្រាប់អ្នក ព្រោះវាផ្តល់ភាពស្រស់ស្រាយ ក្រអូបត្រជាក់ ធ្វើឱ្យចិត្តធូរស្រាល បាត់អស់ភាពហត់នឿយ អារម្មណ៍ស្រស់ថ្លា ។
មនុស្សកុម្ភរាសី និងវិច្ឆិករាសី ៖
អ្នកមានទំនុកចិត្តលើខ្លួនឯងខ្ពស់ សមស្របជាមួយក្លិនក្រអូប បែបក្លិនយូខាលីពតាស់ ព្រោះវាផ្តល់អារម្មណ៍ស្រស់ថ្លា ធូរស្រាលខួរក្បាល។
មនុស្សមិថុនរាសី និងធនុរាសី ៖
អ្នកសមស្របជាមួយក្លិនក្រអូបរបស់ក្រូច ក្រូចឆ្មារ ខ្ញី ព្រោះវាអាចជួយ សម្រួល ឱ្យខួរក្បាលធ្វើការបានល្អ និងបណ្តេញញើស សមស្របចំពោះស្ត្រីដែលងាយធុញទ្រាន់ ចូលចិត្តផ្សងព្រេង និងមានគំនិតច្នៃប្រឌិត។
មនុស្សមកររាសី ៖
ក្លិនផ្កាក្តាំងងា នឹងជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ ស្រស់ថ្លា បន្ថយភាពភ័យរន្ធត់ និងជួយឱ្យស្ត្រីមានមន្តស្នេហ៍ទាក់ទាញ សិចស៊ីជាងមុន៕
Thursday, May 05, 2011
ផឹកតែ ការពារឡើងទម្ងន់
ការផឹកតែរុក្ខឱសថ នឹងធ្វើឱ្យរាងកាយ មានអារម្មណ៍ស្រស់ស្រាយ កក់ក្តៅ ជាពិសេស បើនៅអំឡុងរដូវរងា មានអាកាសធាតុត្រជាក់ ការផឹកទឹកតែក្តៅឧណ្ហៗ ១កែវ នឹងជួយសម្រួលតុល្យភាពរបស់រាងកាយ។
បើចង់ឱ្យបានប្រសិទ្ធភាពខ្ពស់ គួរផឹកនៅពេលព្រឹក ព្រោះសារធាតុក្នុងទឹកតែ អាចជួយឱ្យប្រព័ន្ធបញ្ចេញកាកសំណល់ក្នុងរាងកាយ ធ្វើការបានល្អ។
ក្រៅពីនេះ ការផឹកតែរុក្ខឱសថ ថែមទាំងជួយទៅរំលាយជាតិខ្លាញ់ ជាការជួយសម្រកទម្ងន់ បានទៀតផង។
បច្ចុប្បន្ននេះ តែ មានច្រើនប្រភេទ ដែលមានដាក់លក់នៅលើទីផ្សារ សម្រាប់អ្នកជ្រើសរើស មានដូចជា តែបៃតង តែខារម៉ូម៉ៃល៍ តែផ្កាម្លិះ តែស្លឹកមន តែផ្កាកុលាប...៕
Tuesday, May 03, 2011
ឃ្លោកញាត់សាច់ជ្រូក តៅហ៊ូ
គ្រឿងផ្សំ ៖
- ឃ្លោក ១ ផ្លែ
- សាច់ជ្រូកចិញ្ច្រាំ ២០០ ក្រាម
- តៅហ៊ូទន់ៗ ៤ ដុំ
- បង្គាក្រៀម ២ ស្លាបព្រាបាយ
- ម្រេចម៉ដ្ឋ ២ ស្លាបព្រាកាហ្វេ
- ដុំស៊ុបខ្នរ ១ ដុំ
- ពងមាន់ ១ គ្រាប់
- ផ្សិតខ្មៅ(ផ្សិតចិន) ត្រាំទឹក ៣ ផ្សិត
- ទឹកសៀងជ្រលក់ ៤ ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ២ ស្លាបព្រាបាយ
- ទឹកស៊ុបស្ងោរមាន់ ៤ ចានចង្កឹះ។
វិធីធ្វើ ៖
១-ចិតសំបកឃ្លោកចេញ លាងទឹកឱ្យស្អាតអស់រំអិល ហើយចិតផ្នែកខាងលើ ដើម្បីឆ្កៀលយកសាច់ឃ្លោកចេញ។ ឯចំណិតផ្នែកខាងលើ ទុកធ្វើជាគម្រប រួចហើយយកឃ្លោកនោះទៅត្រាំទឹក។
២-យកសាច់ជ្រូកចិញ្ច្រាំ លាយផ្សំជាមួយ ទឹកស៊ីអ៊ីវ ម្រេច ទឹកសៀង ជ្រលក់។ ឯតៅហ៊ូកាត់វាជាដុំតូចៗ លាយជាមួយសាច់ជ្រូកនោះ ហើយគោះពងមាន់ដាក់ចូលទៀត។ បន្ទាប់មក ដួសសាច់ជ្រូកនោះ ញាត់ចូលទៅក្នុងឃ្លោកឱ្យពេញណែន។
៣-យកឆ្នាំងធំ ដាក់ទឹកល្មម ដាំឱ្យពុះ ហើយយកចានធំ ដែលធន់នឹងកម្តៅ មកដាក់ឃ្លោក។ បន្ទាប់មក រៀបផ្សិតខ្មៅ នៅក្នុងចាន ជុំវិញផ្លែឃ្លោក ហើយចាក់ទឹកស៊ុបចូលក្នុងចាននោះ រួចយកទៅចំហុយ រហូតឃ្លោកនោះផុយ សឹមថែមដុំស៊ុបខ្នរចូល មុននឹងលើកចុះពីចង្ក្រាន៕
តិចនិក ជូនស្ត្រី ទៅដល់ចំណុចកំពូល
-គិតអំពីខ្លួនឯងជាមុន ៖
មនុស្សប្រុស តែងតែគិតពីខ្លួនឯងប៉ុណ្ណោះ ខណៈដែលស្ត្រីតែងបារម្ភថាអ្នកដទៃ នឹងគិតដូចម្តេចដែរ ទទួលបានសេចក្តីសុខដែរឬទេ? ចាប់ពីថ្ងៃនេះទៅ បើអ្នកចង់ទទួលបានសេចក្តីសុខស្រណុកស្រួលកាន់តែច្រើនឡើង នៅពេលរួមភេទ គួររិះរកក្បាច់ណា ដើម្បីឱ្យខ្លួនឯងកើតមានភាពស្រណុកស្រួល មានសេចក្តីសុខ មុនអ្វីៗទាំងអស់។ អ្នកមិនចាំបាច់ខ្វល់ថា បុរសជាដៃគូ មានសេចក្តីសុខ ឬគ្មាននោះទេ ព្រោះគេពិតជាបានសុខជាងអ្នកទៅទៀត។
វិធីបន្ថយការឈឺចាប់សាច់ដុំក និងស្មា
ចំពោះអ្នកធ្វើការក្នុងការិយាល័យ អាចស៊ាំនឹងការឈឺចាប់សាច់ដុំក និងសាច់ដុំស្មា។ តាមការសិក្សាលើអ្នកធ្វើការ បង្ហាញថា ៧នាក់ ក្នុងចំណោមមនុស្ស ១០នាក់ មានអាការឈឺចាប់តាមសាច់ដុំក។
វិធីខាងក្រោមនេះ អាចជួយកាត់បន្ថយអាការ ឈឺចាប់សាច់ដុំក និងស្មា មិនឱ្យរីករាលដាលកាន់តែខ្លាំងឡើង...។
-ឥរិយាបថពេលអង្គុយធ្វើការ ៖
ឥរិយាបថដ៏ត្រឹមត្រូវ គឺត្រូវដាក់ក្បាលឱ្យត្រង់ស្របគ្នានឹង ឆ្អឹងខ្នង មិនគួរឈ្ងោកទៅមុខ ឬអែនមកក្រោយ ដោយតម្រូវកៅអី ឱ្យសមស្របទៅនឹងកម្ពស់ និងគួរក្រោកពីកន្លែងអង្គុយ រៀងរាល់កន្លះម៉ោង ម្តង។
-ការលើករបស់ ៖
ឥរិយាបថលើករបស់ធ្ងន់ មិនត្រឹមត្រូវ ក្រៅពីធ្វើឱ្យឈឺខ្នងផ្នែកខាងក្រោមហើយ នៅរាលដាលមកដល់ដើម-កទៀតផង។ បើលើករបស់ធ្ងន់ ពីលើដី គួរបន្ទន់ខ្លួន រួចលើកដោយការបន្ទន់ជង្គង់ និងទម្លាក់ត្រគាកចុះ ឱនចុះឱ្យជិត ទើបមិនបាច់ឈោងលើករបស់ធ្ងន់នោះ ហើយបើត្រូវឈោងចាប់របស់ដែលខ្ពស់ជាងក្បាល មិនត្រូវឱ្យក្បាល នៅក្នុងលក្ខណៈងើយទៅខាងក្រោយទេ។
-ការយួរកាបូបធ្ងន់ៗ ៖
ស្ត្រីធ្វើការការិយាល័យ ភាគច្រើន ចូលចិត្តស្ពាយកាបូបធ្ងន់ៗ ដោយមិនដឹងខ្លួន។ យកល្អ អ្នកគួររៀបចំកាបូបសាជាថ្មី ដើម្បីឱ្យទម្ងន់បានចែកចាយស្មើគ្នា របស់ណាដែលមិនចាំបាច់ គួរយកចេញ បើមិនដូច្នេះទេ ប្រៀបដូចជាអ្នកស្ពាយដុំថ្ម ទៅធ្វើការជាមួយរាល់ថ្ងៃអ៊ីចឹង។
អាការឈឺសាច់ដុំបរិវេណក និងស្មា មានមូលហេតុមកពីសកម្មភាពរបស់ អ្នកផ្ទាល់ ដូចនេះ បើចង់ព្យាបាល ត្រូវចាប់ផ្តើមពីខ្លួនអ្នកផ្ទាល់ ជាមុន៕
ម៉ាស្ការ៉ា លាបយ៉ាងណា ទើបត្រឹមត្រូវ?
១-លាបពីគល់រោមភ្នែកឡើងទៅ ដើម្បីឱ្យផ្នែកគល់ក្រាស់ជាងផ្នែកផ្សេងទៀត នឹងធ្វើឱ្យភ្នែក មើលទៅដិតច្បាស់ និងមិនត្រូវលាបផ្នែកចុងច្រើនពេកទេ។
២-ពេលលាបរោមភ្នែកលើ ត្រូវងើយមុខទៅក្រោយបន្តិច និងសម្លឹងចុះក្រោម រីឯពេលលាប រោមភ្នែកក្រោម ត្រូវឱនមុខទៅមុខបន្តិច រួចសម្លឹងឡើងលើ ដើម្បីលាប។ ត្រូវលាបរោមភ្នែកក្រោម បន្តិចបន្តួចប៉ុណ្ណោះ ដើម្បីឱ្យវាមិនធ្ងន់ភ្នែក។
៣-បើរោមភ្នែកក្រោមស្តើង និងមានរោមតិច ការលាបម៉ាស្ការ៉ា នឹងធ្វើឱ្យឃើញចំណុចខ្វះខាត នេះកាន់តែច្បាស់ រួមទាំងស្នាមក្រមៅ ឬថង់ក្រោមភ្នែកទៀត។
៤-បន្ទាប់ពីលាបម៉ាស្ការ៉ាម្តងហើយ មិនចាំបាច់ត្រូវរង់ចាំរហូតវាស្ងួត សឹមលាបជាលើកទី២ នោះទេ ព្រោះនឹងធ្វើឱ្យរោមភ្នែកជាប់នឹងជក់ ពិបាកលាប។ គួរលាបរោមភ្នែកបន្តបន្ទាប់គ្នា តាមសេចក្តីត្រូវការ និងគួរលាបឱ្យហើយម្ខាងៗ។
៥-បើម៉ាស្ការ៉ាប្រឡាក់ត្របកភ្នែក ត្រូវចាំឱ្យវាស្ងួតសិន សឹមឆ្កឹះចេញ បើជូតវាពេលមិនទាន់ស្ងួត នឹងធ្វើឱ្យមានស្នាមខ្មៅ។ តែបើជូតហើយ នៅឃើញមានស្នាមខ្មៅទៀត ត្រូវលាបម្សៅផាត់ភ្នែកពណ៌សាច់ ពីលើស្នាមនោះបន្តិចថែមទៀត៕
Saturday, April 30, 2011
ពណ៌រថយន្ត ប្រាប់ពីនិស្ស័យមនុស្ស
q រថយន្តពណ៌ស ៖
ជាមនុស្សចិត្តទន់ ចិត្តល្អ ចូលចិត្តជួយអ្នកដទៃ ស្រលាញ់ភាពស្អាតបាត ចិត្តត្រជាក់ មិនអាត្មានិយម ស្រលាញ់ញាតិមិត្ត បងប្អូន។ ប៉ុន្តែ មិនចូលចិត្តផ្លាស់ប្តូរ តែងតែនៅជាមួយភាពចាស់បុរាណ។
Wednesday, April 27, 2011
ខ្ញី និងសុខភាព
ចំពោះអ្នកកើតជំងឺផ្តាសាយ ៖
ពេលអ្នកមានជំងឺផ្តាសាយ អ្នកគួរប្រើខ្ញីស្រស់ តែខ្ញី ឬខ្ញីក្រៀម ដែលបុកឱ្យម៉ដ្ឋក៏បាន មករោយក្នុងផើងដាក់ទឹកក្តៅ រួចជាស្រេច។ បន្ទាប់ពីនោះ ដាក់ទឹកឃ្មុំ ២ស្លាបព្រាបាយ រួចយកជើងទៅត្រាំ ឱ្យបាន១៥នាទី ទៅកន្លះម៉ោង។
ធ្វើដូចនេះ ទឹកខ្ញីក្តៅៗ នឹងធ្វើឱ្យឈាមដំណើរការបានល្អជាងមុន ធ្វើឱ្យច្រមុះ និងក្បាល ធូរស្រាល រួមទាំងជំរុញឱ្យប្រព័ន្ធការពាររាងកាយ ប្រឆាំងនឹងជំងឺផ្តាសាយ បានយ៉ាងប្រសើរ។
តែប្រសិនបើអ្នកមិនចូលចិត្ត ត្រាំជើង អ្នកអាចឱនក្បាលលើអាងដាក់ទឹក រួចប្រើ កន្សែងពោះគោ គ្របក្បាល ដើម្បីស្រូបយកផ្សែងទឹកខ្ញី តាមច្រមុះ ក៏អាចជួយឱ្យធូរស្រាលពីជំងឺផ្តាសាយ ដូចគ្នាដែរ។
ចំពោះអ្នកដែលមានបញ្ហាដៃ ជើង ៖
អ្នកត្រូវយកខ្ញីស្រស់ មកហាន់ឱ្យល្អិត រួចយកវា មកម៉ាស្សា នៅលើដើមដៃ គល់ភ្លៅ ចង្កេះ ត្រគាក និងកន្លែងដែលមានសែលលូឡៃត៍ ច្រើន។ កម្តៅរបស់ ខ្ញី ជួយធ្វើឱ្យដុំខ្លាញ់រលាយ រហូតក្លាយជាខ្លាញ់ ដែល រាងកាយ អាចបណ្តេញចេញបាន ហើយប្រសិនបើ ធ្វើបែបនេះជាប្រចាំ ស្បែករបស់អ្នក នឹងស្រស់ស្អាត អស់បញ្ហាជាក់ជាមិនខាន។
ចំពោះអ្នកដែលមានបញ្ហាសក់ជ្រុះ ៖
គួរយកប្រេងអូលីវ ២ស្លាបព្រាបាយ មកកម្តៅឱ្យក្តៅ រួចច្របាច់យកទឹកខ្ញីស្រស់ៗ ឱ្យបាន ២ស្លាបព្រាបាយ លាយជាមួយគ្នា។
អ្នកត្រូវកូរសមាសធាតុផ្សំទាំងពីរនេះ ឱ្យចូលគ្នា រួចយកវាមកម៉ាស្សាលើស្បែកក្បាល។ បន្ទាប់មក យកកន្សែងពោះគោ ទៅជ្រលក់ទឹកក្តៅខ្លាំង រួចយកមកគ្របសក់ ឱ្យបាន១ម៉ោង ទើបកក់សក់ តាមធម្មតា។
ជាតិថ្នាំដែលមាននៅក្នុងខ្ញី អាចជួយកម្ចាត់បាក់តេរីនៅលើស្បែកក្បាល ធ្វើឱ្យសក់លែងជ្រុះ។ ចំណែកឯប្រេងអូលីវ ជួយបំប៉នទាំងសក់ និង ស្បែកក្បាល ឱ្យរឹងមាំ ហើយសក់ដែលដុះឡើងថ្មី នឹងមានសុខភាពល្អ ស្អាតរលោង៕
Monday, April 25, 2011
៥វិធីសន្សំលុយ ឱ្យមានប្រសិទ្ធភាព
Subscribe to:
Posts (Atom)